Insurance

728x90

សមត្ថកិច្ចចំរុះចាប់បានរថយន្ត១គ្រឿងដឹកពស់និងអណ្តើកជាង ៣០០ គីឡូ ប្រគល់អោយអង្គការវាយអេតយកទៅលែងក្នុងព្រៃនិងបឹងធម្មជាតិ

​ខេត្តកំពង់ឆ្នាំង​៖ សត្វ​ពស់​៣​ប្រភេទ​និង​អណ្តើក​២​ប្រភេទ​ជាង​៣០០​គី​ឡួ ដឹក​តាម​រថយន្ត​ទូ​រី​ស​១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ខេត្ត ស្ទាក់​ចាប់បាន​នៅ​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៥​ចំណុច​ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ​។​សត្វព្រៃ​ទាំងអស់​ខាង លើ​នេះ​ត្រូវបាន​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច ប្រគ ល់​អោយ​អង្គការ​វាយ​អេ​ត យកទៅ​លែង​នៅក្នុង​ព្រៃ​និង​បឹង​ធម្មជាតិ​វិញ​។​

​សមត្ថកិច្ច​សង្កាត់រដ្ឋបាល​ព្រៃ​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ សត្វព្រៃ​ទាំងអស់​ខាងលើ​រួមមាន ពស់ថ្លាន់​ចំនួន​៩​ក្បាល ស្មើ​និង​៦៩​គីឡូ ពស់​សង់​សឺ​ចំនួន​១២៣​គីឡូ ពស់​ចាន់​តាម​ម​ចំនួន​២៣​គីឡូ អណ្តើក​ក្បាល​ធំ​និង​អណ្តើកបិតមុខ​ចំនួន​១១១​គីឡូ ។ សត្វព្រៃ​ទាំងអស់នេះ​បាន​ដឹក​តាម​រថយន្ត​ទូ​រី​ស​១​គ្រឿង​ម៉ាក​ស្តា​រិច​ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2H2191 តាមផ្លូវ​ជាតិ​លេខ​៥​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ប៉ុស្តិ​សន្តិសុខ​លេខ​៥០០​របស់​កងរាជអាវុធហត្ថ​ខេត្ត ស្ថិតនៅ​ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ក៏​ត្រួវបាន​កំលាំង​សមត្ថកិច្ច​ចំរុះ​មាន​មេព្រៃ នគរបាល និង​អាវុធហត្ថ ស្ទាក់ចាប់​តែម្តង ចំណែក​អ្នកបើកបរ​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់​។​វត្ថុតាង​នៃ​បទល្មើស​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ប្រគល់ជូន​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច ជា​អ្នក​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា នេះដែរ​សមត្ថកិច្ច​សង្កា​ត់​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សត្វព្រៃ​ទាំងអស់​ខាងលើ ជូន​អង្គការ​វាយ​អេ​ត​ដែល​សហការ​ជាមួយ​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស នាំយក​ទៅលេង​ក្នុងព្រៃ​ធម្មជាតិ​និង​បឹង​ទន្លេសាប​វិញ​។​សមត្ថកិច្ច​រដ្ឋ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ តាម​និតិ​វិធី​សមត្ថ​កិ ច្ចនឹង​ប្រកាស​ទុក​រយះពេល​១​ខែ អោយ​ម្ចាស់​សត្វព្រៃ​ចូលខ្លួន​មក​ទទួល​ការបង់​ផាក​ពិ​ន័ យ​តាមផ្លូវ​ច្បាប់​ទើប​អាច​យក​រថយន្ត​ទៅវិញ​បាន តែបើ​មិន​ចូលខ្លួន​មក​ទេនោះ​សមត្ថកិច្ច នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី​៕ ( ឈៀង ថា​រិ​ទ្ធ )



http://ift.tt/2t5EUqN
សមត្ថកិច្ចចំរុះចាប់បានរថយន្ត១គ្រឿងដឹកពស់និងអណ្តើកជាង ៣០០ គីឡូ ប្រគល់អោយអង្គការវាយអេតយកទៅលែងក្នុងព្រៃនិងបឹងធម្មជាតិ សមត្ថកិច្ចចំរុះចាប់បានរថយន្ត១គ្រឿងដឹកពស់និងអណ្តើកជាង ៣០០ គីឡូ ប្រគល់អោយអង្គការវាយអេតយកទៅលែងក្នុងព្រៃនិងបឹងធម្មជាតិ Reviewed by yim PH on 3:00 PM Rating: 5

Entertainment

ads
Powered by Blogger.