លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម ត្រូវឃាត់កដៃដល់បាញ់ស្លាប់នៅក្នុងហាងស្តាម៉ាត (Starmart) ស្ថានីយ៍សាំងកាល់តិចស្តុបបូកគោ ឃាតកត្រូវនគរបាលចាប់បាន
ភ្នំពេញ៖ (ព័ត៌មានបឋម) លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម ឯករាជ្យត្រូវឃាតកអាជីពដៃដល់ចំនួន១នាក់ប្រើកាំភ្លើងខ្លីម៉ាករ៉ូឡូបាញ់ចំដើមទ្ង្រងស្លាប់ក្នុងស្តាម៉ាត (Starmart) ស្ថានីយ៍សាំងកាល់តិចស្តុបបូកគោកាលពីវេលាម៉ោងជិត៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ។ ជនសង្ស័យជាឃាតកដៃដល់មិនស្គាល់ភូមិសាស្ត្រក្រុងភ្នំពេញទេតែបានជិះម៉ូតូអ្នកដទៃរួចចូលទៅបាញ់ជនរងគ្រោះសម្លាប់ ហើយបានរត់ថ្មើរជើងប្រមាណ២គីឡូម៉ែត្រសំដៅទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ហើយត្រូវចាប់ខ្លួន។
ប្រភពពីមន្ត្រីប៉ុស្តិ៍ទន្លរបាសាក់បានបញ្ជាក់ថា ឃាតកក្រោយពីបាញ់ ប្រហារបានរត់តាមបណ្តោយផ្លូវម៉ៅសេទុងឆ្លងស្តុបចំការមន និងបន្តរត់តាមផ្លូវសូធារស ខណៈនោះនគរបាលប៉ុស្តិ៍ទន្លេបាសាក់ទទួលព័ត៌មានសុំជួយអន្តរាគមន៍ពីកម្លាំងអធិការនគរបាលខណ្ឌចំការមន ហើយបានឡើងស្ទាក់ ចាប់បានទៅដល់មុខវត្តស្វាយពពែ ក្បែរផ្សារ អ៊ីអន ដោយក្នុងដៃឃាតកមានកាន់កាំភ្លើងខ្លីម៉ាកឡក់១ដើម ហើយប្រាប់ប៉ូលិសថា គេមិនបាញ់សមត្ថកិច្ចទេកុំភ័យ ហើយក៏ត្រូវនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួននាំយកទៅប៉ុស្តិ៍សួរចម្លើយ។
ជនសង្ស័យជាឃាតកដៃដល់បានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាលុយ ៣០០០ដុល្លារមិនសង។ ហើយប្រាប់ថា ខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ នៅពេលនេះ ជនសង្ស័យ ស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចនៅឡើយ៕ ហស
http://ift.tt/29wNl2z