Insurance

728x90

ទារិកាទើបកើតភ្លាមៗបង្កការភ្ញាក់ផ្អើលពេញមន្ទីរពេទ្យ ដោយសារ…. (មានវីដេអូ)

ធម្មតាទារកម្នាក់ អាចហាត់រៀនចេះដើរ ទាល់តែកើតបានអាយុដល់ទៅ ១២ ខែ ឯណោះ ។ ក៏ប៉ុន្តែ ទារិកាដ៏ចម្លែកម្នាក់នេះ បានបង្កការភ្ញាក់ផ្អើលពេញមន្ទីរពេទ្យ Santa Cruz នៅ Rio Grande dosul ភាគខាងត្បូងនៃប្រទេសប្រេស៊ីលតែម្តង ដោយសារវាបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ បន្ទាប់ពីប្រសូតចេញពីផ្ទៃម្តាយភ្លាមៗ

តាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៧ វីដេអូខ្លីមួយត្រូវបានចុះផ្សាយលើបណ្តាញសង្គម បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបភាពទារិកាទើបកើតកំពុងប្រឹងដើរ បន្ទាប់ពីម្តាយសម្រាលចេញមក ។

តាមរយៈវីដេអូឃ្លីប វេជ្ជបណ្ឌិតមួយរូបកំពុងទប់ទារិកាដោយដៃម្ខាង ត្រូវបានឮសូរស្រែកឡើងថាៈ «ពុទ្ធោអើយ ក្មេងនេះកំពុងហាត់ដើរ» ។ ចំណែកទារិកាកំពុងប្រឹងតោងដៃវេជ្ជបណ្ឌិតផង និងបោះជំហានតតេះតតះផង ។

គេបានឲ្យដឹងថា វេជ្ជបណ្ឌិតកំពុងរៀបចំងូតទឹកឲ្យទារិក តែវាស្រាប់តែឈរឡើង និងបោះជំហានដើរ ។ ក្រោយពេលឲ្យវាដើរបានបន្តិច វេជ្ជបណ្ឌិតបានលើកត្រឡប់មកកន្លែងដើមវិញ តែដោយ «ថាមពល» ដ៏គួរឲ្យភ្ញាក់ផ្អើល ទារិកានេះបានចំកោងខ្លួនក្រោកឈរ និងបន្តប្រឹងដើរម្តងទៀត ៕


http://ift.tt/eA8V8J
ទារិកាទើបកើតភ្លាមៗបង្កការភ្ញាក់ផ្អើលពេញមន្ទីរពេទ្យ ដោយសារ…. (មានវីដេអូ) ទារិកាទើបកើតភ្លាមៗបង្កការភ្ញាក់ផ្អើលពេញមន្ទីរពេទ្យ ដោយសារ…. (មានវីដេអូ) Reviewed by yim PH on 10:58 AM Rating: 5

Entertainment

ads
Powered by Blogger.