Insurance

728x90

សមត្ថកិច្ចសង្កាត់លេខ៤ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ខណៈពេលចុះទៅបង្ក្រាបក្រុមក្មេងទំនើង

​ខេត្ត​ព្រះសីហនុៈ ​MC.​សមត្ថកិច្ច​ប៉ូលីស​សង្កាត់​លេខ​៤​ម្នាក់​រួមជាមួយ​យុវជន​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏ ខ​ណៈ​ពេល​បំពេញភារៈកិច្ច កាលពី​វេលា​ម៉ោង ២១​និង​៤៥​នាទី​យប់​ថ្ងៃទី​១១​មិថុនា​ឆ្នាំ​២០១៧ នៅ​ចំនុច​កំណាត់​ផ្លូវ​អូ​ពីរ​ស្ថិតក្នុង​ក្រុម​៤០​ភូមិ​០៥ សង្កាត់ លេខ​៤​ក្រុងព្រះសីហនុ​។​

​យោងតាម​ប្រភព​មន្ត្រីនគរបាល​ចរាច​រ​ណ៏​បាន​បង្ហើប​អោយដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កើតឡើង បណ្តាលអោយ​សមត្ថកិច្ច​សង្កាត់​លេខ​០៤​ម្នាក់​បាន​រងរបួស​ធ្ងន់ (​សង្ឃឹម​រស់​តិចតួច​) ខ​ណៈ​ពេលធ្វើ​ដំណើរ​ចុះ​បំពេញភារកិច្ចបង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​បាន​បង្ក​ការអុកឡុក​ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​៤ ប៉ុន្តែ​ជា​អកុសល​ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​តែម្តង​។

ប្រភព​សមត្ថកិច្ច​ដដែល​បាន​បន្តថា​ហេតុ​ការ​ណ៏​នេះ បង្ក​ឡើង​រវាង ម៉ូតូ​ម៉ា​ហុងដា​ព​ណ៏​ខ្មៅ​របស់​សមត្ថកិច្ច​ឈ្មោះ ឆាយ សុគ​ន្ឋ ភេទ ប្រុស អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​បាន​ជិះ​ចេញពី​ក្នុងភូមិ​ក្នុង​ទិស​ពី​លិចទៅ​កើត​ហើយ​បាន​បត់​ឆ្វេង​ឆ្ពោះទៅកាន់​ទីតាំង​កើតហេតុ ក្រុម​ក្មេង​ទំនើង​កាប់​គ្នា ប៉ុន្តែ​មិនទាន់បាន​ឆ្លងផ្លូវ​ផង​ក៏ត្រូវ​បាន​ម៉ូតូ​យុវជន​ម្នាក់​ជិះ​ម្នាក់ឯង​ឈ្មោះ លឹម អាយុ​២៤​ឆ្នាំ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ព​ណ៏​ពាក់ ស្លាក​លេខ​ព្រះសីហនុ 1D7077 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បុក​ពេញទំហឹង​បណ្តាលអោយ​ដួល​បោក​ក្បាល​ជាមួយ​ថ្នាល់​រងរបួស​ធ្ងន់​ទាំងសងខាង​។

ភ្លាមៗ​នោះ​ជនរងគ្រោះ​ទាំងពីរ​ដោយសារ​ស្ថានភាព​របួសធ្ងន់​ពេក ត្រូវបាន​រថយន្ត​សង្គ្រោះ​ឯកជន ជួយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​គេ​នៅ​ពុំទាន់​ដឹង​ជោគវាសនា​ជនរងគ្រោះ​ទាំងពីរ​សង្ឃឹម ឬ​មិន​សង្ឃឹម​នោះទេ​។​

​ក្រោយ​កើតហេតុ​បន្ទាប់ពី​វាស់វែង​ពិនិត្យ​កន្លែងកើតហេតុ​រួច ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចរាចរ​ណ៏ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត​ រង់ចាំ​ការដោះស្រាយ​នៅពេល​បន្ទាប់​៕



http://ift.tt/2sSn07G
សមត្ថកិច្ចសង្កាត់លេខ៤ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ខណៈពេលចុះទៅបង្ក្រាបក្រុមក្មេងទំនើង សមត្ថកិច្ចសង្កាត់លេខ៤ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ខណៈពេលចុះទៅបង្ក្រាបក្រុមក្មេងទំនើង Reviewed by yim PH on 9:40 AM Rating: 5
Powered by Blogger.