ចៅក្រមកាណាដាម្នាក់ត្រូវអស់តំណែង ព្រោះតែសំណួរបែប…វ៉ល់ៗ ក្នុងរឿងក្តីរំលោភមួយនេះ!!!
ចៅក្រមសហព័ន្ធនៃប្រទេសកាណាដា Robin Camp បានបង្ខំចិត្តលាលែងពីមុខតំណែង កាលពីសប្តាហ៍មុន ក្រោយការសំរេចចិត្តរបស់ក្រុមប្រឹក្សាវិន័យមួយ ដោយសារតែចៅក្រមនេះបានចោទសួរដដែលៗថា «ហេតុអ្វីពុំគៀបជង្គង់ គ្រាត្រូវចាប់រំលោភ» ។
ចៅក្រម Robin Camp
ករណីនេះបានកើតឡើងនៅខែកញ្ញា ២០១៤ ពេលដែលចៅក្រមនេះវិនិច្ឆ័យរឿងក្តីយុវជន Alexander Wager អាយុ ២៩ ឆ្នាំ បានចាប់រំលោភនារីវ័យ ១៩ ឆ្នាំ ក្នុងអាងងូតទឹក នាពិធីជប់លៀងនៅផ្ទះ ។
នៅក្នុងអង្គសវនាការ ក្រៅពីការសាកសួរជនរងគ្រោះ នូវពាក្យពេចន៍អាសក្រាមដូចពោលខាងលើ ចៅក្រម Robin Camp នៅបានហៅឈ្មោះច្រឡំគ្នា រវាងដើមបណ្តឹង និងចុងចោទ ព្រមទាំងដេញដោលថា ហេតុអ្វីជនរងគ្រោះពុំប្រឹងផតខ្លួននៅបាតអាង ដើម្បីបញ្ចៀសពីការ វាយលុក ។ លោកសម្តែងការមន្ទិលសង្ស័យថា ជនរងគ្រោះ ចង់រួមភេទដែរ ព្រោះបានផឹកស្រា ។
លើសពីនេះ ចៅក្រមម្នាក់នេះនៅបានសង្កត់ធ្ងន់ថាៈ «ពេលខ្លះ ការួមភេទ និងការឈឺចាប់វាដើរស្របគ្នា… នេះពុំប្រាកដថាជារឿងអាក្រក់ទេ» ។ លទ្ធផល ចៅក្រម Camp ប្រកាសថា Wager គ្មានទោស ហើយទូន្មានបន្ថែមទៀតថាៈ «ខ្ញុំសង្ឃឹមថា អ្នកនឹងប្រាប់មិត្តប្រុសរបស់អ្នកផ្សេងទៀតថា គប្បីមានអកប្បកិរិយាទន់ភ្លន់ជាមួយនារី ។ ពួកគេត្រូវចេះអត់ធ្មត់ ។ ដើម្បីស្វ័យការពារខ្លួន គេត្រូវប្រយ័ត្ន!» ។
តុលាការឧទ្ធរណ៍ក្រោយមក ក៏បើកសវនាការនៅខែមករា ២០១៥ ហើយប្រកាសសាលក្រមដដែល ។
នារីរងគ្រោះបានប្រាប់ថា នាងធ្លាប់ចង់ធ្វើអត្តឃាត ព្រោះការចោទសួររបស់ចៅក្រមរូបនេះ ។ នាងពោលៈ ហេតុអ្វីគាត់សួរបែបនេះ ? គាត់ធ្វើឲ្យខ្ញុំស្អប់ខ្លួនឯង ហើយមានអារម្មណ៍ថា ខ្ញុំជាស្ត្រីល្មោភកាមតណ្ហា ។
ព្រោះតែកម្តៅរបស់សាធារណជន បង្ខំឲ្យក្រុមប្រឹក្សាយុត្តិធម៌កាណាដា បើកការស៊ើបអង្កេតករណីកាត់ក្តីនេះ នៅខែ មករា ២០១៥ ដោយប្រើពេលអស់ ១៥ ខែ ។ រហូតទល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សានេះបានចេញសេចក្តីសម្រេចចិត្តថាៈ ទង្វើរបស់លោក Camp បាននាំឲ្យបាត់បង់ជំនឿរបស់មហាជន ហើយចៅក្រមរូបនេះ គ្មានសមត្ថភាពប្រតិបត្តិការក្នុងស្ថាប័នច្បាប់ ៕
http://ift.tt/2qCXB0t
Reviewed by yim PH
on
11:13 AM
Rating: