លោកយាយអយុ៨១ឆ្នាំរស់នៅដោយបានចៅប្រុសអាយុ១០ឆ្នាំរើសអេតចាយចិញ្ចឹមស្នើសុំសប្បុរសជនជួយឧបត្ថម្ភជីវភាពដល់គាត់ផង
ខេត្តកំពង់ឆ្នាំង៖ កុមារាអាយុ១០ ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សារមាស រស់នៅដោយការរើស អេតចយ ចិញ្ចឹមជីដូន អាយុ៨១ឆ្នាំ ព្រោះតែម្តាយ ឪពុកលែងលះគ្នា ក្រោយមកម្តាយបានបោះបង់ពួកគាត់ចោល អោយរស់កណ្តោចកន្តែងជាង ៣ឆ្នាំហើយ លោកយាយរស់នៅក្នុងភូមិស្រែតាជ័យ ឃុំអភិ វឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោកយាយ អ៊ូ យឿន អាយុ៨១ឆ្នាំ នៅល្ងាចថ្ងៃទី០៧ ខែសីហានេះបានរៀបរាប់ថា៖ ចៅប្រុសគាត់ឈ្មោះ ឈិន វីរៈ ហៅចយ អាយុ១០ឆ្នាំ រស់នៅក្នុងខ្ទមប្រក់ស្លឹក ធ្លុះធ្លាយ កូនស្រីគាត់ ឈ្មោះ ប្រាក់ ដាវី បានចេញទៅរកស៊ី ហើយបានបាត់រហូត ដោយបន្សល់ទុកកូនប្រុសម្នាក់ឈ្មោះ ឈិន វីរៈ ហៅអា ចយ អោយគាត់មើលថែ ដោយមិនដែលបានផ្តល់លុយកាក់មកអោយគាត់១រៀលឡើយ ។
កាលពី២ ឆ្នាំមុនគាត់បានធ្លាក់ពីលើគ្រែ ហើយបានពិការដល់សព្វថ្ងៃ និងរស់ដោយក្តីលំបាកវេទ នា បានបងប្អូននអ្នកជិតខាង ជួយផ្តល់ប្រាក់កាសបន្តិចបន្តួច គ្រាន់ទិញបាយហូប ពីរនាក់ចៅ។ពេលខ្លះ ចៅប្រុស អាចយ វាដើររើសអេតចាយ លក់បាន៥រយ ទៅ១ពាន់រៀល ទិញបាយមកហូបពេល ខ្លះក៍ដាច់បាយដែរ ជួនកាលបានអ្នកជិតខាងឈ្លាត មកបោកខោអាវ លាងសំអាតខ្លួនប្រាណអោយគាត់ព្រោះតែគាត់ពិការ ហើយពេលនេះ គាត់ដំបៅត្រកៀកទៀត ព្រោះតែដេកខ្លាំងពេក ចុងក្រោយ លោកយាយសូមអំពាវនាវដល់សប្បុរជន នានាមេត្តាជួយជីវភាពរស់នៅដល់គាត់ផង ។
សូមបញ្ជាក់ថា ក្នុងថ្ងៃកន្លងមកនេះមានសប្បុរសជនមួយចំនួនបាន ផ្តល់អំណោយដល់លោកយាយ អ៊ូ យឿន មានទឹកប្រាក់ សារុប ២៨ម៉ឺនរៀល ហើយលោកយាយបានជូនពរម្ចាស់អំណោយផងដែរ ។ ក្នុងពេលនោះដែរ មានស្ត្រីម្នាក់ ឈ្មោះ ព្រឿន ស្រីនីន ដែលជាអ្នកលក់បាយ ជាប្រចាំអោយ
លោក យាយ និងចៅ កំសត់ខាងលើបាននិយាយថាៈ អា ចយ វាទិញបាយខ្ញុំរាល់ ថ្ងៃ បាយ៥រយរៀល សម្ល១ពាន់រៀល ខ្ញុំថែមអោយរហូត ទិញជាង១ឆ្នាំហើយ ពេលខ្លះលក់បាយសល់ ខ្ញុំយកមកអោយដល់ផ្ទះ អាណិតគាត់ណាស់ អ្នកនៅជិតៗនេះតែងតែទាក់ទានអោយមិនសូវខានឡើយ ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2aKFmB4