Insurance

728x90

ផ្កាយរណប​អ៊ី​ន​ធឺ​ណេ​ត​តម្លៃ ២០០ លាន របស់ Facebook ផ្ទុះ​ជាយា​ន​រ៉ុក្កែត SpaceX Falcon 9

យោងតាមវេបសាយ DailyMail បានឱ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ យានរ៉ុក្កែត SpaceX Falcon 9 បានផ្ទុះឆេះនៅកន្លែងបាញ់បង្ហោះ Cape Canaveral អំឡុងពេលត្រួតពិនិត្យមុនការចាប់ផ្តើមបាញ់បង្ហោះ។

ការផ្ទុះ ដែលអង្រួនអគារ និងបង្អួចរាប់គីឡូម៉ែត្រពីទីតាំងបង្ហោះនេះ បានកើតឡើងនៅម៉ោង ៩ ព្រឹក និងបំផ្លាញផ្កាយរណប Amos-6 តម្លៃ ២០០ លានដុល្លាររបស់ក្រុមហ៊ុន Facebook ដែលគ្រោងបង្ហោះនៅព្រឹកថ្ងៃសៅរ៍ ទី ៣ កញ្ញា ដែលភ្ជាប់ជាមួយនឹងយ៉ានរ៉ុក្កែតនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX មហាសេដ្ឋី Elon Musk និយាយថា មូលហេតុនៃការផ្ទុះដ៏ធំ ដែលមិនបង្ករបួសនេះ នៅមិនទាន់ដឹងទេ ខណៈឧបទ្ទវហេតុនេះបាននាំឱ្យមានមន្ទិលអំពីអនាគតនៃកម្មវិធីម៉ៅការបន្តក្នុងផលិតយានរ៉ុក្កែត “ច្នៃប្រើឡើងវិញ” របស់លោក សម្រាប់ផ្គត់ផ្គង់ដល់អង្គការណាសា។

ផ្កាយរណបនេះអាចចែកចាយអ៊ីនធឺណេតឥតគិតថ្លៃដល់ប្រទេសជាង ១៤ ក្នុងទ្វីបអាហ្វ្រិកដើម្បីបម្រើទៅដល់តំបន់សម្បូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពស្ថាបនិក Facebook លោក Mark Zuckerberg ដែលបញ្ជាក់ថាផ្កាយរណបរបស់ក្រុមហ៊ុនត្រូវបំផ្លាញក្នុងការផ្ទុះដ៏ធំនេះ បានហៅវាថា “គួរឱ្យខកចិត្តជាខ្លាំង” ខណៈដែលលោកបច្ចុប្បន្ននេះកំពុងដើរទស្សនកិច្ចបណ្តាប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក ហើយទំនងជានឹងថ្លែងអំពីការបាញ់បង្ហោះផ្កាយរណបនៅប្រទេសទាំងនោះ ប្រសិនបើវាបង្ហោះជោគជ័យ។

ការផ្ទុះនេះបង្កផលវិបាកធ្ងន់ធ្ងរដល់ក្រុមហ៊ុន SpaceX ដែលកំពុងប្រវេប្រវាក្នុងការចាប់ផ្តើមបញ្ជូនផ្កាយរណប បន្ទាប់ពីឧបទ្ទវហេតុបាញ់បង្ហោះកាលពីឆ្នាំមុន។ វាក៏ជាគុណវិបត្តចំពោះអង្គការណាសា ដែលពឹងផ្អែកលើក្រុមហ៊ុនឯកជននេះដើម្បីរក្សាការផ្គត់ផ្គង់ជូនស្ថានីយអវកាសអន្តរជាតិ និង ការដឹកជញ្ជូនអ្នកអវកាស៕


http://ift.tt/eA8V8J
ផ្កាយរណប​អ៊ី​ន​ធឺ​ណេ​ត​តម្លៃ ២០០ លាន របស់ Facebook ផ្ទុះ​ជាយា​ន​រ៉ុក្កែត SpaceX Falcon 9 ផ្កាយរណប​អ៊ី​ន​ធឺ​ណេ​ត​តម្លៃ ២០០ លាន របស់ Facebook ផ្ទុះ​ជាយា​ន​រ៉ុក្កែត SpaceX Falcon 9 Reviewed by yim PH on 8:21 PM Rating: 5

Entertainment

ads
Powered by Blogger.