បែកបាក់ស្នេហាភេទដូចគ្នា៤លើក ស្រាប់តែអ្នកក្រោយបោះសម្តីថា ស្រឡាញ់ស្រីដូចគ្នាធ្វើអីមិនកើត
តារាចម្រៀង Original Song ស្រីបេះដូងប្រុសបេះដូង ខាត់ វណ្ណា ចាប់ផ្តើមបង្ហាញវត្តមានលើទីសារចម្រៀងខ្មែរមានរយៈពេលជាងពីរឆ្នាំមកហើយ។ ថ្មីៗនេះនាងទើបតែញបទចម្រៀងថ្មីមួយបទទៀតដែលមនចំណងជើងថា “ស្រីបេះដូងប្រុស” ដែលកំពុងទទួលបានការគាំទ្រខ្លាំងគួសម។ ដើមទងនៃការនិពន្ធបទចម្រៀងនេះឡើង តារាស្រីរូបនេះប្រាប់ថា មកពីនាងស្រឡាញ់ភេទដូចគ្នា ហើយបានបែកបាក់ជាច្រើនលើក។
យោងតាមការបញ្ជាក់ជាមួយអ្នកកាសែតកាលពីពេលថ្មីៗ អ្នកចម្រៀងស្រីតុបតែងខ្លួនជាប្រុស ខាត់ វណ្ណា បានប្រាប់ថា
ការនិពន្ធចម្រៀង “ស្រីបេះដូងប្រុស” ព្រោះតែនាងមានគោលបំណងចង់បញ្ជាក់ប្រាប់មនុស្សទូទៅបានដឹងច្បាស់ពីស្នេហា និងការឈឺចាប់របស់នាង ដែលជាមនុស្សស្រីស្រឡាញ់ស្រីដូចគ្នា ពោលគឺនាងក៏មានបេះដូង មានការស្រឡាញ់ដូចអ្នកទាំងគ្នា គ្រាន់តែការស្រឡាញ់របស់នាងមិនមានចំពោះបុរស គឺស្រឡាញ់តែស្ត្រីដូចគ្នា ។
ខាត់ វណ្ណា បន្តថា ព្រោះតែស្នេហារបស់នាងបែបនេះទើប មានការបែកបាក់បួនទៅប្រាំលើកមកហើយ ពោលគឺអ្នកដែលគេព្រមស្រឡាញ់នាង គឺហាក់គ្រាន់តែជាការបោកប្រាស់ និងសម្លឹងឃើញអ្វីមួយពីនាងតែប៉ុណ្ណោះ។ យ៉ាងណាមិញស្នេហារបស់នាងចុងក្រោយមុននឹងបែកបាក់ទៅ គឺគេថែមទាំងបោះពាក្យសម្តីថា គេមិនអាចបន្តស្រឡាញ់នាងទៀតបាន ព្រោះស្រីៗដូចគ្នាធ្វើអីមិនកើត។ ពាក្យសម្តីនេះធ្វើឲ្យនាងមានការឈឺចាប់មិនសុខពីស្នេហារវាងស្រីនឹងប្រុសទេ តែមិនដឹងឆ្លើយតបទៅគេកើត មានតែទ្រាំទទួលយកការឈឺចាប់តែតែម្នាក់ឯង៕
http://ift.tt/2nXE8tj