ខេត្តកំពង់ឆ្នាំងទទួលបានសមិទ្ឋិផលជាច្រើនពីប្រមុខរាជរដ្ឋភិបាលក្នុងពេលសម្តេចហ៊ុនសែនចុះសាកសួរសុខទុក្ខ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអាជីវករលក់ដូរ
ខេត្តកំពង់ឆ្នាំង៖ នៅក្នុងលិខិតថ្លែងអំណរគុណមួយរបស់ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលណៃគណៈអភិបាលខេត្តកំពង់ ឆ្នាំង គោរពជូនសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១៦ បានសរសេរថាៈ សម្តេចជាទីគោរព ដ៍ខ្ពង់ខ្ពស់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ឆ្នាំង ដែលយើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករផ្សារលើក្នុងក្រុងកំពង់ឆ្នាំង ចងចាំមិនអាចបំភ្លេចបាន និងមានសេចក្តីរំភើបឥតឧបមា ដែលបានសម្តេចតេជោ អញ្ជើញ មកសួរសុខទុក្ខ និងសំណេះសំណាល ប្រកបដោយភាព ស្និទស្នាលនិងសាមញ្ញបំផុតដែលមិនធ្លាប់មាន ។
មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំទាំងអស់គ្នា ក៍បានទទួលអំណោយ ដ៍ថ្លៃថ្លា របស់សម្តេច ដែលរួមមាន ៖ ១.សាលាគរុកោសល្យ និងវិក្រិត្យការខេត្តទទួលបាន អាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ , លុបស្រះទឹក២កន្លែងដើម្បីរៀបចំទីលានកីឡា ,២ វិទ្យាល័យ ព្រះបាទសុរាម្រឹត ទទួលបានអាគារសិក្សា ១ខ្នង ៣ជាន់ មាន១៨បន្ទប់ ,ចាក់ទីធ្លាសាលា ដើម្បីរៀបចំទីលានកីឡា ,៣វិទ្យាល័យ រលាប្អៀរ ទទួលបាន អាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ , ជីកស្រះទឹកមួយកន្លែងយកដីចាក់ធ្វើទីលានកីឡា និងធ្វើរបងសាលាព័ទ្ឋជុំវិញ, ៤វិទ្យាល័យបរិបូណ៌ត្បូងទទួលបាន អាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ១ខ្នង បណ្ណាល័យ ១ ខ្នង, ជីកស្រះទឹក១កន្លែងយកអាចដី ចាក់ធ្វើទីលានកីឡា និងធ្វើរបងព័ទ្ឋជុំវិញសាលា . ៥ វិទ្យាល័យបរិបូណ៌ ទទួលបាន អាគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ ជួសជុលអាគារចាស់ របស់សម្តេចឡើងវិញ ,ទីចាត់ការ១ខ្នង និងជីកស្រះទឹក យកដីចាក់ធ្វើទីលានកីឡា , និងទី៦. ដោយឡែក អាជីវករផ្សារលើទទួលបានសេចក្តី សន្តោសដ៍ខ្ពង់ខ្ពស់ ពីសម្តេច បានលក់ដូរ បន្តទៀត រហូតដល់ឆ្នាំ២០៤០ ។
ក្នុងលិខិត ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានបន្តថាៈ អំណោយដ៍ថ្លៃថ្លា ដ៍ឧត្តុង ឧត្តមខាងលើនេះ ពិតជាបានជួយដោះស្រាយ នូវការលំបាក របស់យើងខ្ញុំ ទាំងអស់គ្នា ដែលមានកន្លងមក ។ យើងខ្ញុំទាំងអស់គ្នា សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ និងសូមប្រសិទ្ឋិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្តេចតេជោ នាយរដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បុត្រាបុត្រី និងចៅប្រុស ចៅស្រី សូមប្រកប ដោយពុទ្ឋពរទាំង៤ប្រការ គឺ អាយុៈ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ និងសូមសម្តេចតេជោ ទទួលបានជោគជ័យ គ្រប់ភារកិច្ចជូនជាតិមាតុភូមិ ។
ដោយឡែកក្រុមអាជីវករផ្សារលើ នឹងត្រូវបញ្ចប់កិច្ចកុងត្រា ជាមួយក្រុមហ៊ុនឯកជន មួយនៅក្នុងឆ្នាំ២០២៥ ប៉ុន្តែដោយក្តីសន្តោស ដ៍ថ្លៃថា្ល របស់សម្តេច ហ៊ុន សែន ដែលអោយអាជីវករបន្តលក់១៥ឆ្នាំទៅមុខទៀត គឺ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៤០ ទើបបញ្ចប់កុងត្រាចាស់ ។ ក្រុមអាជីវករផ្សារលើទាំងអស់ ស ប្បាយរីករាយ ឥតឧបមា រកអ្វីមកប្រៀបពុំបានឡើយ ហើយម្នាក់ៗក្នុងទឹកមុសប្បាយរីករាយ ថែ្លងអំណរគុណចំពោះសម្តេច គ្រប់ៗគ្នា និងបានសន្យាគោរពដើរតាមគោលនយោបាយដឹកនាំរបស់សម្តេច និងគាំទ្រគណៈបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំប្រទេសជាតិជារៀងរហូត ៕ ( រិទ្ធិជ័យ )
http://ift.tt/2aJxtba