Insurance

728x90

ម្ដាយ​សុខចិត្ត​ទម្លាក់​កូន​ចោល​ភ្លាម ក្រោយពេល​ឆ្លុះ​អេកូ​ឃើញ​មុខ​កូន​

​​
ប្រទេស​ចិន ៖ អ្នក​ម្ដាយ​ជនជាតិ​ចិន​មួយរូប​បាន​ដាច់ចិត្ត​ទម្លាក់​កូន​ក្នុង​ផ្ទៃ​ចោល​ភ្លាម​ក្រោយ​ពេលដែល​ពិនិត្យឃើញថា កូន​របស់ខ្លួន​មាន​រូបរាង​ដូច​នាង​មច្ឆា ។ នាង Wu ម្ដាយ​វ័យក្មេង​ដែលមាន​អាយុ​ត្រឹមតែ ២៣ ឆ្នាំ រូបនេះ​បាន​ពរ​ពោះ​កូន​របស់ខ្លួន​អស់​រយៈកាល ៦ ខែ​មកហើយ មុនពេល​រូបនាង​សម្រេចចិត្ត​ទៅពិនិត្យ​ផ្ទៃពោះ​ក្នុង​មន្ទីរពេទ្យ Hubei ក្នុងប្រទេស​ចិន ។
​រឿងដែល​គួរឱ្យ​រន្ធត់​ថែមទៀត​នោះ​គឺ​សារព័ត៌មាន​របស់​ចិន​បានបញ្ជាក់​ឱ្យដឹងថា កូន​ក្នុង​ផ្ទៃ​របស់​នាង Wu មិនមាន​តម្រងនោម​នោះឡើយ ហើយ​ថែមទាំង​ក្រិន​ថ្លើម​ទៀតផង ។ ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ឱ្យដឹងថា នេះ​ជា​ករណី​នៃ​ជំងឺឆ្លង​ដ៏​កម្រ​មួយ​ដែល​ធ្វើឱ្យ​ទារក​នោះ​មាន​រូបរាង​ដូចជា​នាង​មច្ឆា ។ ហើយ​បើសិនជា​ទុកឱ្យ​ទារក​នោះ​កើតមក​នោះ ក៏​គេ​មានជីវិត​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពេល​កើត ដូច្នេះហើយ​បានជា​នាង Wu សម្រេចចិត្ត​ទម្លាក់​គេ​ចោល​ទាំង​សោកសង្រេង​ជាទីបំផុត ។​​តាម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ជំងឺ​ដ៏​កម្រ​នេះ​ក៏​ធ្លាប់​កើត​ទៅលើ​ក្មេងស្រី​អាមេរិក​ម្នាក់​ផងដែរ ឈ្មោះថា Shiloh Pepin ប៉ុន្តែ​ក្មេងស្រី​រូបនេះ​អាចមាន​ជីវិត​បានតែ ១០ ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០០៩ ទោះបីជា​នាង​ឆ្លងកាត់​ការវះកាត់​ជាច្រើនលើក​ច្រើនសារ​ក៏ដោយ ៕

វង្សា ប្រភព ៖ Dailymail


http://ift.tt/2aOtU3K
ម្ដាយ​សុខចិត្ត​ទម្លាក់​កូន​ចោល​ភ្លាម ក្រោយពេល​ឆ្លុះ​អេកូ​ឃើញ​មុខ​កូន​ ម្ដាយ​សុខចិត្ត​ទម្លាក់​កូន​ចោល​ភ្លាម ក្រោយពេល​ឆ្លុះ​អេកូ​ឃើញ​មុខ​កូន​ Reviewed by yim PH on 7:18 PM Rating: 5

Entertainment

ads
Powered by Blogger.