បញ្ជូនខ្លួនបុរស់ម្នាក់ជាប់ចោទកាច់ករម៉ូតូទៅតុលាការ
ខេត្តព្រះសីហនុ៖ បុរសម្នាក់ជាប់ចោទលួចកាច់កម៉ូតូ ត្រូវបានកំម្លាំងជំនាញមន្ទីរយុត្តិធម៌នៃទីបញ្ជាការកងរាជអាវុធខេត្តព្រះសីហនុចាប់បញ្ជូនខ្លួនទៅកាន់តុលាការ កាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីធ្វើការឃាត់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវឯករាជ្យស្ថិត ក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមការបញ្ជាក់ពីលោក ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង០១ និង៣០នាទីថ្ងៃទី០៣ខែសីហាឆ្នាំ២០១៦នៅ ចំណុចក្រុម៤ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីលួចម៉ូតូ មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ យេត វណ្ណាហៅយឹង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ទីលំនៅបច្ចុប្បន្នផ្ទះជួល ក្រុម០៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក ឆេង វុទ្ធី បានបញ្ជាក់ថា ក្រៅពីឈ្មោះយេត វណ្ណាហៅយឹង គេមានបក្ខពួក ឈ្មោះញ៉ុញ ភេទប្រុស ព្រមទាំងព្រមទាំងគ្នីគ្នាមួយចំនួនទៀតបានធ្វើសកម្មភាព យក ដែកចុងស្រួចរាងអក្សរអិលចាក់ បំបែកសោរម៉ូតូម៉ាកហុងដាC125 មួយគ្រឿង ពណ៌ខ្មៅផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ព្រះសីហនុ1D3374 ។ ខណៈពេលដែលជនរងគ្រោះឈ្មោះសឹម សុផា ភេទប្រុស អាយុ៤២ឆ្នាំ មុខ របររកស៊ី មាន ទីលំនៅក្រុម០៤ភូមិ១សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានទុកម៉ូតូនៅមុខផ្ទះ។
ឃើញ ដូចនេះ ក្រុមជនសង្ស័យបានកាច់កម៉ូតូរួច នាំគ្នាអូសម៉ូតូជិះចេញទៅ ដោយឈ្មោះញ៉ុញ ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះយេត វណ្ណា ហៅយឹង និងបក្ខពួកជិះពីក្រោយ សំដៅទៅម្តុំអូរបី ផ្លូវប្រណាំងឡាន ស្ថិតនៅក្រុម១៧ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ឈប់ម៉ូតូ ហើយឈ្មោះញ៉ុញ បានចាប់ទាញផ្តាច់ស្លាកលេខម៉ូតូចេញបោះចោលទៅ គុម្ពព្រៃក្បែរផ្លូវ រួចក៏ បន្តដំណើរទៅរាជធានីភ្នំពេញដល់ម្តុំផ្លូវរថភ្លើង (មិនស្គាល់) ហើយឈ្មោះញ៉ុញបានឲ្យ ឈ្មោះ យេត វណ្ណាហៅយឹង ឈប់ចាំនៅផ្ទះគេក្បែរផ្លូវរថភ្លើងហើយក៏មានបុរសម្នាក់មកយក ម៉ូតូជិះ ចេញទៅជាមួយឈ្មោះញ៉ុញ។
លុះមួយសន្ទុះក្រោយមកឈ្មោះញ៉ុញ ក៏ត្រឡប់មកវិញហើយប្រាប់ឈ្មោះយេត វណ្ណាហៅយឹង ថា ម៉ូតូដាក់បានតែប្រាក់ចំនួន៣០០$ (បីរយដុល្លាអាមេរិក) រួចឈ្មោះញ៉ុញ ក៏ដកប្រាក់ចំនួន ៨០$(បែតសិបដុល្លាអាមេរិក) ឲ្យទៅឈ្មោះយេត វណ្ណាហៅយឹងហើយក៏នាំគ្នាជិះឡានមកខេត្តព្រះសីហនុវិញតែម្តង ។ លុះដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ជន រងគ្រោះឈ្មោះសឹម សុផា បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យជួយធ្វើអន្តរាគមន៍រហូតដល់វេលាម៉ោង១២ និង៣០នាទី ស្រាប់តែជនរងគ្រោះ ឈ្មោះសឹម សុផា បាននាំ គ្នាទៅចាប់ជនសង្ស័យឈ្មោះឈ្មោះយេត វណ្ណាហៅយឹងមកប្រគល់ឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីធ្វើការសាកសួរ ៕ សមុទ្រខៀវ
http://ift.tt/2b9z0tU