Insurance

728x90

បុរសម្នាក់ត្រូវតុលាការឃុំខ្លួននៅក្នុងពន្ធនាគារព្រោះតែបានបាញ់ព្រួញចំបុរសម្នាក់ចាប់រំលោភប្រពន្ធខ្លួនអោយរងរបួស

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត នៅ​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ដោយបាន​ចោទប្រកាន់​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា ដោយបាន​យក​ព្រួញ​បាញ់ និង​វាយ​ទៅលើ​បុរស​ម្នាក់ទៀត​អោយ​រងរបួស ខ​ណះ​បុរស​រូបនោះ​កំពុង​ប្រតាយប្រតប់​ចាប់​ប្រពន្ធ​ខ្លួន​រំលោភ (​នឹង​ធ្លាប់​ចាប់រំលោភ​បានសម្រេច​ជាច្រើន​ដង​) ដែល​រឿងនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​អា​ធ្រា​តុ ថ្ងៃទី​២៥ ខែមិថុនា នៅក្នុង​ភូមិ​ព្រែក​ឆ្តោរ ឃុំ​កំពង់​អុស ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគ​របាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ខេត្ត ដែល​បាន​សួរចម្លើយ​ជនជាប់ចោទ ឈ្មោះ ឈូក សំណាង អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានអោយដឹងថា​៖ នៅ​យប់កើតហេតុ រូបគេ​បានឃើញ​ប្រព​ន្ឋ្ធ​របស់ខ្លួន​ចុះទៅ​ក្រោយ​ផ្ទះ ដោយមាន​ការសង្ស័យ​គាត់​ក៏បាន​លប​ដើរ​ទៅតាម​ក្រោយ ដោយ​កាន់​កំ​ពួច​(​ធ្នូ​បាញ់​កណ្តុរ​) ទៅជា​មួយ​ផង​។ ពេល​ដើរ​បាន​ប្រហែល​៦០​ម៉ែត្រ​ពី​ផ្ទះ បាន​ច្របាច់​ពិល​បំភ្លឺ ស្រាប់តែ​ឃើញ​ប្រពន្ធ​គាត់​កំពុង​ប្រតាយប្រតប់​គ្នា​ជាមួយ​បុរស​ឈ្មោះ គង់ ភឿ​ក (​ជា​អ្នក​ធ្លាប់​រំលោភ​ប្រពន្ធ​គាត់​ជាច្រើន​ដង )​ដែលជា​អ្នកភូមិ​ជាមួយគ្នា ស្រាប់តែ​ពេលនោះ​ឈ្មោះ គង់ ភឿ​កបាន​ស្ទុះ​មក​វាយ​គាត់ ពេលនោះ​គាត់​ក៍បាន​បាញ់​កំពួ​ច​ត្រូវចំ​ទ្រូង​ឈ្មោះ គង់ ភឿ​ក ១​ព្រួញ​ហើយ​ឈ្មោះ គង់ ភឿ​កបាន​ដក​គ្រាប់​ព្រួញ​ចេញពី​ទ្រូង និង​ស្ទុះ​មក​វាយ​គាត់​ទៀត ហើយក៍​បាន​ប្រតាយប្រតប់​គ្នា បន្ទាប់មក​អ្នកជិតខាង​ក៏​ចូល​មកជួយ ទើប​ឈ្មោះ គង់ ភឿ​ក រត់គេចខ្លួន​បាត់ ។

​ចំណែក​ស្ត្រី​ឈ្មោះ ស .​ល អាយុ​៥១​ឆ្នាំ ជា​ប្រពន្ធ​ជនជាប់ចោទ​វិញ​បានអោយដឹងថា​៖ នៅ​ថ្ងៃកើតហេតុ ឈ្មោះ គង់ ភឿ​ក បាន​ទូរ​សព្ទ័​មក​ប្រាប់​គាត់​ថា អោយ​គាត់​ទៅយក​ប្រាក់ ដែល​ឈ្មោះ​គង់ ភឿ​ក បាន​ជំពាក់​១០០​ដុល្លា ពេលនោះ​គាត់​បាន​លបលួច​ចុះទៅ​ក្រោយ​ផ្ទះ ហើយ​បាន​ជួប​ឈ្មោះ គង់ ភឿ​ក តែ​ពេលនោះ​ឈ្មោះ គង់ ភឿ​ក ប្រាប់ថា មានតែ​១០​ម៉ឺន​រៀល​ទេ ហើយ​អោយ​ទៅយក​នៅផ្ទះ​ខ្លួន (​គង់ ភឿ​ក​) បន្ទាប់មក​រូបគាត់​បា​ន​ដើរ​តាម​ឈ្មោះ​គង់ ភឿ​ក បាន​៣-៤​ជំហាន ស្រាប់តែ​ប្តី​គាត់​ឈ្មោះ ឈូក សំណាង បាន​បាញ់​មួយ​ព្រួញ ត្រូវចំ​ឈ្មោះ គង់ ភឿ​ក និង​បាន​ស្ទុះ​មក​ប្រតាយប្រតប់​គ្នា ដោយ​ប្តី​គាត់​បាន​វ៉ៃ​ឈ្មោះ គង់ ភឿ​ក មួយដង​កំពួ​ច​បែកក្បាល​បន្ថែមទៀត ចំណែក​គាត់​ជា​ប្រពន្ធ បាន​ស្ទុះ​ទៅ​ឃាត់​ត្រូវ​ប្តី​គាត់​វាយ​១​ដង​កំ​ពួច​បណ្តាលអោយ​បែកក្បាល​ដែរ ។

​ស្ត្រី​ជា​ប្រពន្ធ​បាន​រំលឹក​ដំណើររឿង​ពីមុនមក​ថា​៖ ឈ្មោះ គង់ ភឿ​ក ធ្លាប់​ចាប់រំលោភ​គាត់​ជាច្រើន​លើ ក​ណាស់​មកហើយ ដូចជា​កាល​ខែមេសា ឆ្នាំ​២០១៤ ម៉ោង​ប្រហែល​១០​យប់ ខណៈ​ប្តី​គាត់​ទៅ​ភ្នំពេញ​២-៣​ថ្ងៃ ឈ្មោះ​គង់ ភឿ​ក បានមក​ចាប់រំលោភ​គាត់​ដល់ផ្ទះ ទោះបី​គាត់​ខំ​សំពះអង្វរ​យ៉ាងណាក្តី ក៍​ឈ្មោះ គង់ ភឿ​ក ចាប់បង្ខំ​គាត់​រំលោភ​ទាល់តែ​បានសម្រេច ។ ក្រោយពី​នោះបាន ២-៣ ថ្ងៃ ឈ្មោះ​គង់ ភឿ​ក បានមក​ចាប់​រំ​លោ ភ​គាត់​ដល់ផ្ទះ​ទៀត តែ​រូបគាត់​មិន​ហ៊ាន​ប្រាប់​ប្តី​ទេ ។ រយៈពេល​៣​ឆ្នាំ​កន្លងទៅនេះ ឈ្មោះ គង់ ភឿ​ក បាន​គម្រាម និង​ចាប់រំលោភ​គាត់​ជាច្រើនលើក ច្រើនសារ រហូតដល់​ឆ្នាំ​២០១៦ ឈ្មោះ គង់ ភឿ​ក បាន​ខ្ចីលុយ​គាត់​ចំនួន​១០០ ដុល្លា​ប្រាប់ថា យកទៅ​ធ្វើ​លប នៅពេល​គាត់​យកលុយ​ទៅអោយ ឈ្មោះ​គង់ ភឿ​ក បាន​ចាប់គាត់​រំលោភ​ទៀត ។

នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ឈ្មោះ​គង់ ភឿ​ក បាន​ទូរ​សព្ទ័​មក​ប្រាប់ថា អោយ​គាត់​ទៅយក​លុយ​សង​៥​ម៉ឺន​រៀល ពេលនោះ​ម៉ោង​៩​យប់ គាត់​បាន​ទៅ​ជួប​ឈ្មោះ គង់ ភឿ​ក នៅ​ព្រៃ​ក្រោយ​ផ្ទះ ពេលនោះ​ឈ្មោះ គង់ ភឿ​ក បាន​ប្រើ​គាត់ កោសខ្យល់​អោយ ហើយ​បាន​ចាប់គាត់​រំលោភ​ទៀត ។ លុះដល់​ថ្ងៃទី​២៥ ខែមិថុនា ឈ្មោះ​គង់ ភឿ​ក បាន​ទូរ​សព្ទ័​អោយ​គាត់​ទៅ​ជួប​យកលុយ​ទៀត ក៍​កើតរឿង​បែបនេះ​ទៅ ។ . ​នៅក្នុង​របាយការណ៍រ​បស់​សមត្ថកិច្ច ពុំមាន​ចម្លើយ​របស់​ឈ្មោះ គង់ ភឿ​ក ដែលជា​មនុស្ស​ទី​៣​ក្នុង​រឿងនេះ​ទេ តែ​តាម​សមត្ថកិច្ច​នគរបាល​ប្រាប់ថា ឈ្មោះ គង់ ភឿ​ក នេះ​បាន​ទៅ​ដេកពេទ្យ​នៅ​ភ្នំពេញ​។

​មន្ត្រីនគរបាល​ខេត្ត​បានអោយដឹងថា​៖ ដើមហេតុ​នៃ​សាច់​រឿងនេះ មកពី​បុរស​ជា​ប្តី និង​ជា​ជនជាប់ចោទ​ដែល​ត្រូវបាន​តុលាការ​ឃុំខ្លួន មានការ​សង្ស័យ​អំពើ​ផិតក្បត់​របស់​ប្រពន្ធ​ទើប​ចេញ​តាម​តាន ហើយ​ពេល​ឃើញ ប្រពន្ធ​ណាត់ជួប​ប្រុស​ទាំង​កណ្តាល​អា​ធ្រា​តុ​បែបនេះ ក៍​ប្រើ​អំពើ​ហឹ​ង្សា​តែម្តង ។ បើតាម​ចម្លើយ​របស់​ស្ត្រី​ជា​ប្រពន្ធ មិនគួរ​បណ្តោយ​ខ្លួន​អោយគេ​រំលោភ​ជាច្រើន​ដង និង​គ្រប់​ទីកន្លែង​ជាង​៣​ឆ្នាំ បែបនេះ​ឡើ យ គួរ​ណាស់​ត្រឹម​ម្តង​ប្រាប់​ប្តី​អោយដឹង និង​ត្រូវ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​ជនល្មើស​ទើប​ត្រឹមត្រូវ​៕ ( ឈៀង ថា​រិ​ទ្ធ )



http://ift.tt/2upBKLc
បុរសម្នាក់ត្រូវតុលាការឃុំខ្លួននៅក្នុងពន្ធនាគារព្រោះតែបានបាញ់ព្រួញចំបុរសម្នាក់ចាប់រំលោភប្រពន្ធខ្លួនអោយរងរបួស បុរសម្នាក់ត្រូវតុលាការឃុំខ្លួននៅក្នុងពន្ធនាគារព្រោះតែបានបាញ់ព្រួញចំបុរសម្នាក់ចាប់រំលោភប្រពន្ធខ្លួនអោយរងរបួស Reviewed by yim PH on 8:40 AM Rating: 5

Entertainment

ads
Powered by Blogger.