Insurance

728x90

លោក ផា អេង​វ៉េង ប្រធាន​នាយកដ្ឋាន​របប​គយ នៅតែ​រក្សាទុក​ប្រព័ន្ធ​ទារលុយ​ពី​អ្នក​រត់ការ​ឯកសារ​ខុសច្បាប់ មិន​ខ្វល់​ពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ភ្នំពេញ ៖ ក្រុមអ្នករត់ការឯកសារនាំ ទំនិញវិនិយោគឧស្សាហកម្មរោងចក្រកាត់ដេរ ក៏ដូចជាទំនិញវិនិ តាមសេចក្តីរាយការណ៍ពីក្រុមអ្នករត់ការទំនិញថា យ៉ាងហោចណាស់ក៏ក្នុងមួយថ្ងៃមានឯកសារ របស់ក្រុម ហ៊ុនវិនិយោគរោងចក្រឧស្សាហកម្មកាត់ដេរ ឆ្លងកាត់នាយក ដ្ឋានរបបគយដែលគ្រប់គ្រងដោយ លោក លោក ផា អេងវ៉េង ពី៣០០ទៅ៤០០ឯកសារក្នុងមួយថ្ងៃហើយមួយឯកសារត្រូវបង់សេវាក្រោមតុសម្រាប់នាយកដ្ឋាននេះពី៣២-៧០ដុល្លារ។ ចំណែកឯកសារ វិនិយោគក្រៅពីឧស្សាហកម្មកាត់ដេរត្រូវបង់អាករ១០ភាគរយ និងពន្ធនាំចូលជាបន្ទុករបស់រដ្ឋ ប៉ុន្ដែក៏ត្រូវបង់សេវាក្រោមតុអស់តិចបំផុត៦១ដុល្លារទៅជិត១០០ដុល្លាដែរ។ ដូច្នេះក្នុងមួយថ្ងៃៗនាយកដ្ឋានរបបគយ ក្រោមការដឹកនាំរបស់លោក ផា អេងវ៉េង ប្រមូលប្រាក់ខុសច្បាប់បានពីក្រុមអ្នករត់ការឯកសារ មិនតិចទេសម្រាប់ចែកគ្នាច្រកហោប៉ៅយ៉ាងសុខស្រួល។

អ្នករត់ការបានបញ្ជាក់យ៉ាងលម្អិតថា ទី១អ្នកបិទតែម១ដុល្លា ទី២-ពួកគេបង់ឲ្យមន្ដ្រីគយផ្នែកសរសេរ ឯកសារចំនួន២០ដុល្លារ, ទី៣-បង់ឲ្យអនុប្រធាននាយកដ្ឋានរបបគយដែលកាត់ស្តុកតាមបណ្ដារោងចក្រនីមួយៗសម្រាប់សេវាគ្រីសលើឯកសារចំនួន១០ដុល្លារ, ទី៤-សេវាលោក ផា អេងវ៉េង ២០ដុល្លារ, ទី៥-លេខា ប្រាក់សុម៉េត១០ដុល្លារ ដើម្បីយកឯកសារទៅគ្រីសលោក លោកអគ្គនាយករង (ហើយដោយឡែកលោកប្រាក់សុម៉េតនេះកំពូលអ្នកចាប់កំហុសលើឯកសារខុសនេះខុសនោះ ហើយត្រូវសម្រួលបង់ចាប់ពី១៥០ទៅ២០០ដុល្លា) , ទី៥-អ្នក បោះត្រា៥ដុល្លារ និងអ្នកចុះលេខ៥ដុល្លារ។ ប៉ុន្តែអ្វីដែលអ្នកវិនិយោគធុញទ្រាន់ និងឈឺក្បាលបំផុតត្រង់ថា មន្ដ្រីគយអ្នកពិនិត្យនិងសរសេរឯកសារ នៅរោងចក្រ តែងតែធ្វើឲ្យយឺតយ៉ាវ និងដាក់សម្ពាធកោសរូសប្រាក់ ។

អំពើពុករលួយដែលប្រព្រឹត្តឡើងជាប្រព័ន្ធនេះ បានគាបសង្កត់ការនាំទំនិញផ្នែកវិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌរោងច្រកកាត់ដេរ ដោយករណីខ្លះ លោក ផា អេងវ៉េង បានតម្រូវឲ្យមន្ត្រីរបស់ខ្លួន កេងប្រវ័ញ្ចក្នុងប្រយោជន៍ទៅលើឯកសារ ខុសបច្ចេកទេសតិចតួច ឬកិច្ចការងារប្រញាប់ ត្រូវទាញយកប្រយោជន៍ លក្ខណៈក្រោមតុកាន់តែច្រើន ដែលបញ្ហាននេះសុទ្ធសឹងធ្វើឲ្យប៉ះពាល់វិស័យវិនិយោគរោងច្រកកាត់ដេរ និងការតម្លើងប្រាក់ឈ្នួលកម្មករនៅកម្ពុជា។ ទាក់ទិនបញ្ហានេះអង្គភាពប្រឆាំងអំពើពុករលួយគួរប្រមូលព័ត៌មានខ្លះៗពីក្រុមអ្នករត់ការឯកសារហើយសាកល្បងពិចារណា និងអង្គេតបន្តិចទៅមើល!។ ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានយើង មិនទាន់អាចទាក់ទងសុំការបំភ្លឺ ពីលោក ផា អេងវ៉េង ប្រធាននាយកដ្ឋានរបបគយបាននៅឡើយទេ ៕

ka-06-10-2016-01

 


http://ift.tt/2dvbnNU
លោក ផា អេង​វ៉េង ប្រធាន​នាយកដ្ឋាន​របប​គយ នៅតែ​រក្សាទុក​ប្រព័ន្ធ​ទារលុយ​ពី​អ្នក​រត់ការ​ឯកសារ​ខុសច្បាប់ មិន​ខ្វល់​ពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ លោក ផា អេង​វ៉េង ប្រធាន​នាយកដ្ឋាន​របប​គយ នៅតែ​រក្សាទុក​ប្រព័ន្ធ​ទារលុយ​ពី​អ្នក​រត់ការ​ឯកសារ​ខុសច្បាប់ មិន​ខ្វល់​ពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ Reviewed by yim PH on 8:23 AM Rating: 5

Entertainment

ads
Powered by Blogger.