Insurance

728x90

ក្រុមចោរប្លន់​ប្រដាប់អាវុធ​៧​នាក់​ធ្លាប់​ប្លន់​នៅ​ផ្សារ​ព្រៃ​ខ្មែរ​និង​ប្លន់​ផ្ទះ​វេ​លុយ​វី​ង​នៅ​ស្រុក​សាមគ្គី​មានជ័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​តាម​បណ្តា​ខេត្ត​កន្លងមក និង​ធ្លាប់បាន​ប្លន់​អ្នកលក់​មាស​នៅ​ផ្សារ​ព្រៃ​ខ្មែរ នៅ​ឆ្នាំ​២០១៤​និង​ប្លន់​ផ្ទះ​អ្នក​វេ​លុយ​វី​ង នៅ​ស្រុក​សាម​គី្គ​មានជ័យ​កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា​ឆ្នា​២០១៦ ត្រូវបាន​សមត្ថកិច្ច​ខេត្តកណ្តាល​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​០៤ ខែសីហា នៅពេល​ក្រុម​នេះ​រៀបចំ​ធ្វើ​សកម្មភាព​ប្លន់ នៅ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង និង​បាន​បញ្ជូន​ពួកគេ​មកអោយ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បង្ហាញមុខ​នៅ​ល្ងាច​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៦ ។​

តាម​របា​ការណ៍​សមត្ថកិច្ច​បានឲ្យ​ដឹងថា​៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​ខាងលើនេះ​មាន​គ្នា​៧​នាក់​គឺ​៖ ១. ឈ្មោះ ធឹ​ម ធា អា យុ​៤៨​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខ​ណ្ឌ័​មាន​ជ​យ័ រាជធានី​ភ្នំពេញ , ២. ឈ្មោះ ជា ពេ​ជ្យ អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ត្រោ ក ឃុំ​សំបួរ ស្រុក​រមាសហែក ខេត្តស្វាយរៀង , ៣.​ឈ្មោះ ផ្លុ​ង ឡេ​ន (​ហៅ​ជា​រដ្ឋា​) ហៅ​(​ជា​លេខ​) អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ក្រ​ប៉ៅ ឃុំ​ក្រ​ប៉ៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​, ៤.​ឈ្មោះ ព្រុំ សារ៉ាត់ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​របើក ឃុំ​សម្បត្តិ​មាន​ជ​យ័ ស្រុក​រមាសហែក ខេត្តស្វាយរៀង , ៥ .​ឈ្មោះ ប៊ិ​ត តឿ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ទង ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង , ៦.​ឈ្មោះ ទុយ ពៅ ហៅ​ទិ​ត រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​កូន​គ្រៀល ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័ , និង​៧.​ឈ្មោះ ម៉ម ខុន ។

តាម​ចម្លើយសារភាព​របស់​ឈ្មោះ ប៊ិ​ត តឿ និង​ឈ្មោះ ទុយ ពៅ ព្រមទាំង​បក្ខពួក​របស់ខ្លួន នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ បា ន​រៀបចំ​ផែនការ​ប្លន់​ផ្ទះ​វេ​លុយ​វី​ង​នៅ​ម្តុំ​ភូមិ​រ៉ា​រទេះភ្លើង ជាប់​ព្រុំប្រទល​ខេត្តកំពង់ស្ពឺ ស្ថិតក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ពួកគេ​បាន​យក​អា វុ​ធ​AK​មួយ​ដើម និង​អាវុធខ្លី​១​ដើម​លាក់ទុក​នៅ​ម្តុំ​ព្រៃ​ខាងកើត​ព្រែក​ក្តាម ជិះ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លា​កលេ ខ​ភ្នំពេញ 2S.2880 បានធ្វើ​សកម្មភាព​ប្លន់​ដោយ​ចាប់​ម្ចាស់ផ្ទះ​ភ្ជុង គឺ​ឈ្មោះ ព្រុំ សារ៉ាត់ បាន​យក​ដែក​ត្បែង​វាយ​លើ​ម្ចាស់ផ្ទះ បណ្តាលឲ្យ​ដួលសន្លប់ ហើយ​ស្ទុះ​ចូលក្នុង​ផ្ទះ​ស្រែក​គម្រាម​អ្នកផ្ទះ​កុំឲ្យ​តដៃ បន្ទាប់មក​បាន​រើកកាយ​យក​ទ្រព្យសម្បត្តិ និង​បាន​ចែក​លុយ​គ្នា​បាន​ម្នាក់​១​លាន ។

ក្រោយមក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ បាន​ជិះ​រថយន្ត​ទៅ​ក្រាំង​យ៉ូ​វ​ស្រុក​ស្អាង​ខេត្តកណ្តាល យក​អាវុធ​មក លាក់ទុក​បំ​រ៉ុង​ធ្វើ សកម្មភាព​ប្លន់​នៅ​ម្តុំ​ក្រាំង​យ៉ូ​វ ដោយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​ពួកគេ​បាន​ទាំងអស់ ខ​ណះ​ដែល​ឈ្មោះ ប៊ិ​ត តឿ ព្យាយាម​រត់គេចខ្លួន​ត្រូវបាន​សមត្ថកិច្ច​បាញ់រ​បួស និង​រឹបអូស​យក​រថយន្ត​។​នៅក្នុង​កា​បង្ក្រាប​សមត្ថ​កិច្ច​ដកហូត​បាន​អាវុធ​AK១​ដើម​និង​អាវុធខ្លី​K៥៩​ពីរ​ដើម គ្រាប់​មួយចំនួន ដែក​ត្បែង​១ ញញួ​១ ទូរ​សព្ទ័​ដៃ​៧​គ្រឿង ប្រដាប់​កាត់​ដែក​១ និង​សម្ភារ​មួយចំនួន​ជាច្រើន​ផងដែរ ។

សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ក្នុងចំណោម​ក្រុមចោរប្លន់​ទាំង​៧​នាក់ មាន​៣​នាក់​ឈ្មោះ ធឹ​ម ធា ឈ្មោះ ទុយ ពៅ និង​ឈ្មោះ ជា ពេ​ជ្យ បានធ្វើ​សកម្មភាព​ប្លន់​នៅ​ផ្សា​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៤ ដោយបាន​បាញ់​ម្ច​អ្នកលក់​មាស​ដូរ​ប្រាក់​ស្លាប់​ម្នាក់ និង​ប្អូនស្រី​គេ​ម្នាក់ទៀត​រងរបួស​ធ្ងន់ និង​ប្លន់​ផ្ទះ​អ្នក​វេ​លុយ​វី​ង​នៅ​ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ​កាលបី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​។ ដោយឡែក​ក្រុម​នេះ​ក៏​ធ្លាប់​បានធ្វើ​សកម្មភាព​ប្លន់​យ៉ាង​កក្រើក​ដី នៅតាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន​មាន ខេត្ត ស្ទឹងត្រែង រត្ត​ន​គី​រី មណ្ឌល​គី​រី ក្រចេះ ឧ​ត្ត​រ​មាន​ជ​យ័ បាត់តំបង ពោធិសាត់ ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង និង​ខេត្តកណ្តាល​ផងដែរ ។

លោក ប៉ុល វុទ្ធី ស្នងការ​ង​នគរបាល​ខេត្ត និង​ជា​បរធានការិយាល័យ​ក​ណ្តា​ល​យុត្តិធម៌ បានឲ្យដឹងថា​៖ ក្រោយ​មាន​ករណី​ប្លន់​នេះ​ភ្លាម​លោក​បាន​រាយ​ការ​ទៅ​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​តាម​ស្រាវជ្រាវ​មុខសញ្ញា​នេះ​លុះដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៦ សមត្ថកិច្ច​ខេត្តកណ្តាល និង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បានធ្វើការ​បង្ក្រាប​មុខសញ្ញា​ចោរប្លន់​ខាងលើ ដែលមាន​ជាប់​ពាក់​ព​ន្ធ័​ការ​ប្លន់​នៅក្នុង​ស្រុ​ល​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ២​ករណី​កន្លងមក​។ ក្រុមចោរប្លន់​ទាំង​៧​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕ ​រិ​ទ្ធិ ជ័យ
09a1 09a2 09a3


http://ift.tt/2aGyYah
ក្រុមចោរប្លន់​ប្រដាប់អាវុធ​៧​នាក់​ធ្លាប់​ប្លន់​នៅ​ផ្សារ​ព្រៃ​ខ្មែរ​និង​ប្លន់​ផ្ទះ​វេ​លុយ​វី​ង​នៅ​ស្រុក​សាមគ្គី​មានជ័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ក្រុមចោរប្លន់​ប្រដាប់អាវុធ​៧​នាក់​ធ្លាប់​ប្លន់​នៅ​ផ្សារ​ព្រៃ​ខ្មែរ​និង​ប្លន់​ផ្ទះ​វេ​លុយ​វី​ង​នៅ​ស្រុក​សាមគ្គី​មានជ័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ Reviewed by yim PH on 8:08 AM Rating: 5

Entertainment

ads
Powered by Blogger.