Insurance

728x90

ខ្សឹប​ដាក់​website៖ ឈ្មោះ សៀង យក​ទីតាំង​ភោជនីយដ្ឋាន​តាមផ្លូវ​៤៣២ ខាងកើត​សាលា​ទួល​ទំពូង​បើក​ល្បែង​.!

ភ្នំពេញ៖ ស្ត្រីជាភរិយាមន្ត្រីសមត្ថកិច្ចថ្នាក់ធំគួរសមមួយរូប បានទូរស័ព្ទមកប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅរសៀលថ្ងៃនេះថា មានទី តាំងភោជនីយដ្ឋានធំគួរសមមួយ នៅតាមបណ្ដោយផ្លូវលេខ៤៣២ ខាងកើតសាលារៀនទួលទំពូង ត្រូវបានបុរស ម្នាក់ឈ្មោះ សៀង បើកលេងល្បែងស៊ីសង យកតុងយ៉ាងស្ងាត់ស្ងៀមបំផុត ហើយអ្នកទៅលេង ភាគច្រើនសុទ្ធតែជា មន្ត្រីមានយសស័ក្ដិ និងអ្នករកស៊ីធំៗ។

ស្ត្រីខាងលើបានលួចខ្សឹបថា ជារៀងរាល់ថ្ងៃ ប្ដីរបស់អ្នកស្រីដែលមានបុណ្យស័ក្ដិគួរសម គឺគាត់មិនសូវទៅធ្វើការ នោះទេ ឲ្យតែថ្ងៃឡើងយកលេសទៅផឹកកាហ្វេ ជួបជុំមិត្តភក្ដិនៅក្នុងហាងកាហ្វេខាងលើនេះ រួចហើយឡើងទៅ ជាន់ខាងលើនាំគ្នាលេងបៀ ពេលខ្លះបញ្ចាំឡាន ពេលខ្លះបញ្ចាំចិញ្ចៀនដែលប្រពន្ធខំទិញអោយពាក់ ហើយយក លេសថា មិត្តភក្ដិខ្ចីពាក់ឬខ្ចីជិះ។ លុះខ្លួនមានការសង្ស័យធ្វើការតាមដានទៅទើបដឹងថា ប្ដីរបស់ខ្លួនទៅលេង បៀរ នៅក្នុងភោជនីយដ្ឋានខាងលើដោយមាន ឈ្មោះ សៀង ជាអ្នកបើកយកតុង និងទទួលបញ្ចាំ។

ក្នុងនោះល្បែងដែលពួកគេបើកលេងរួមមាន អុងឌូ, បុកគ្ឌាំង, អូសផែ, និងលេងឡះ ជាដើម ហើយអ្នកទៅលេង ភាគច្រើនជាមន្ត្រីមានយសស័ក្ដិ ខ្លះពាក់ផ្កាយ ខ្លះជាថៅកែ ប្រធានក្រុមហ៊ុនជាដើម ដោយអ្នកល្មមៗអត់លុយគេមិន ឲ្យឡើងលេងនោះទេ។ ចំណែកមេវង់ឈ្មោះសៀង មួយថ្ងៃៗយកតុង និងទទួលបញ្ចាំបានចំណូលរាប់រយ រាប់ ពាន់ដុល្លារឯណោះ។ ទីតាំងល្បែងខាងលើ ពេលព្រឹកគេមានលក់គុយទាវ បាយ ធម្មតា តែពេលថ្ងៃរសៀលមិន សូវមានភ្ញៀវចូលនោះទេ គឺសំបូរតែអ្នកលេងបៀរ ដោយគេមើលពីខាងក្រៅគ្មានអ្នកណាចាប់អារម្មណ៍នោះទេ ព្រោះ នឹកស្មានតែភ្ញៀវចូលផឹកកាហ្វេហូបចុកធម្មតា តាមពិតចតឡាន ចតម៉ូតូឡើងលេងបៀរតែប៉ុណ្ណោះ ដោយមួយថ្ងៃៗ លេងចាញ់ឈ្នះរាប់ម៉ឺន រាប់សែនដុល្លារក៏មានដែរ។

ស្ត្រីអ្នកខ្សឹបដែលប្ដីខ្លួនងប់នឹងល្បែងចាញ់អស់លុយរាប់ម៉ឺនដុល្លារ បានសំណូមពរតាម អោយសមត្ថកិច្ចចុះទៅ មើល វង់ល្បែងជ្រកក្រោមផ្លាកភោជនីយដ្ឋានខាងលើនេះផង៕

 


http://ift.tt/eA8V8J
ខ្សឹប​ដាក់​website៖ ឈ្មោះ សៀង យក​ទីតាំង​ភោជនីយដ្ឋាន​តាមផ្លូវ​៤៣២ ខាងកើត​សាលា​ទួល​ទំពូង​បើក​ល្បែង​.! ខ្សឹប​ដាក់​website៖ ឈ្មោះ សៀង យក​ទីតាំង​ភោជនីយដ្ឋាន​តាមផ្លូវ​៤៣២ ខាងកើត​សាលា​ទួល​ទំពូង​បើក​ល្បែង​.! Reviewed by yim PH on 11:13 PM Rating: 5

Entertainment

ads
Powered by Blogger.