Insurance

728x90

ទើប​ចេ​ពី​គុក​សើមៗ ខឹង​បងថ្លៃ​ឈ្លោះប្រកែក​ជាមួយ​បងស្រី​របស់ខ្លួន​ស្ទុះ​ចេញពី​វង់​ផឹកស្រា យក​កាំបិត​អាករ និង​ខ្វេះ​ភ្នែក​សម្លាប់ចោល​យ៉ាង​សាហាវ​

​ភ្នំពេញ ៖ ជន​ញៀន​ថ្នាំ​ជោគជាំ​ម្នាក់​ទើប​ចេញពី​គុក​ថ្មីៗ បានធ្វើ​សកម្មភាព​យ៉ាង​ឃោរឃៅ​អាករ​សម្លាប់​សាច់ថ្លៃ​ខ្លួនឯង ព្រមទាំង​ខ្វេះ​ភ្នែក​ជនរងគ្រោះ​បោះចោល​។ ឃាតកម្ម​ដ៏​រន្ធត់​នេះ​បាន​ប្រព្រឹត្ត​នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ក្រុម​៤ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​ប្រហែល​១៣ និង​០០​នាទី​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ ក្រោយ​កើយ​ហេតុ​អ្នកភូមិ​បាន​ប្តឹង​សមត្ថកិច្ច ហើយ​ត្រូវ​កម្លាំង​អន្តរាគមន៍​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សៀ ទីន បាន​ចុះទៅ​ឃាត់ខ្លួន​ជនដៃដល់​ភ្លាមៗ​។​បច្ចុប្បន្ន​ជនបង្ក​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែក​សព​ជនរងគ្រោះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ប្រគល់ជូន​សាច់ញាតិ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​មនុស្ស​ញៀន​ថ្នាំ​ជោគជាំ​ទើប​ចេញពី​គុក​ថ្មីៗ និង ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ សិទ្ធ ណាក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករសំណង់ ត្រូវជា​សាច់ថ្លៃ​ជនបង្ក ស្នាក់នៅ​ជាមួយគ្នា​។​មន្ត្រី​បាន​បញ្ជាក់ថា​៖ ហេតុការណ៍​នេះ​កើតឡើង ផ្តើមចេញពី​ពួកគេ​ផឹកស៊ី​ជាមួយគ្នា​នៅក្រោម​ផ្ទះ ហើយ​ពេលនោះ​ជនរងគ្រោះ​ក៏​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ រីឯ ជនបង្ក​ក៏​ស្រែក កុំ​ឲ្យ​ឈ្លោះ​គ្នា​ក៏​ក្លាយជា​ទំនាស់ រហូត​ឈានដល់​ជនបង្ក ទាញ​កាំបិត​ឆ្នៃ​អាករ​សម្លាប់​ជនរងគ្រោះ និង​ខ្វេះ​គ្រាប់ភ្នែក​ទាំងសងខាង​គ​ប់​ចោល​ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​អ្នកភូមិ​ញាក់សាច់ ៕


http://ift.tt/2vqXmMt
ទើប​ចេ​ពី​គុក​សើមៗ ខឹង​បងថ្លៃ​ឈ្លោះប្រកែក​ជាមួយ​បងស្រី​របស់ខ្លួន​ស្ទុះ​ចេញពី​វង់​ផឹកស្រា យក​កាំបិត​អាករ និង​ខ្វេះ​ភ្នែក​សម្លាប់ចោល​យ៉ាង​សាហាវ​ ទើប​ចេ​ពី​គុក​សើមៗ ខឹង​បងថ្លៃ​ឈ្លោះប្រកែក​ជាមួយ​បងស្រី​របស់ខ្លួន​ស្ទុះ​ចេញពី​វង់​ផឹកស្រា យក​កាំបិត​អាករ និង​ខ្វេះ​ភ្នែក​សម្លាប់ចោល​យ៉ាង​សាហាវ​ Reviewed by yim PH on 10:01 AM Rating: 5

Entertainment

ads
Powered by Blogger.