សមត្ថកិច្ចចាប់ចោរឆក់កាបូបម្នាក់ក្នុងចំណោមគ្នា២នាក់បញ្ជូនខ្លួនទៅតុលាការខេត្ត
ខេត្តកំពង់ឆ្នាំង៖ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ច នគរបាលដេញចាប់ឃាត់ខ្លួន
បាន នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះ
បានធ្វើសកម្មភាព ជិៈម៉ូតូឆក់ កាបូបប្រាក់ ពីស្រី្តម្នាក់ ដែលកំពុងជិៈម៉ូតូដូចគ្នា នៅ ចំណុចផ្លូវស្ងាត់ពេលយប់ ក្បែររបងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំងបានអោយដឹងថាៈ ជនសង្ស័យដែលបានចាប់ខ្លួន ក្នុងអំពើឆក់កាបូបប្រាក់នោះមានឈ្មោះ អ៊ុល ឌីណា ហៅ អ៊ូក អាយុ២២ឆ្នាំ មានទីលំក្នុងនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
មុនពេលកើតហេតុ មានស្ត្រីរងគ្រោះម្នាក់ឈ្មោះ ដាវ សុខុមអាយុ២៥ឆ្នាំ បានជិៈម៉ូតូ ជាមួយប្អូនស្រីម្នាក់ទៀត ត្រឡប់ពីសួននាងកង្រីវិញ ។ ពេលជិៈមកដល់ ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនសង្ស័យ និងបក្សពួកម្នាក់ទៀត ជិៈម៉ូតូមកតាមពីក្រោយ ហើយបានធ្វើសកម្មភាព ឆក់កាបូបដៃ ពីស្ត្រីរងគ្រោះ រួចជិៈគេចខ្លួនបាត់ ភ្លាមៗនោះនារីរងគ្រោះបានស្រែក ចោរៗ ផ្អើលដល់សមត្ថកិច្ចហើយបានដេញចាប់ បានជនសង្ស័យម្នាក់ ឈ្មោះ អ៊ុល ឌីណា ហៅ អ៊ូក ជាអ្នកបើកម៉ូតូ ចំណែកបក្សពួកម្នាក់ទៀតជិះពីក្រោយជាអ្នកឆក់កាបូប បានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ុល ឌីណា បានសារភាពថាៈ បក្សពួកខ្លួនម្នាក់ទៀត
ពិតជាបានធ្វើសកម្មភាព ឆក់កាបូបគេមែន ដោយមុនពេលកើតហេតុ បក្សពួកខ្លួនដែលជាម្ចាស់ម៉ូតូបាន
អោយរូប គេជាអ្នកបើកម៉ូតូថាៈដើរលេង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបក្សពួកខ្លួន ឆក់កាបូប
គេ ហើយអោយខ្លួនបើកម៉ូតូរត់តែម្តង ប៉ុន្តែ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានចំណែក បក្សពួកខ្លួនបាន
ហក់ គេចខ្លួនបាត់ជាមួយការបូបដែលឆក់បាន។
លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌបានបន្តថាៈ តាមការប្តឹងរបស់ស្ត្រីជាម្ចាស់កាបូបប្រាក់ប្រាប់ថាៈ ក្នុងកាបូប មានប្រាក់តែជាង១០ម៉ឺនរៀលប៉ុណ្ណោះ។ សង្ស័យ ជាមួយវត្ថុតាង មានម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការដា្ឋននគរបាលខេត្ត ដើម្បីបំពេញសំរឿង បន្ថែមតាមនិតិវិធី បញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ( ឈៀង ថារិទ្ធ )
http://ift.tt/eA8V8J