ស្ត្រីម៉េម៉ាយក្រីក្រមានកូន៥នាក់ ចិញ្ចឹមជីវិតបានដោយដើរបើកខោអាវអោយគេមានផ្ទះធ្លុះធ្លាយបានទទួលឈើគ្រឿងផ្ទះមួយខ្នង ពីសម្តេច ប៊ុនរ៉ានី ហ៊ុសែន និងសប្បុរសជន
ខេត្តកំពង់ឆ្នាំង ៖ លោក ប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមខេត្ត និងលោក ឈៀង វណ្ណៈមន្ត្រី មន្ទីរព័ត៌មានខេត្ត នៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ បានយកឈើជាគ្រឿងសង់ផ្ទះមួយខ្នងជាអំណោយរបស់លោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន និងសប្បុរសជន ជូនស្ត្រីមេម៉ាយចិញ្ចឹមកូន៥នាក់ រស់នៅក្នុងកូនផ្ទះធ្លុះធ្លាយ និងរលំលើផ្ទះអ្នកជិតខាង នៅក្នុង ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បន្ទាប់ពីស្ត្រីខាងលើ បានអំពាវនាវ ដល់សប្បុរសជន នានា តាមរយៈ ប្រព័ន្ឋផ្សព្វផ្សាយសង្គម ។
លោក ប្រាក់ សោភ័ណ្ឌ បានអោយដឹងថាៈ បន្ទាប់ពីទទួលព័ត៌មាន អំពីទុក្ខលំបាក របស់ស្ត្រី ឈ្មោះ អ៊ុន គឹមស្រ៊ុន អាយុ៣៥ ត្រូវប្តីបោះបង់ចោល ទុកកូន៥នាក់ ក្នុងបន្ទុក និងប្រឹងដើរបោកខោអាវអោយគេ ដើម្បីចិញ្ជឹមកូន ព្រមទាំងគ្មានជម្រកស្នាក់នៅសមរម្យ សម្តេចកិតិ្តព្រឹទ្ធ បណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន រួមនិងសប្បុរជនមួយចំនួន បានឧបត្ថមជាថវិការដើម្បី ទិញឈើ ធ្វើផ្ទះ ជូនស្ត្រីខាងលើ ហើយប្រា ក់ ទាំងនេះ បានប្រគល់ជូន លោក ឈៀង វណ្ណៈ មន្ត្រីមន្ទីរព័ត៌មានខេត្ត ជាអ្នកចាត់ចែងទិញឈើ និងសង្ក័សី សង់ផ្ទះជូនស្ត្រីទុរគត៌ខាងលើ ។
ប្រាក់ទាំងនោះមានសម្តេចកិតិ្តព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ១លាន ២០ម៉ឺនរៀល លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វ៉ាន់ លុយ សមាជិកកិត្តយសកាក បាទក្រហមកម្ពុជា ចំនួន ១លានរៀល លោក ប៊ី ប្រធានយុវវ័យសាមគ្គីដើម្បីមនុស្សធម៍ ១៥ម៉ឺនរៀល និងលោក សួស គឹមថុន មន្ត្រីមន្ទីរសង្គមកិច្ច ២០ម៉ឺនរៀល ។ លោកបានបន្តថា ផ្ទះដែលត្រូវធ្វើមានទំហំ ៤គុណនិង៥ម៉ែត្រ ធ្វើជាផ្ទះតៀម ប្រក់ និងបាំងជញ្ជាំងស័ង្កសី ។
ក្រោយពីបានទទួលអំណោយ ជាគ្រឿងឈើ សម្រាប់សង់ផ្ទះខាងលើនេះ ស្ត្រីមេម៉ាយ និងលោកស្រី អនុប្រធានភូមិឃ្លាំងប្រាក់ មានចិត្តសប្បយរីករាយជាខ្លាំង និងបានលើកដៃសំពះ ថ្លៃអំណរគុណ ចំ ពោះសម្តេចគត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវ វ៉ាន់ លុយ សូមសម្តេច និងលោកជំទាវ ជួបប្រទះតែសេចក្តីសុខនិងជ័យជំនះគ្រប់ការងារនិងភារកិច្ចដឹកនាំប្រទេសជាតិ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/2az1cqt