Insurance

728x90

​អត់មានថវិការដ្ឋាភិបាលជួយឧបត្ថម្ភ ពួកអ្នកភូមិម៉ុងសម្រេចចិត្តរួមកម្លាំងគ្នាធ្វើផ្លូវខ្លួនឯង

ពួក​អ្នកភូមិ​ជនជាតិ​ម៉ុង (Hmong) នៅក្នុង​ភូមិ​ចំនួន​៣ ស្ថិតក្នុង​ស្រុក Chat Trakan ខេត្ត Tambon Bo Pak រួម​កម្លាំង​គ្នា​ជួសជុល​ផ្លូវ​ដោយ​ខ្លួនឯង ប្រវែង ២១ គីឡូម៉ែត្រ នៃ​ផ្លូវ Bo Pak-Ban Nam Juang ខណៈដែល​ពុំមាន​ថវិកា​រដ្ឋាភិបាល​សំរាប់​ជួសជុល ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា Bo Pak-Ban Nam Juang ដែលជា​ផ្លូវ​ដ៏​សំខាន់​មួយ​ត​ភ្ជាប់​ភូមិ​ចំនួន ៣ ទៅកាន់​«​ពិភព​ខាងក្រៅ​» បាននិងកំពុង​ទាមទារ​ឲ្យ​មានការ​ជួសជុល ព្រោះថា នៅ​អំឡុង​រដូវវស្សា ផ្លូវ​នេះ​វា​ក្លាយជាកន្លែងទឹកហូរ ។​

​បងប្អូន​ពលរដ្ឋ​ម៉ុង​ទាំងនោះ ដែល​ដឹកនាំ​ដោយ​មេក្រុម​ឈ្មោះ Yee Saeyang បានមក​ជួបជុំគ្នា​កាលពី​ថ្ងៃ​សុក្រ កន្លងទៅនេះ ដោយ​ម្នាក់ៗ​បាន​នាំមក​ជាមួយ កាំបិត​, ចបកាប់ និង​ប៉ែល ក៏ដោយ​ជា​ដុំថ្ម និង​ស៊ី​ម៉​តិ៍ ដើម្បី​ចាក់​បំពេញ​គ្រ​ហ៊ូ​ង​ធំៗ និង​កាប់​មែកឈើ ។​

​អ្នកភូមិ​ឈ្មោះ Chor Woradamrongkul និយាយថា ប្រជាជន​ក្នុង​តំបន់​បានសម្រេច​ចិត្ត​ចាត់វិធានការ​នេះ គឺ​ដើម្បី​កែលំអ​សហគមន៍​របស់​ពួកគេ ខណៈ​ពុំមាន​ការជួយឧបត្ថម្ភ​ហិ​រ​ញ្ច​វត្ថុ​ពី​រដ្ឋាភិបាល ។​

​សូមបញ្ជាក់ថា «Hmong» គឺជា​ក្រុម​ជនជាតិភាគតិច​មកពី​តំបន់ភ្នំ​នៃ​ប្រទេស​ចិន​, វៀតណាម​, ឡាវ​, មី​យ៉ាន់​ម៉ា និង​ថៃ​។ ម៉ុង​ក៏​ជា​ក្រុម​តូច​មួយ​នៃ​ជនជាតិភាគតិច​មៀ​វ (Miao) នៅក្នុង​ប្រទេស​ចិន​ផងដែរ ៕



http://ift.tt/2rxZ6Bx
​អត់មានថវិការដ្ឋាភិបាលជួយឧបត្ថម្ភ ពួកអ្នកភូមិម៉ុងសម្រេចចិត្តរួមកម្លាំងគ្នាធ្វើផ្លូវខ្លួនឯង ​អត់មានថវិការដ្ឋាភិបាលជួយឧបត្ថម្ភ ពួកអ្នកភូមិម៉ុងសម្រេចចិត្តរួមកម្លាំងគ្នាធ្វើផ្លូវខ្លួនឯង Reviewed by yim PH on 3:21 PM Rating: 5

Entertainment

ads
Powered by Blogger.