Insurance

728x90

បុរសពីរនាក់ជិះម៉ូតូឌុបគ្នាផ្លាតខ្ទាតចូលក្រោមរថយន្តធុនធ្ងន់កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្ដកណ្ដាល៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នានៅលើដងផ្លូវជាតិលេខ១ មិនដឹងពីមូលហេតុបានរអិលដួលម៉ូតូខ្ទាតចូលក្រោមរថយន្ដកំពុងបើកស្របទិសគ្នាគ្នាពីអ្នកលឿងទៅភ្នំពេញបណ្ដាលឲ្យកិនម៉ូតូខូចខាតទាំងស្រុង ចំណែកអ្នកបើកម៉ូតូត្រូវរថយន្តកិនខ្ទិចសាកសព បានស្លាប់យ៉ាងរន្ធត់ ចំណែកអ្នករួមដំណើររងរបួធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះជីវិតមន្ទីរពេទ្យភ្នំពេញ ។ ហេតុការណ៍ដ៏ញាក់សាច់នេះបានកើតឡើងកាលពីវេលាវេលាម៉ោង១៦ និង០០នាទីថ្ងៃទី២ខែសីហា ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ុល ផេង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្ដព្រៃវែង ជាអ្នកបើកម៉ូតូម៉ាកC125 ស៊េរីឆ្នាំ2011 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1E-3001 បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ២-ឈ្មោះភូត ជាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ជាអ្នករួមដំណើរ របួសធ្ងន់។ ដោយឡែកអ្នកបើកបររថយន្ដមិនស្គាល់អត្ដសញ្ញាណ បានរត់គេចខ្លួនបាត់។ រថយន្ដ បង្កម៉ាកHYUNDAI ពណ៌ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ 3A-2320។ វត្ថុតាងម៉ូតូ និងរថយន្ដ ត្រូវបាន រក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕

KA-04-08-2016-06 KA-04-08-2016-07 KA-04-08-2016-09


http://ift.tt/2aPAQBF
បុរសពីរនាក់ជិះម៉ូតូឌុបគ្នាផ្លាតខ្ទាតចូលក្រោមរថយន្តធុនធ្ងន់កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាផ្លាតខ្ទាតចូលក្រោមរថយន្តធុនធ្ងន់កិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់ Reviewed by yim PH on 3:57 PM Rating: 5

Entertainment

ads
Powered by Blogger.