តំបន់អភិរក្សព្រែកចុងតាគង់ក្នុងឃុំកំពង់ព្រះគគីរមានបទស្មើសដាក់របាំងសាច់អួនក្រឡាញឹក៨របាំងជលផលខ្ជិលបង្ក្រាប សូមដាក់អ្នកសកម្មវិញមក!!
ខេត្តកំពង់ឆ្នាំង៖ បទល្មើសដាក់របាំងសាច់អួនក្រឡាញឹកចំនួន៨របាំងវែងៗផ្ជិតព្រែកចុងតាគង់ជាតំបន់អភិរក្សពូជត្រី ស្ថិតក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ប្រជាពលរដ្ឋរាយការណ៍អោយដឹងថា ឃើញដាក់យូរថ្ងៃមកហើយមិនឃើញសមត្ថកិច្ចជំនាញការពារតំបន់អភិរក្សចុះបង្ក្រាបឡើយ ដែលជារឿងគេសង្ស័យថាបានឃុបឃិតជាមួយជនល្មើសដើម្បី……!!។
នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍មក អ្នកកា
យើង១ក្រុមបានចុះដល់ចំណុចខាងលើនេះ និងបានឃើញរបាំងសាច់អួនក្រឡាញឹកវែងៗចំ នួន៨របាំងដាក់រាយផ្ជិតព្រែក ចាប់ពីក្បាលព្រែកបណ្តាក់គ្នារហូតដល់ចុងព្រែកតែម្តង នៅក្នុងព្រែកចុងតាគង់ ជាកន្លែងអភិរក្សពូជត្រី ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌។ គេអោយដឹងថារបាំងខុសច្បាប់នេះជនល្មើសបានដាក់យូរថ្ងៃមកហើយ គឺត្រីដែលត្រូវចូលពងកូននៅក្នុងព្រែកនិងព្រៃរនាមក្នុងតំបន់អភិរក្សនេះ មិនអាចគេចរួចពីរបាំងសាច់អួនទាំង៨ខ្សែបិតផ្ជិតព្រែកនេះឡើយ។នៅក្នុងពេលក្រុមអ្នកយកព័ត៌មានយើងកំពុងថតប្តិតយករូបភាពបទល្មើសនេះ យើងក៏ឃើញមានកាណូតបាឡាស្មាច់មួយគ្រឿងជិះគ្នា២នាក់របស់ជនល្មើសជាម្ចាស់របាំង បានបើកមកក្រវែលមើលក្រុមអ្នកកាសែតយើង ហើយក៏បើកទៅវិញបាត់។
តាមការពិនិត្យជាក់ស្តែងរបាំងសាច់អួនដែលបានដាក់បិតផ្ជិតព្រែកទាំងនេះមានក្រឡាកន្លះហ៊ុន សូម្បីតែយកចុងប៉ិចមកចាក់ចូលក្នុងក្រឡាសាច់អួនក៏ចាក់មិនចូលដែល មានន័យថាគឺកូនត្រីប៉ុនៗប៉ិចក៏រត់មិនរួចដែរ ករណីនេះប្រជាពលរដ្ឋបាននិយាយថា បទល្មើសនេះកើតមានជារៀងរាល់ឆ្នាំទាំងក្នុងរដូវបិតនេសាទ និងទាំងរដូវបើកនេសាទ ហើយជនល្មើសមានមុខដដែលៗ ជាអ្នកស្រុកនៅក្នុងស្រុកបរិបូណ៌ ដែលមន្ត្រីជលផលក្នុងសង្កាត់នេសាទបរិបូណ៌ និងមន្ត្រីការពារតំបន់អភិរក្សនេះ សុទ្ធតែបានដឹង និងស្គាល់គ្រប់ៗគ្នា ប៉ុន្តែមិនឃើញបង្ក្រាបចាប់ជនល្មើសនោះបាន យកមកផ្តន្ទាទោសតាមច្បាប់ម្តងណាឡើយ ដូច្នេះទើបមានបទល្មើសបង្ក្រាបមិនចេះអស់ មិនចេះចប់ឡើយ គឺគេបង្ក្រាបតែអ្នកអត់អោយលុយគេតែប៉ុណ្ណោះ។
ទាក់ទងនិងបទល្មើសនៅចំណុចខាងលើនេះនៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ លោក កង ចាន់ដារិន នាយសង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានអោយដឹងថា នៅចំណុចនេះកាលពីថ្ងៃទី០៦ ខែសីហា សមត្ថកិច្ចលោកទើបតែចុះបង្ក្រាបសោះ គឺបើមានទៀតមែនគឺបង្ក្រា
បពេលព្រឹកកើពេលល្ងាចវិញតែម្តង រឿងនេះលោកនឹងចុះបង្ក្រាបទៀត។
រឿងនេះប្រជាពលរដ្ឋសំណូមពរលោក អេង ជាសាន ប្រធានរដ្ឋបាលជលផលមេត្តាចុះមកពិនិត្យមើលការងាររបស់មន្ត្រីជំនាញលោកផង បើពួកគេខ្ជិលបែបនេះគួរតែដាក់អ្នកសកម្មមកធ្វើការងារជំនួសវិញព្រោះបទល្មើសមានច្រើនណាស់ បើមិនដូច្នោះទេធនធានជលផលជាតិពិតជារលាយអស់ដោយសារតែមន្ត្រីអសកម្មទាំងនេះមិនខានឡើយ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2b66HQx