Insurance

728x90

​ចាប់ខ្លួន​មនុស្ស​២​នាក់​តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ពីបទ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​

ខេត្តព្រះសីហនុ៖ ក្រោមកិច្ចរវាងកម្លាំងនគរបាលខេត្តព្រះសីហនុ ជាមួយនគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញ និង ចាប់ជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រះសីហនុ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្ត នៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពពីមន្ត្រីប៉ូលីសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ លើការងារ បញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅថ្ងៃទី៤ខែឧសភា ឆ្នាំ២០១៧ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយនគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្រាវជ្រាវរកឃើញ និង ចាប់ជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រះសីហនុ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្ត នៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដែលជាមុខសញ្ញាចែកចាញគ្រឿងញៀនដ៏សកម្ម មានឈ្មោះឌួង លីណា ហៅម៉ីង៉ា ភេទស្រី អាយុ៣៨ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

ប្រភពដ៏ដែលបានបញ្ជាក់ថា៖ មុខសញ្ញាឈ្មោះដួងលីណាត្រូវបានចៅក្រមស៊ើបសួរ ចោទប្រកាន់ពីបទជួញដូរថ្នាំញៀន បានចេញដីកាបង្គាប់ឲ្យចូលខ្លួន តែមិនបានចូលខ្លួនឡើយ។ រហូតដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះតុលាការ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្តង។ តែមុខសញ្ញាបានគេចខ្លួនបាត់មួយរយៈ។

រហូតដល់ថ្ងៃទី៤ខែឧសភានេះក្រោមការបញ្ជាដឹកនាំរបស់លោកស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចបាន ស្រាវជ្រាវរកឃើញនិង ចាប់ខ្លួនបានតែម្តង។ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបាននៅថ្ងៃទី២៩ខែមេសា កន្លងទៅនេះរួចហើយ។

ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ឋធនាគាផងដែរ៕

3260552017 3260552017n_1 3260552017n2


http://ift.tt/2pcww2E
​ចាប់ខ្លួន​មនុស្ស​២​នាក់​តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ពីបទ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ ​ចាប់ខ្លួន​មនុស្ស​២​នាក់​តាម​ដីកា​បង្គាប់​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ពីបទ​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ Reviewed by yim PH on 3:38 PM Rating: 5

Entertainment

ads
Powered by Blogger.