Insurance

728x90

ឃ្លាំងគ្រឿងសំណង់របស់ ងី ឆែ នៅតែបង្កការភ័យ​ខ្លាចដល់​ប្រជា​ពល​រដ្ឋ​រស់នៅជុំវិញ​ ខណៈពេលអាជ្ញាធរពាក់ព័ន្ឋមិនខ្វល់ខ្វាយ

​ខេត្ត​ព្រះសីហនុៈ MC.​ឃ្លាំង​សម្ភារៈ​សំណង់​របស់ យីហោ ងី ឆែ កំពុង​បង្កការ​ភ័យខ្លាចដល់ប្រជា ពលរដ្ឋ​នៅ​ជុំវិញ ​ខ​ណៈ​ពេល​រថយន្ត​ដឹកទំនិញ​របស់​ឃ្លាំង​មួយ​នេះ បាន​រអិល​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើនលើក ច្រើនសារ​។ ​ជាក់ស្តែង​ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មិថុនា ​ឆ្នាំ​២០១៧​នេះ រថយន្ត​ដឹក​ស៊ីម៉ងត៍​របស់​ឃ្លាំង​មួយ​នេះ បាន​រអិល​បុក​ផ្ទះ​អ្នកលក់​អង្គរ​ជា​លើក​ទី​០២ ប៉ុន្តែ​សំណាងល្អ​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​មនុ​ស្សណា​ម្នាក់​នោះទេ​។​

​យោងតាម​ប្រភពពី​ស្ត្រី​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ សុខ​សារ៉ន​ ភេទ ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​២ ​ក្រុងព្រះសីហនុ ​បានអោយដឹងថា បច្ចុប្ប្ន​ន្ន​នេះ រូបគាត់​កំពុងមាន​ការភ័យខ្លាច​យ៉ាងខ្លាំង ខ​ណៈពេល​ផ្ទះ​របស់គាត់ត្រូវបាន​រថយន្ត​ដឹក​គ្រឿងសំណង់របស់​ឃ្លាំង​ងី ឆែ​ បាន​រអិល​បុក​ទ្វា និង​របង​ចូល​ក្នុងផ្ទះ​ជាច្រើនលើក តែ​សំណាងល្អ ពុំ​បណ្តាលអោយ​រូបគាត់ ឬក៏​សមាជិកគ្រួសារ​ណា​ម្នាក់​គ្រោះថ្នាក់​នោះទេ​។ ​ជាក់ស្តែង​ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មិថុនា ​ឆ្នាំ​២០១៧​នេះ រថយន្ត​ដឹក​ស៊ីម៉ងត៍​របស់​ឃ្លាំង​មួយ​នេះ​ម៉ាក​ហ៊ី​ណូ ព​ណ៏​ប្រផេះ​ពាក់​ស្លាក​លេខ ព្រះសីហនុ 4A 1927 បើកបរ​ដោយ​ឈ្មោះ​ ឆាយ សា​វិ​ន​ ភេទ​ប្រុស អាយុ ១៨​ឆ្នាំមាន​ទីលំនៅ ភូមិ​អង្គ​សុ​ភី​ឃុំ អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេ​ត្ត្រ​កំពត​បាន រអិល​បុក​ចូល​ផ្ទះ​របស់គាត់​បណ្តាល​អោយសម្ភារៈ​និង​អង្គរ​នៅក្នុង​ផ្ទះ​របស់គាត់​ខូចខាត​ជា​អន្លើៗ​។

​ប្រភព​ដ​ដែល​បាន​បន្តថា នៅ​ប៉ុន្មាន​ស​ប្តា​ហ៏​មុន​រថយន្ត​របស់​ឃ្លាំង​គ្រឿងសំណង់​មួយ​នេះ ក៏​ធ្លាប់បាន​រអិល​ចូល​ផ្ទះ​របស់គាត់​ម្តង​ដែរ ហើយ​រឿងនេះ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃកើតហេតុខាលើ​នេះ បាន​រអិល​ម្តងទៀត​ អាស្រ័យហេតុនេះ ក្នុងនាម​រូបគាត់​ជា​ជនរងគ្រោះ សូម​អំពាវនាវ និងស្នើ​សុំ​យ៉ាង​ទ​ទួ​ច​ដល់​ស្ថា​ប័ន​ពាក់​ព័​ន្ឋ សូម​មេត្តាជួយ​ដោះស្រាយ​និង​ពិនិត្យ​​លើ​ឃ្លាំង​លក់​គ្រឿងសំណង់​នេះ​ផង ព្រោះ​កន្លងមក​ឃ្លាំង​លក់​គ្រឿងសំណង់​មួយ​នេះ​តែងតែ​បង្ក​ការ​ធុញ​ទ្រាន់​ដល់ប្រជាពលរដ្ឋ​ធ្វើដំណើរ ដោយសារតែ​រថយន្ត​ធំៗ​របស់​ឃ្លាំង​មួយ​នេះ​ឈប់​កណ្តាលផ្លូវ យក​ផ្លូវ​ធ្វើជា​ចំណត បង្ក​ការកកស្ទះ​ចរាចរ​ណ៏​ជា​ញឹក​ញ៉ាប់​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ លោកវរៈសេនីយ៍ឯក អ៊ី​សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ បាន​បញ្ជាក់ថា ពាក់​ព័​ន្ឋ​ទៅនឹង​ការរិះគន់​ទៅលើ​ឃ្លាំង​មួយ លោកនឹង​កោះ​ហៅ​ម្ចាស់​ទីតាំង​ឃ្លាំង​មួយ​នេះ​មក​អប់រំ ធ្វើការ​ណែនាំ អំពី​ការលើកដាក់​ទំនិញ​ចូលក្នុង​ឃ្លាំង រីឯចំពោះ​រថយន្ត​ដែល​បង្ក​ការប៉ះពាល់ ​លោកនឹង​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់នៅពេលក្រោយទៀត៕​



http://ift.tt/2tnuJ0t
ឃ្លាំងគ្រឿងសំណង់របស់ ងី ឆែ នៅតែបង្កការភ័យ​ខ្លាចដល់​ប្រជា​ពល​រដ្ឋ​រស់នៅជុំវិញ​ ខណៈពេលអាជ្ញាធរពាក់ព័ន្ឋមិនខ្វល់ខ្វាយ ឃ្លាំងគ្រឿងសំណង់របស់ ងី ឆែ នៅតែបង្កការភ័យ​ខ្លាចដល់​ប្រជា​ពល​រដ្ឋ​រស់នៅជុំវិញ​ ខណៈពេលអាជ្ញាធរពាក់ព័ន្ឋមិនខ្វល់ខ្វាយ Reviewed by yim PH on 1:50 PM Rating: 5

Entertainment

ads
Powered by Blogger.