Insurance

728x90

នគរបាលខេត្តព្រះសីហនុបញ្ជូនជនជាតិចិនបើកបរក្នុងស្ថានភាពស្រវឹងទៅកាន់សាលាតំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់

​ខេត្ត​ព្រះសីហនុៈ MC. បុរស​ជា​ជនជាតិ​ចិន​ដែល​បាន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​បង្ករ​គ្រោះថ្នាក់ ដល់​ជនបរទេស​ជនជាតិ​បារាំង កាលពី​វេលា​ពាក់កណ្តាល​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២២ មិ​ថុ នា ឆ្នាំ​២០១៧ នា​រសៀល​ថ្ងៃទី​២២​នេះ បន្ទាប់​ធ្វើការ​សាកសួរ​ពេញ​មួយថ្ងៃ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាតំបូង​ខេត្តហើយ ដើម្បី​ចាត់​តាម​និតិ​វិធី​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​។​

​ជុំវិញ​ការបញ្ជូន​ខ្លួន​ជនជាតិ​ចិន​ទៅ​សាលាតំបូង​នេះ លោក វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​គួសបញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​ដល់​ការអនុវត្ត​ន៏​ច្បាប់ ក៏​ព្រោះតែ​នៅវេលា​ពាក់កណ្តាល​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ មាន​ករណី​មួយ​កើតឡើង​ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​សព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q 5989 បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ HUANG SUN BAO ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​បើក​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ជនជាតិ​បារាំង ម៉ាក​ស្តែ​ប គ្មាន​ស្លាក​លេខ​(​ម៉ូតូ​ខូច​) ដែល​កំពុង​បណ្តើរ​នៅ​ចឹ​ញ្ចើ​ម​ថ្នល់ ដោយ​ឈ្មោះ HOCHART ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​៣​ដូចគ្នា ខ្ទាត​ចម្ងាយ​ប្រមាណ​ជាង​១០​ម៉ែត្រ រួច​បន្ត​ទៅបុក​ខឿន​ពុះ​ទ្រូង​ចែកផ្លូវ​ឆ្លងទៅ​ផ្លូវ​ម្ខាង​ទៀត ប៉ុន្តែ​សំណាងល្អ​ពុំ​បណ្តាលអោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅលើ​មនុ​ស្សណា​ម្នាក់ គឺមាន​ការខូចខាត​តែ​ម៉ូតូ​តែប៉ុណ្ណោះ​។​

​ប្រភព​ដ៏​ដែល​បាន​បន្តថា ក្រោយ​ការត្រួតពិនិត្យ​រួច​ជនជាតិ​ចិន​ដែល​បើករថយន្ត​បង្ករ​គ្រោះថ្នាក់​នោះ​មាន​សារជាតិ​អាល់កុល រហូតដល់ 1.01​ក្នុង​មី​លី​លិ​ត្រ​ខ្ស​ល់ ជា​ចំនុច​មួយ​ខ្ពស់បំផុត​។ ស្ថិតក្នុង​ឱកាស​នោះ​ផងដែរ លោក វរៈសេនីយ៍ឯក​អ៊ី សុខា ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ជួល​ម៉ូតូ​ឡាន​ទាំងអស់​អោយបាន​ជ្រាបថា ដើម្បី​ចូលរួម​អភិ​វ​ឌ្ឈ​ន៍​ប្រទេស ក៏ដូចជា​ចូលរួម​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅ​កម្ពុជា សូមមេត្តា​បញ្ឈប់​ការជួល​ម៉ូតូ ឡាន ទៅអោយ​ជនបរទេស​ដែល​គ្មាន​ប័ណ្ណបើកបរ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕



http://ift.tt/2sx5ckv
នគរបាលខេត្តព្រះសីហនុបញ្ជូនជនជាតិចិនបើកបរក្នុងស្ថានភាពស្រវឹងទៅកាន់សាលាតំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ នគរបាលខេត្តព្រះសីហនុបញ្ជូនជនជាតិចិនបើកបរក្នុងស្ថានភាពស្រវឹងទៅកាន់សាលាតំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ Reviewed by yim PH on 10:40 AM Rating: 5

Entertainment

ads
Powered by Blogger.