Insurance

728x90

រយៈពេល១៧ ថ្ងៃបទ “ចាក់ទឹកដូង” យូរី មានអ្នកទស្សនាជាង៥លានដង

បទចម្រៀង “ចាក់ទឹកដូង” របស់កញ្ញា យូរី ត្រូវបានអ្នកទស្សនាមួយចំនួនធំបានវាយតម្លៃថា ជាបទចម្រៀងOriginal មួយបទ ដែលទទួលបានការគាំទ្រខ្លាំងបំផុតក្នុងចំណោមបទចម្រៀងនៅក្នុងផលិតកម្ម សាន់ដេ ព្រោះរយៈពេល១៧ថ្ងៃ ក្រោយពីបទមួយនេះបង្ហាញនៅលើYoutube និងហ្វេសប៊ុកមានអ្នកចូលទស្សនាជាង៥លានដង។

គួរបញ្ជាក់ដែរថា បទចម្រៀង “ចាក់ទឹកដូង” របស់តារាចម្រៀង យូរី បានបង្ហោះលើនៅលើគណនេយ្យYoutube The Top Music Channel នៅថ្ងៃទី១៥ មីនា រហូតមកដល់ថ្ងៃទី០១ខែមេសានេះ មានរយៈពេល១៧មកទេ តែចំនួនអ្នកចូលទស្សនាបទនេះមានរហួតដល់ 3,531,224 views និងមានការផុសលើគណនេយ្យហ្វេសប៊ុកVichet Fc នៅថ្ងៃទី២៩ មីនា ដោយមានអ្នកចូលទស្សនាចំនួន 2,067,450 Views ។

តួលេខទាំងពីគណនេយ្យនេះបើសរុបបញ្ចូលគ្នា គឺចំនួនអ្នកចូលទស្សនាបទ “ចាក់ទឹកដូង” យូរី មានចំនួនជាង៥លានដង ដែលជាតួលេខដ៏ខ្ពស់ និងអាចចាត់ទុកជាបទចម្រៀងលំដាប់លេខមួយរបស់ផលិតកម្ម សាន់ដេ សម្រាប់វ៉ុលចូលឆ្នាំ ឆ្នាំនេះផងដែរ៕


http://ift.tt/2nUCCHX
រយៈពេល១៧ ថ្ងៃបទ “ចាក់ទឹកដូង” យូរី មានអ្នកទស្សនាជាង៥លានដង រយៈពេល១៧ ថ្ងៃបទ “ចាក់ទឹកដូង” យូរី មានអ្នកទស្សនាជាង៥លានដង Reviewed by yim PH on 11:02 AM Rating: 5

Entertainment

ads
Powered by Blogger.