Insurance

728x90

សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង ចាប់បញ្ជូន​ជន​ស​ង្ស​យ័​៣​នាក់ និង​គ្រឿងញៀន​២​កញ្ចប់​ទៅ​តុលាការខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖ ជ​នស​ង្ស​យ័​៣​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​២​កញ្ចប់​តូច ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាតំបូង​ខេត្ត​នៅ​ព្រឹក ថ្ងែ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០ ១៦ ដោយបាន​ចោទប្រកាន់​ពីបទ​ចែកចាយ រក្សាទុក​និង​ប្រើប្រាស់​ថ្នាំញៀន ដែល​បាន​ប្រ​ព្រឹ​ត​ឡើង​នៅ​ចំ ណុ​ច​ប្រឡាយទឹក​ខាងជើង​ភូមិ​អូ​ឬ​ស្សី ស្ថិតក្នុង​ភូមិ​អូ​ឬ​ស្សី ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ។​

សមត្ថកិច្ច​ដែល​បាន​កិច្ច​ប្រតិ​ប​ត្ត​ការបង្ក្រាប​ករណី​ខាងលើនេះ​បានអោយដឹងថា​៖ នៅ​មុនពេល​បង្ក្រាប​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើនេះ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ជាក់លាក់​ពី​ប្រជា​ពល រដ្ឋ​ល្អ ហើយ​បាន​ស្រាវជ្រាវ និង​ឡោម​ព​ទ្ធ័​ឃាត់ខ្លួន​បាន​ជ​នស​ង្ស​យ័​ទាំង​៣​នាក់​នៅ​ចំណុច​ខាងលើ ដោយមាន​ការចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​

Exif_JPEG_420

Exif_JPEG_420

ជ​នស​ង្ស​យ័​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៣​នាក់ មាន ១ ឈ្មោះ ឧិ​ម សុភ​ក្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ , ២ ឈ្មោះ ភិន ពេះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ , ៣​ឈ្មោះ ដូង សុ​ភុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ពួយ​គេ​ទាំងបី​នាក់​រស់នៅ​ក្នុងភូមិ​សាលា​លេខ​៥ ឃុំ​អូ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​។ លទ្ធផល​ក្នុងការ​បង្ក្រាប​ករណីនេះ សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​តូច ដាវ​១ ទូរ​សព្ទ័​ដៃ​២​គ្រឿង រួម​និង​សម្ភា​រះ​ដែល​បំរើ​ដល់​ការ ប្រើប្រាស់ និង​វិច​ខ្ចប​គ្រឿងញៀន​មួយចំនួនទៀត​។

​ជ​នស​ង្ស​យ័​៣​នាក់​នេះ និង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​ដោយបាន​ចោទប្រកាន់​ពីបទ​ចែកចាយ រក្សាទុក​និង​ប្រើប្រាស់​ថ្នាំញៀន និង​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ នៅ​ព្រឹក ថ្ងែ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​រួចហើយ ៕ ( រិទ្ធិជ័យ )


http://ift.tt/2ge6zLQ
សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង ចាប់បញ្ជូន​ជន​ស​ង្ស​យ័​៣​នាក់ និង​គ្រឿងញៀន​២​កញ្ចប់​ទៅ​តុលាការខេត្ត​ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង ចាប់បញ្ជូន​ជន​ស​ង្ស​យ័​៣​នាក់ និង​គ្រឿងញៀន​២​កញ្ចប់​ទៅ​តុលាការខេត្ត​ Reviewed by yim PH on 9:04 AM Rating: 5

Entertainment

ads
Powered by Blogger.