Insurance

728x90

រថយន្តដឹកដែកធ្ងន់បានបើកលឿនឡើងចិញ្ចើមផ្លូវបុករះរបងសាលាបំពេញវិជ្ជានិងរបងកាកបាទក្រហមខេត្តខូចខាតអស់ជាង៣៧ម

​ខេត្តកំពង់ឆ្នាំង​៖ របង​សាខា​កាកបាទក្រហម​ខេត្ត និង​របង​សាលា​បំពេញវិជ្ជា​ប្រវែង​៣៧​ម៉ែត្រ​បាន​រង​ការខូចខាត​ទាំងស្រុង ដោយសារ​រថយន្ត​ចំណុះ​៨​តោន​មួយគ្រឿង​បាន​ដឹក​ដែក​ធ្ងន់ សង្ស័យ​បើក​ងោក​បាន​រេ​ចង្កូត​បុក​រះ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ រថយន្ត​បង្កហេតុ​ខាងលើ ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្ដាំ​PSHN 0184 បើកបរ​ដោយ​ឈ្មោះ កែវ ថាច អាយុ​៤៧​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម ដោយ​គេ​បាន​ដឹក​ដែក​ពេញ​រថយន្ត បើកបរ​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​។ លុះ​មកដល់​ចំណុចកើតហេតុ​ជា​ចំណុច​ផ្លូវ​កោង ដោយសារតែ​គេ​បើក​លឿន​ពេក និង​ទំនងជា​បើ កងោគ​ផង​នោះ​យក​ចង្កូត​មិនទាន់ រថយន្ត​ក៏បាន​បុក​រះ​របង​សាលា​បំពេញវិជ្ជា​ខូច​អស់​៣៧​ម៉ែត្រ បុក​ដង្គោល​ភ្លើង​ដែក​ដួល​អស់​១​ដើម បុក​ផ្លាកគណៈបក្ស​ប្រជាជន​ខូច​អស់​១​ផ្ទាំង​ធំ និង​បុក​ធ្លាយ​ចូលទៅក្នុង​របង​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ហើយ​ទើប​ជាប់ផុង​ទៅមុខ​លែងរួច​។ ប៉ុន្តែ​នៅក្នុង​ហេតុការណ៍​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ណា​ឡើយ​។

សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ នៅក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនមក​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​ធ្វើ​កំណត់ហេតុ​តាមផ្លូវ​ច្បាប់ នឹង​រង់ចាំ​ធ្វើការ​ដោះស្រាយ​ម្ចាស់​ស្ថាប័ន​រងគ្រោះ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច និង​មហាជន​អ្នកបើកបរ​រថយន្ត​បាន​និយាយថា មកពី​គាត់​បើក​គេច​រថយន្ត​តូច​១​គ្រឿង​មកពី​មុខ​ទើ​បើក​ឡើងលើ​ចិញ្ចើមផ្លូវ​មាន​គ្រោះថ្នាក់​បែបនេះ​។ ប៉ុន្តែ​សមត្ថកិច្ច និង​មហាជន​ភាគច្រើន​និយាយថា​ករណីនេះ​មកពី​គេ​បើកបរ​ងោកងុយ​ច្រើនជាង​៕ ( ឈៀង ថា​រិ​ទ្ធ )


http://ift.tt/2s6FSDt
រថយន្តដឹកដែកធ្ងន់បានបើកលឿនឡើងចិញ្ចើមផ្លូវបុករះរបងសាលាបំពេញវិជ្ជានិងរបងកាកបាទក្រហមខេត្តខូចខាតអស់ជាង៣៧ម រថយន្តដឹកដែកធ្ងន់បានបើកលឿនឡើងចិញ្ចើមផ្លូវបុករះរបងសាលាបំពេញវិជ្ជានិងរបងកាកបាទក្រហមខេត្តខូចខាតអស់ជាង៣៧ម Reviewed by yim PH on 8:34 AM Rating: 5

Entertainment

ads
Powered by Blogger.