ឈ្មួញជើងខ្លាំង២នាក់ឈ្មោះ ស្រីពេជ្រ និងឈ្មោះ ហួត រត្ន ជាមេបញ្ជាយោធាការសឹករងស្រុកកែវសីមា បាន រត់ពន្ធឈើទៅវៀតណាមតាមច្រករបៀង ង៉ាំដី (០១) គ្មានអ្នកណាហ៊ានបង្ក្រាប
ខេត្តមណ្ឌលគិរី៖ មានសេចក្តីរាយការណ៍ថា ឈើប្រណីតនៅតែត្រូវបានគេលួចជួញដូរឆ្លងដែនចេញទៅប្រទេសវៀតណាមតាមច្រករបៀង ង៉ាំដី (០១) នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ទាំងយប់ទាំងថ្ងៃ។ ជាទូទៅគេសង្កេតឃើញ មន្ត្រីជំនាញ និងនគរបាកប៉ុស្តិ៍ដែលមានភារកិច្ចទប់ស្កាត់បទល្មើសឆ្លង់ដែនតាមច្រករបៀងនេះគ្មានការបង្ក្រាបនោះទេ ហើយត្រូវបានគេសង្ស័យថាមន្ត្រីប៉ូលិស និងយោធាឈរជើងនៅចំណុចខាងលើនេះមានការឃុបឃិតគ្នា សម្រួលដល់ការរត់ពន្ធ ឈើទៅក្រៅប្រទេសវៀតណាមជាថ្នូរនឹងការបង់ប្រាក់ពីឈ្មួញ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្ននៅតាមបន្ទាត់ព្រំដែនក្នុងស្រុកកែវសីមា ឈើប្រណីតត្រូវបានក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម ខណៈវិធានការទបស្កាត់ និងបង្ក្រាបការជួញដូរឈើនាំឆ្លងដែនរបស់អាជ្ញាធរខេត្តមណ្ឌលគិរី ហាក់មានវិធានការតែមួយប្រាវ ហើយមកដល់ពេលនេះជំនួញឈើឆ្លងដែលខុសច្បាប់បានចាប់ផ្តើមមានសកម្មភាពឡើងវិញតែគេពុំទាន់ឃើញមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត រឿងនេះនោះទេ។
ប្រភពបានអះអាងថា ជារៀងរាល់យប់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីឈើបានប្រើប្រាស់រថយន្តកែឆ្នៃ និងរថយន្តឡង់គ្រីស័រ ជាច្រើនគ្រឿង ក្នុងមួយថ្ងៃពី៥ទៅ១០គ្រឿង ដឹកឈើប្រណីតបន្តកន្ទុយគ្នាឆ្ពោះទៅវៀតណាមតាមច្រករបៀង ង៉ាំដី ហៅច្រក០១ ខណៈសមត្ថកិច្ចយោធា និងមន្ត្រីនគរបាលប៉ុស្តិ៍នៅទីនោះមិនមានចំណាត់ការបង្ក្រាបឡើយ។ ប្រភពបានបន្ថែមថា ក្រុមឈ្មួញទាំងនោះ ភាគច្រើនជាសាច់ញាតិរបស់មន្ត្រីយោធា និងមានខ្នងបង្អែកធំៗក្នុងខេត្ត ដែលធ្វើឲ្យ ការនាំឈើឆ្លងដែនទៅវៀតណាមមានសភាពរលូន ។
ប្រភពបន្តថា ឈ្មួញដែលហ៊ានបំពាននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលហាមរត់ពន្ធឈើឆ្លងដែម ត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់លោក ឃិន ម៉េងស្រេង មេបញ្ជាការសឹករងខេត្តមណ្ឌលគិរី ដែលមានឈ្មោះ ស្រីពេជ្រ និងឈ្មួញម្នាក់ទៀត ជាមេបញ្ជាយោធាការសឹករងស្រុកកែវសីមា ឈ្មោះ ហួត រត្ន ដែលមានលំនៅដ្ឋាននៅភូមិឆ្នែង ឃុំស្រែខ្ទម ស្រុកកែវសីមា ពួកគេជាឈ្មួញឈើដែលមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធមិនហ៊ានប៉ះពាល់ទេ អាចហ៊ានត្រឹមកោសរូសជាប្រាក់។
ពាក់ព័ន្ធនឹងករណីនេះលោក ទូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី បាននិយាយថា លោកមិនទាន់បានព័ត៌មាននេះនៅឡើយទេ លោកថា ចាំសួរមន្ត្រីប៉ូលិសដែលគ្រប់គ្រប់ប៉ុស្គិ៍ព្រំដែន និងច្រករបៀងនោះសិន។ ដោយឡែកលោក ហួត រត្ន មេបញ្ជាការសឹករងស្រុកកែវសីមាមិនអាចទំនាក់ទំនង់សុំការបំភ្លឺបាននៅឡើយទេ ជុំវិញការចោទប្រកាន់ករណីរត់ពន្ធឈើចេញទៅក្រៅប្រទេសខាងលើ។ ជាមួយគ្នានេះដែរមេបញ្ជាការវរការពារព្រំដែនលេខ១០៣ ខាងយោធា លោក យិន ចាន់ទី បាននិយាយថា លោកក៏មិនទាន់បានទទួលព័ត៌មាននេះដែរ លោកនឹងសាកសួរទៅមន្ត្រីក្រោមឱវាទសិន ។ ចំណែកលោក ឃិន ម៉េងស្រេង មេបញ្ជាការសឹងរងខេត្តមណ្ឌលគិរី មិនអាចទាក់ទង់សុំការអត្ថាធិបាយ្យបានទេនៅថ្ងៃនេះ ៕ ឦសាន២
http://ift.tt/29p58wr