សុខ ដែន ទទួលបានការកោតសរសើរពីថៅកែផលិតកម្ម Eyelovefilm មិនដាច់ពីមាត់
កាលពីល្ងាចថ្ងៃម្សិលមិញនេះខ្សែភាពយន្តរឿង “លត់ដែកថែប” ដែលសម្តែង និងដឹកនាំដោយលោក សុខ ដែន បានធ្វើពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ។ តែអ្វីដែលអ្នកដឹងនាំវ័យក្មេងរូបនេះញញឹមបិទមាត់មិនជិតនោះ គឺលោកទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីថៅកែផលិតកម្ម…នៅចំពោះមុខមហាជនដែលបានចូលរួមជាច្រើននាក់។
អ្នកស្រី ផេង វដេនី ចាងហ្វាងផលិតកម្ម Eyelovefilm បានលើកឡើងនៅក្នុងពិធីសម្ពោធភាពយន្តប្រភេទវ៉ៃប្រហារ និងកំប្លែងនេះថា ភាពយន្តមួយនេះគឺជារឿងទី០៣របស់ផលិតកម្មអ្នកស្រី ហើយមូលហេតុដែលអ្នកស្រីចាយទុកផលិតប្រភេទនេះឡើង គឺអ្នកស្រីមានបំណងចង់ប្តូររសជាតិភាពយន្តខ្មែរពីប្រភេទរឿងខ្មោចមកជាប្រភេទវ៉ៃតប់ ដែលប្រើក្បាច់គុនបុរាណខ្មែរលាយជាមួយក្បាច់គុនបរទេស។
អ្នកស្រីបន្ថែមថា ការដែលអ្នកស្រីជ្រើសយកតារាសម្តែងលោក សុខ ដែន ឲ្យសម្តែងជាតួឯក និងដឹកនាំរឿង គឺមកពីអ្នកស្រីមើលឃើញតារាម្នាក់នេះមានទេពកោសល្យផ្នែកក្បាច់គុនល្អ និងមានបទពិសោធសម្តែងច្រើនឆ្នាំ ហើយអ្វីដែលអ្នកស្រីទទួលបានគឺមិនខកបំណងទេ ទោះជាភាពយន្តមួយនេះជាស្នាដៃដឹកនាំលើកដំបូងរបស់លោក តែគាត់ធ្វើបានល្អដូចការរំពឹងទុក រហូតអ្នកស្រីរំពឹងទុកថា ភាពយន្តមួយនេះនឹងមានបងប្អុនខ្មែរចូលរួមគាំទ្រច្រើន៕
http://ift.tt/2mMKSKx