Insurance

728x90

ផ្លូវក្រាលក្រោះក្រហមនិងស្អានបេតុងថ្មីបន្ថែមទៀតនឹងចាប់ផ្តើមស្ថាបនា​ជូន​ប្រ​ជា​ពលរដ្ឋភូមិ០៥សង្កាត់លេខ០៤ក្រុងព្រះសីហនុ នាពេលដ៏ខ្លីខាងមុខ

​ខេត្ត​ព្រះសីហនុៈ MC.​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជិត​មួយ​គ្រួសារ​នៃ​ភូមិ​០៥​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី​១០​មិថុនា​នេះ​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ស្ថាបនា​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​តំណាក់កាល​ទី​០១​ប្រវែង​ជិត​៥០០​ម៉ែត្រ និង​ស្អាន​បេតុង​មួយកន្លែង ត​ភ្ជាប់​កំណាត់​ផ្លូវ​អូ​ត្រេះ​ដែល​គ្រោង នឹង​ចាប់​ផ្តើមកសាង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។​

​ថ្លែង​បញ្ជាក់ប្រាប់​បណ្តាញ​សារ​ព័​ត៏​មាន នៅ​ព្រឹក​ថ្ងៃទី​១០​មិថុនា​២០១៧​នេះ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​បានបញ្ជាក់​អោយដឹងថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​០៥​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ក្រោម​ការយកចិត្តទុកដាក់​ពី​ឯកឧត្តម​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជា​អោយ​រូបលោក​និង​ក្រុម​កា​ងារ​ថ្នាក់​ខេត្ត អាជ្ញាធរ​ភូមិ​ឃុំ បាន​ចុះ​ពិនិត្យ​ទីតាំង​ស្ថាបនា​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​តំណាក់កាល​ទី​០១​ប្រវែង​ជិត​៥០០​ម៉ែត្រ និង​ស្អាន​បេតុង​មួយកន្លែង នៅ​ចំនុច​ភូមិ​០៥​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​

ផ្លូវ​មួយ​ខ្សៃ​នេះ​មាន​ប្រវែង​ជិត​៥០០​ម៉ែត្រ​ទៅ​ត​ភ្ជាប់​កំណាត់​ផ្លូវ​អូ​ត្រេះ​ចូលទៅ​ក្នុងភូមិ តាម​គំរោង​ទទឹង​៥​ម៉ែត្រ​ធ្វើ​ពី​គ្រោះ​ក្រហម​ដំណាក់កាល​ទី​០១​នឹង​ចាក់​បេតុង​នៅពេល​បន្ទាប់ ហើយ​ចំនុច​ផ្លូវ​នេះ បើ​មានការ​សហការ​ល្អ​ពី​សំណាក​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បះ​ពាល់​អាច​បើកផ្លូវ​បាន​៥​ម៉ែត្រ​ទទឹង​តាម​គំរោង ក្រុម​កា​ងារ និង​ចុះ​អនុវត្តន៍​តំណើរការ​ស្ថាបនា​ផ្លូវ​និង​ស្ពានបេតុង​នោះ​ក្នុងពេល​ឆាប់​នេះ ។​

​លោក ប៉ៃ សុ​ឃីម ជា​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ក្នុងភូមិ​នេះ​បាន​សារ​ទរ​យ៉ាងខ្លាំង​ទៅនឹង​ការគិតគូរ​អំពី​សុខ​ទុក​របស់​ពលរដ្ឋ​ពី​សំណាក់​លោក យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ ស្របតាម​យុ​ទ្ឋ​សាស្ត្រ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​តែងតែមាន​ប្រសា​ស​ន៏​ថា មាន​ផ្លូវ​មាន​ក្តីសង្ឃឹម មាន​ផ្លូវ​មានការ​អភិ​វ​ឌ្ឌ្យ​ន៏​៕



http://ift.tt/2rfOuHv
ផ្លូវក្រាលក្រោះក្រហមនិងស្អានបេតុងថ្មីបន្ថែមទៀតនឹងចាប់ផ្តើមស្ថាបនា​ជូន​ប្រ​ជា​ពលរដ្ឋភូមិ០៥សង្កាត់លេខ០៤ក្រុងព្រះសីហនុ នាពេលដ៏ខ្លីខាងមុខ ផ្លូវក្រាលក្រោះក្រហមនិងស្អានបេតុងថ្មីបន្ថែមទៀតនឹងចាប់ផ្តើមស្ថាបនា​ជូន​ប្រ​ជា​ពលរដ្ឋភូមិ០៥សង្កាត់លេខ០៤ក្រុងព្រះសីហនុ នាពេលដ៏ខ្លីខាងមុខ Reviewed by yim PH on 9:25 AM Rating: 5
Powered by Blogger.