Insurance

728x90

ជិះម៉ូតូដឹកឈើបើកលឿនដួលស្លាប់ខ្លួនឯងគួរឲ្យអាសូរ!

​ខេត្តក្រចេះ​៖ យុវជន​ម្នាក់​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​នៅក្បែរ​គំនរ​ឈី កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ ដែល​ធ្លាក់​ពីលើ​ផ្លូវ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧​ស្ដិ​ត​នៅ​ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ករណីនេះ​បង្កឡើង​ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង តែ​មិនដឹង​តាំង​ម៉ោង​ប៉ុន្មាន​នោះទេ លុះដល់​វេលា​ម៉ោង​១០​និង​១៥​នាទី ទើប​ពលរដ្ឋ​ប្រទះឃើញ​។ គេ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ស្លិ​ន ជុះ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​នគរ​បាន​បន្ដទៀតថា​ម៉ូតូ​ជនរងគ្រោះ​ម៉ា​កវេ​វ​ឆ្លាម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ត្រូវបាន​កម្លាំង​នគរបាល​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ។ ចំណែក​សាកសព​សមត្ថ​កិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូមបញ្ជាក់ថា ករណី​គ្រោះ​ចរាចរណ៍​ដោយសារ​ដឹកឈើ​តាម​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​បណ្ដាល​ស្លាប់​នេះ មិនមែនជា​លើក​ទី​១​ទេ គឺ​បាន​កើតមានឡើង​ជាច្រើន​លើក​រួចមកហើយ នៅក្នុង​ទឹកដី​ខេត្តក្រចេះ ៕



http://ift.tt/2rTdmBE
ជិះម៉ូតូដឹកឈើបើកលឿនដួលស្លាប់ខ្លួនឯងគួរឲ្យអាសូរ! ជិះម៉ូតូដឹកឈើបើកលឿនដួលស្លាប់ខ្លួនឯងគួរឲ្យអាសូរ! Reviewed by yim PH on 4:46 PM Rating: 5
Powered by Blogger.