ប្រជាពលរដ្ឋឃុំទួលខ្ពស់ ស្រុកទឹកផុស សប្បាយចិត្ត ព្រោះនឹងទទួលបានស្ពានថ្មថ្មីមួយ
ខេត្តកំពង់ឆ្នាំង៖ ស្ពានថ្មថ្មីឆ្លងអូរមួយកន្លែង ស្ថិតក្នុងភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស នៅពេលថ្មីៗនេះត្រូវបានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចុះធ្វើការសាងសង់តាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលដល់ការដំណើររបស់ពួកគាត់នៅក្នុងតំបន់នោះ និងសម្រាប់ដឹកជញ្ជូនកសិផលផ្សេងៗ ដែលកន្លងមកស្ពានមួយនេះជាស្ពានឈើបែកបាក់ចាស់ទ្រុឌទ្រោមជាង៣ឆ្នាំហើយ មិនអាចអោយប្រជាពលរដ្ឋធ្វើដំណើរបើកបររថយន្ត គោយន្ត ដឹកសម្ភារះអ្វីបានឡើយ។
លោក យ៉ាំ មើ មេភូមិស្រែចាន និងប្រជាពលរដ្ឋរស់នៅតំបន់នេះ បាននិយាយអោយដឹងថា៖ ស្ពានឆ្លងកាត់អូរមួយនេះពីមុនមកជាស្ពានឈើ មានបណ្តោយជាង១០ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលប្រជាពលរដ្ឋបាននាំរុះយកឈើពីវិហារចាស់ៗមកកសាងបានស្ពានឈើសម្រាប់ឆ្លងកាត់ ហើយក្រោយមកច្រើនឆ្នាំស្ពានឈើមួយនេះ ក៍បានចាស់បែកបាក់ទ្រុឌទ្រោម មិនអាចបើកបរគោយន្ត រថយន្តដឹកជញ្ជូនសម្ភារៈ ផ្សេងៗ ឆ្លងកាត់បានឡើយ។
នៅខែវស្សាមានភ្លៀងធ្លាក់ខ្លាំង ស្ពានត្រូវលិចទឹកសិស្សឆ្លងទៅរៀនមិនកើត គឺពិតជាលំបាកខ្លាំងណាស់។ ដោយសារបញ្ហានេះហើយ ទើបអាជ្ញាធរភូមិឃុំ ស្រុកបានដាក់សំណើរទៅអាជ្ញាធរខេត្ត ហើយ ក៍បានឃើញខាងមន្ទីរសាធារណៈការចុះមកសាងសង់ស្ពាននៅទីនេះ ។ ក្នុងនាមពួកគាត់ជាអាជ្ញាធរភូមិ និងប្រជាពលរដ្ឋ ពិតជាមានទឹកចិត្តសប្បាយរីករាយក្រៃលែង និងសូ មថ្លែងអំណរគុណដល់អាជ្ញាខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្រសួងសាធារណៈការ ពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកបានយកចិត្តទុកដាក់ជួយកសាងស្ពានមួយកន្លែងនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះឆ្លងកាត់បានងាយស្រួស។
ទាក់ទងនិងការកសាងស្ពាននេះ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នេះបានដឹងថា៖ ស្ពានឈើនេះពីមុនមកពិតជាចាស់ទ្រុឌទ្រោមមិនអាចធ្វើដំណើរបានមែន ក្រោយពីទទួលសំ ណើររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសាធារណៈការបានដាក់គម្រោងកសាងស្ពានថ្មនៅតំបន់នេះ មាន២កន្លែ ងគឺ ស្ពាននៅក្នុងភូមិស្រែចាន និងស្ពាន នៅក្នុងភូមិរលុង ស្ថិតក្នុងឃុំខាងលើនេះ ដោយអោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជាអ្នកអនុវត្តន៍គម្រោង កសាងជាស្ពានថ្ម “ដាឡូ” ដែលភាសាខ្មែរហៅលូជ្រុង ឬលូប្រអប់ មានបណ្តោយប្រវែង៧ម៉ែត្រ និងទទទឹប្រវែង ៦,៧៥ម៉ែត្រ សាងសង់ពីបេតុង គឺស្ពានទាំង២នេះមានទំហំប៉ុនគ្នា ហើយគម្រោងសាងសង់ស្ពាននេះនិងអាចបញ្ចប់នៅក្នុងខែខាងមុខនេះ ៕( ឈៀង ថារិទ្ធ )
http://ift.tt/2sdzTwc