Insurance

728x90

នគរបាល​ថា​៖ ក្រុមចោរ​៦​នាក់​រៀប​គម្រោង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​ចាប់បាន​ទាំងអស់​បាញ់​បាក់ជើង​ម្នាក់​

​ខេត្តកណ្តាល​៖ តាម​ការអះអាង​នគរបាល​ខេត្តកណ្តាល​ថា បុរស​ចំនួន​៦​នាក់​ប្រើប្រាស់​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ បើកបរ​អង្កេត​រងចាំ​ឱកាសល្អ​នឹងធ្វើ​សកម្មភាព​ប្លន់ នៅ​ឃុំ​ក្រាំង​យ៉ូ​វ​ស្រុក​ស្អាង ប៉ុន្មាន​ថ្ងៃ​មកហើយ​។ ក្រោម​ការតាមដាន​ឃ្លាំមើល​សមត្ថកិច្ច ហើយ​បាន​ឈាន​បើក​ប្រ​ត្តិ​ប​ត្ត​ការបង្ក្រាប​តែម្តង ដោយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកណ្តាល​នគរបាល​ស្រុក​ស្អាង​និង​នគរបាល​ប៉ុស្តិ៍​ជុំ​ក្រាំង​យ៉ូ​វ ចាប់បាន​ទាំង​ជនសង្ស័យ និង​រតយន្ត​ខណៈ​កំពុង​ឡោម​ព័ន្ធ​ជនសង្ស័យ​ម្នាក់​បាន​ព្យាយាម​រត់គេច ក៏​ត្រូ​សមត្ថកិច្ច​បាញ់​បាក់ជើង ។​ប្រតិ​ប​ត្ត​ការបង្ក្រាប​ជនសង្ស័យ​នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១៨ និង​០៦ នាទី ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ភូមិ​អំពិល​លាស់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។

​ប្រភពពី​នគរបាល​ខេ​ត្ក​ណ្ដា​ល​បាន​និយាយថា​៖ ក្រុម​ប្លន់ ប្រដាប់អាវុធ​សកម្ម​១​ក្រុម​នេះ មាន​បក្ខពួក​០៦​នាក់ ដែល​បាន​ប្រើប្រាស់​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ផលិត​ឆ្នាំ​២០០២ ដែល​បន្លំ​ខ្លួន​ជា​កម្មករ សំណង់ ត្រៀម​ធ្វើ​សកម្មភាព​ប្លន់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ត្រូវបាន​ចាប់ខ្លួន​មុន​ពេលធ្វើ​សកម្មភាព​មានឈ្មោះ​ដូចខាងក្រោម​៖ ១-​ឈ្មោះ ប៊ិ​ត តឿ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយ​ទង ស្រុក​មេសាង ខេត្តព្រៃវែង មុខរបរ ធ្វើស្រែ (​មុខសញ្ញា​ចាស់​ធ្លាប់​ប្លន់​ច្រើនដង​និង​យើង​កំពុង​តាមរក​ចាប់​) មាន​ដីកាចាប់ខ្លួន​ប្លន់​ក្របី​១៤​ក្បាល​នៅ​រតនគីរី​។

២-​ឈ្មោះ ម៉ុ​ន ខុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ភូមិ​៩ ឃុំ​រង្សី ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី មុខរបរ កម្មករសំណង់ ។ ៣-​ឈ្មោះ ជា ពេជ្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រោក ឃុំ​សំបួរ ស្រុក​រមាសហែក ខេត្តស្វាយរៀង មុខរបរ ធ្វើស្រែ (​ធ្លាប់​ប្លន់​សកម្ម​)​។ ៤-​ឈ្មោះ អូ វន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ចក ឃុំ​ផ្សារ​ក្រោម ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ កម្មករសំណង់ (​ធ្លាប់​ប្លន់​សកម្ម​) ៥-​ឈ្មោះ ឃឹម ធា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ ។ ៦-​ឈ្មោះ ជា រដ្ឋា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ​ខេត្តព្រៃវែង មុខរបរ កម្មករ​ដាំ​ដំឡុង ។​

ប្រភព​បាន​បញ្ជាក់ថា​៖ សម្ភារៈ​ដកហូត​មាន​៖ -​រថយន្ត​០១​គ្រឿង -​កន្ត្រៃ​កាត់​ដែក ១ -​ដែកគាស់ ១ -​ញញួរ ១ -​ពិល ២ -​មួក​ក្រណាត់ ៥-​ខោអាវ​ភ្លៀង ២​កំ​ផ្លេ​រ -​ខ្សែក​ន្ថា និង​កន្សែង​យ័ន្ត -​ស្បែកជើង​ប៉ា​តា ៣​គូ​។ ប៉ូលីស​ថា ក្រុម​ជនសង្ស័យ​បាន​សារភាព​បឋម ពួកវា​រៀបចំ​គម្រោង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​នៅក្នុង​ភូមិសាស្ត្រ ស្រុក​ស្អាង ខេត្តកណ្តាល ។ ហើយក៏​ធ្លាប់​ប្លន់​នៅតាម​ខេត្ត​មួយចំនួនទៀត​ផងដែរ​។ សមត្ថកិច្ច​កំពុង​បន្ត​សួរចម្លើយ​ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

KA-05-08-2016-01 KA-05-08-2016-02 KA-05-08-2016-03


http://ift.tt/2aY2LRI
នគរបាល​ថា​៖ ក្រុមចោរ​៦​នាក់​រៀប​គម្រោង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​ចាប់បាន​ទាំងអស់​បាញ់​បាក់ជើង​ម្នាក់​ នគរបាល​ថា​៖ ក្រុមចោរ​៦​នាក់​រៀប​គម្រោង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​ចាប់បាន​ទាំងអស់​បាញ់​បាក់ជើង​ម្នាក់​ Reviewed by yim PH on 3:20 PM Rating: 5

Entertainment

ads
Powered by Blogger.