ប្តីប្រពន្ធ២នាក់ផឹកស៊ីជាមួយគ្នាប្តីខឹងប្រពន្ធមកផ្ទះយឺតយ៉ាវជាងខ្លួនមិនដូចចិត្តក៏បានតាមវាយតប់ប្រពន្ធ រហូត ដល់ស្លាប់
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ជាប្រពន្ធបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុរសជាប្តីស្រវឹងស្រាបាន វាយប្រពន្ធ នៅផ្ទះបងប្អូនក្នុងភូមិ ពេលប្រពន្ធកំពុងអង្គុយជជែកគ្នាលេងនៅក្រោមផ្ទះ ព្រោះតែគេខឹង ប្រាប់ ប្រពន្ធឲ្យមកដាំបាយហូប ប្រពន្ធមកផ្ទះយឺតយ៉ាវមិនដូចចិត្ត។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ អុនយ៉េងក្នុងភូមិគុយឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលនគរបាលស្រុកកំពង់លែងចុះពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា៖ ប្តីជាជនល្មើសជាជនដៃដល់ក្នុងអំពើហិង្សានេះមានឈ្មោះ សួង វុធ អាយុ៤៥ឆ្នាំ ចំណែកឯប្រពន្ធ ជាជនរងគ្រោះមានឈ្មោះ បូរ ភ័ណ្ឌ អាយុ៤៧ឆ្នាំ មានកូន៥នាក់រស់នៅក្នុងបន្ទុកបានស្លាប់នៅកន្លែងកើតហេតុទាំងពីរនាក់ប្តីប្រពន្ធនេះរស់នៅភូមិ ឃុំ កើតហេតុខាងលើ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុជនដៃដល់ខាងលើជាប្តីបានផឹកស៊ីស្រវឹងនៅផ្ទះអ្នកស្រុកក្នុងភូមិហើយបានប្រាប់ប្រពន្ធ ដែលស៊ីផឹកជាមួយគ្នាថាប្រញាប់ទៅផ្ទះដាំបាយទឹកស៊ីព្រោះប្រញាប់ទៅធ្វើការឲ្យគេក្រោយពីប្រាប់ប្រពន្ធហើយប្តីក៏បានដើរមកផ្ទះមុនចំណែកឯកប្រពន្ធមកតាមក្រោយហើយចូលទិញម្ហូបរៀងយូរបន្តិច។ ចំណែកប្តីដែលមកដល់ផ្ទះមុនចាំប្រពន្ធបាត់មិនឃើញយូទៅៗក៍កើតការខឹងក្តៅក្រហាយលុះដល់ប្រពន្ធមកដល់ផ្ទះក៍បង្កជម្លោះឈ្លោះគ្នាទៅវិញទៅមកឃើញដូចនេះប្រពន្ធទំនងជាខ្លាចប្តីក៍រត់ទៅផ្ទះបងប្អូនក្បែរនោះឲ្យជួយ។
ក្នុងនៅពេលប្រពន្ធរត់គេចប្តីក៍តាមពីក្រោយមកដល់ផ្ទះបងប្អូនក៍ចាប់បោចសក់ និងវាយ២ទៅ៣ដៃចំកញ្ចឹងករួចចាប់សក់ក្បាលបោកក្បាលទៅនឹងជ្រុងគ្រែបណ្តាលឲ្យធ្លាក់ពីគ្រែទៅលើដីស្លាប់ភ្លាមៗនៅកន្លែងកើតេហតុតែម្តង។ ក្រោយពេលកើតហេតុភ្លាមៗនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីដែលជាជនដៃដល់កសាងសំណុំរឿងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលកំរិតធ្ងន់ខេត្តកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅសាលាតំបូងខេត្តចាត់ការតាមការតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/29yghX2