Insurance

728x90

លោក ហេង សំ​ហៃ កំពុង​អនុវត្តរូបមន្ត​មេ​គយ​ជំនាន់​មុន ប្រមូល​លុយ​ពី​ទំនិញគេចពន្ធ​នៅ​ច្រក​កែវផុស ក្រោម​ខ្សែ​ភ្នែក​លោក យឹ​ក យូ មេ​គយ​ខេត្ត​ព្រះសីហនុ​

ខេត្តព្រះសីហនុ ៖ ចាប់តាំងពី អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់តាំងលោក ហេង សំហៃ ជាប្រធានការិយាល័យគយ និងរដ្ឋករច្រកកំពង់ផែកែវផុស ជំនួសលោក នុត លីឆូយ ដើម្បីពង្រឹងប្រសិទ្ធភាពប្រពន្ធឲ្យមានកំណើនប្រសើរជាងមុននោះ លុបបំបាត់អំពើពុករលួយ។ ថ្មីៗនេះមន្ត្រីស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅច្រកកំពង់ផែកែវផុសដែរនោះបានបង្ហើបឲ្យដឹងថា គេសង្កេតឃើញ ទំនិញគេចពន្ធ របស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេងដូចមុនដដែល ដោយគេសង្ស័យថា លោក ហេង សំហៃ ដែលទើបទៅកាន់តំណែងថ្មី កំពុងដើរតាមគន្លងចាស់ របស់លោក នុត លីឆូយ ហើយមានការចាត់តាំងមន្ត្រីថ្នាក់ក្រោមឲ្យប្រមូលលុយគ្មានវិក្កយបត្រ ពីឈ្មួញនាំទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ដែលករណីនេះលោក យឹក យូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុបានដឹងយ៉ាងច្បាស់ហើយគ្មានគោលការណែនាំអ្វីនោះទេ បែរជាសម្ងំស្ងាត់ឲ្យឈឹង ទំនងបានសើមមាត់សើម កហើយទុកករណីនេះចែកផលប្រយោជន៍គ្នា។

ប្រភពបានឲ្យដឹងថា ទំនិញគេចពន្ធ រួមមានជាស៊ីម៉ង់ត៍ ម៉ូតូ ចំណីជ្រូក ដែក និងគ្រឿងសំណង់ ជ័រ និងស្ករស គ្រឿងអេឡិចត្រូនិកជាដើម ត្រូវឈ្មួញធំៗនាំចូល តាមច្រក កែវផុស ឡើងដុះស្លែទៅហើយ។ ការហូរចូល ទំនិញ ខុសច្បាប់ និងបង់ពន្ធមិនគ្រប់ អាចធ្វើបែបបទបង់ពន្ធ ជាលក្ខណៈទំនិញចម្រុះ ប៉ុន្តែធាតុពិត សុទ្ធតែជាប្រភេទ ទំនិញនាំចូលបង់ពន្ធខ្ពស់ ដោយមានការ សម្របសម្រួលពីជំនាញគយ ធ្វើឲ្យរដ្ឋបាត់ បង់ចំណូលពន្ធ យ៉ាងច្រើនក្នុងមួយខែៗ ករណីនេះទាមទារឲ្យលោក គុណ ញឹម អគ្គនាយយកគយ និងរដ្ឋាករកម្ពុជាមេត្តាពិនិត្យរបៀបបន្លំពន្ធរបស់អង្គភាពគយច្រកកំពង់ផែកែវផុសដែលគ្រប់គ្រងដោយលោក ហេង សំហៃ ។ សូមរំលឹកថា លោក ហេង សំហៃ បានកាន់តំណែងជា ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស ជំនួសលោក នុត លីឆួយ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០ ១៦ ហើយកំពុងអនុវត្ត រូបមន្តប្រមូលលុយច្រកហោប៉ៅ តាមរូបភាពដដែលៗ បន្តពីមេគយជំនាន់មុនដោយមានលោក យឹក យូ មេគយខេត្តព្រះសីហនុជាអ្នករួមគំនិត ។

ប្រភពបានលួចខ្សឹបថា ឈ្មួញដែលរកស៊ីនាំទំនិញគេចពន្ធ ដ៏គគ្រឹកគគ្រេងដុះស្លែនៅច្រកមួយនេះ គឺមុខដដែលៗ ហើយបច្ចុប្បន្នពួកគេគាត់កំពុងមានទំនាក់ទំនងល្អ ជាមួយជំនាញគយ ហើយសូម្បីតែលោក ហេង សំហៃ ប្រធានការិយាល័យគយ និងរដ្ឋា ករកែវផុសក៏កំពុងត្រូវដងត្រូវផ្លែលើសមេគយមុនៗទៅទៀត។ មានការបញ្ជាក់ផងដែរថា ឈ្មួញ ផាត់ ប៊ុន ហ៊ាម៉េង ចែស៊ី ចែរ៉ា បានរកស៊ីនាំចូល នូវប្រ ភេទ គ្រឿងសំណង់ ដែលបង់ពន្ធនាំចូលខ្ពស់ ទាំងកប៉ាល់ៗ ហើយដឹកជញ្ជូន តាមរថយន្ត ប្រភេទ ឡាន យីឌុប កុងតឺន័រ ប៉ុន្តែការបង់ពន្ធ ពិតប្រាកដនោះ យ៉ាងច្រើនបំផុតត្រឹម ៤០ភាគរយប៉ុណ្ណោះ ដោយមាន ការក្លែងភេទ ដាក់ជាទំនិញចម្រុះ ។ គេសង្ឃឹមថា លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋា ករកម្ពុជា អាចនឹងចាត់ចែង ស៊ើបអង្កេតតាមដាន ចំពោះការបង្ហើបទាំងនេះ ដើម្បីប្រមូលចំណូលពន្ធឲ្យមានការកើនឡើង និងបង្ហាញពីប្រសិទ្ធភាព នៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕

ka-28-10-2016-01 លោក ហេង សំហៃ ជាប្រធានការិយាល័យគយ និងរដ្ឋករច្រកកំពង់ផែកែវផុស


http://ift.tt/2eBcvky
លោក ហេង សំ​ហៃ កំពុង​អនុវត្តរូបមន្ត​មេ​គយ​ជំនាន់​មុន ប្រមូល​លុយ​ពី​ទំនិញគេចពន្ធ​នៅ​ច្រក​កែវផុស ក្រោម​ខ្សែ​ភ្នែក​លោក យឹ​ក យូ មេ​គយ​ខេត្ត​ព្រះសីហនុ​ លោក ហេង សំ​ហៃ កំពុង​អនុវត្តរូបមន្ត​មេ​គយ​ជំនាន់​មុន ប្រមូល​លុយ​ពី​ទំនិញគេចពន្ធ​នៅ​ច្រក​កែវផុស ក្រោម​ខ្សែ​ភ្នែក​លោក យឹ​ក យូ មេ​គយ​ខេត្ត​ព្រះសីហនុ​ Reviewed by yim PH on 8:08 PM Rating: 5

Entertainment

ads
Powered by Blogger.