រន្ទះបាញ់គោស្លាប់ក្នុងក្រោលចំនួន ១៤ក្បាល នៅស្រុកសំបូរខេត្តក្រចេះ
ខេត្តក្រចេះ ៖ រន្ទះកំណាចបានបាញ់ចំគោញីឈ្មោលចំនួន ១៤ក្បាលស្លាប់ ក្នុងចំណោម ៣៧ក្បាល កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ខណៈម្ចាស់គៀងបញ្ចូលទុកក្នុងក្រោល នៅវាលស្រែក្រោយផ្ទះនៅក្នុងភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ សមត្ថកិច្ច បានឲ្យបញ្ជាក់ថា មានសត្វគោចំនួន១៤ក្បាល ក្នុងចំណោម ៣៧ក្បាល ក្នុងនោះគោញី ១២ក្បាល ត្រូវរន្ទះបាញ់ស្លាប់ ក្នុងពេលតែមួយ ។
ម្ចាស់គោមានឈ្មោះ ម៉ុត ព្រឿង អាយុ៥១ឆ្នាំ រស់នៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា នៅពេលល្ងាចមេឃងងឹតរកភ្លៀងគាត់បានគៀងគោចូលក្រោលតែមួយនៅវាលស្រែ ខាងក្រោយផ្ទះ ក៏ត្រូវរន្ទះបាញ់ស្លាប់យ៉ាងសោកស្តាយ៕ ដោយ គឹមហ៊ាត
http://ift.tt/2awk6uV
រន្ទះបាញ់គោស្លាប់ក្នុងក្រោលចំនួន ១៤ក្បាល នៅស្រុកសំបូរខេត្តក្រចេះ
Reviewed by yim PH
on
4:16 PM
Rating: