Insurance

728x90

​​ល្បិចត្រីងៀតឆ្លៀតពងមិនអាចមានឥទ្ឋិពល ក្នុងការបន្លំភ្នែករាស្ត្របានទៀតទេ

​ខេត្ត​ព្រះសីហនុៈ MC.​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​កំពុង​កាន់កា​ប់​លើ​ទីតាំង​ដី​មួយកន្លែង​ស្ថិតក្នុង​ភូមិ ចំណោទ​រាំ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​នឹង​កំពុងមាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ការចុះ​ឈួ​ស​ឆាយដី រួមជាមួយ​ការកាយ​ព្រុំ​បោះបង្គោល​ថ្ម ពី​សំណាក់​សំណាង​លោក លោក លឹម ហ៊ុយ ឡេង ខណៈពេល​បណ្តឹងតវ៉ារ​បស់​ពួកគាត់​ស្ថិតនៅក្នុង​ដៃ​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅឡើយ​។​

​បងស្រី លី សុខ​ងី​ម តំណាង​ប្រជាពលរដ្ឋ​បាន​អះអាងថា អ្វីដែល​តំណាង​លោក លឹម ហ៊ុយ ឡេង ឈ្មោះ ហិន​ត្រឹង​ហៅ វណ្ណា នេះ​គឺ​កំពុង​រំលោភច្បាប់​ទាំងស្រុង ខណៈពេលដែល​សំណុំរឿង​ស្ថិតក្នុង​ដៃ​តុលាការ​ជាពិសេស​សំណុំ​រឿងនេះ ត្រូវបាន​ខុ​ទ្ឋ​កាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទទួលស្គាល់​ដោយ​លោក ហូ សិ​ទ្ឋី បញ្ជូន​លោក រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង សំណង់ ចាត់ការ​តាម​និតិ​វិធី ប៉ុន្តែ​បែ​ជា​លោក ហិន ត្រឹង ហៅ វណ្ណា​យក សជណរ​បស់​សាលាខេត្ត អនុញ្ញាត​ឈួ​ស​ឆាយដី​មក​ឈួ​ស​បំពាន​លើដី​របស់​ម្ចាស់​កាន់កាប់​ស្របច្បាប់​ទៅវិញ​។

ទង្វើ​ទាំងនេះ វា​បា​នស​បញ្ចា​ក់ថា ក្រុមអ្នកមានអំណាច មានទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ធ្វើអោយ​រដ្ឋាភិបាល ទទួល​ភាពស្មុកស្មាញ ប្រជាពលរដ្ឋ​បាត់​ជំនឿ​ព្រោះតែ​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក របស់​ក្រុម​លោភលន់​ទាំងនេះ​។ ហេតុនេះ​មានតែ​សម្តេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ដុស​ក្លែ​ល ក្រុម​ជញ្ជក់​ឈាម​រាស្ត្រ ជ្រក​ក្រោម​ស្លាក​អភិ​វ​ឌ្ឌ្យ​ន៏​។

​បងស្រី​បញ្ចាក់​បន្ថែមថា ជាការ​ពិត​រាល់​ឯកសារ របស់លោក​លោក លឹម ហ៊ុយ ឡេង​មាន​គឺ​ពុំមាន​ជា​សាលក្រម​ស្ថាពរ ដែល​កាត់ក្តី​អោយ​លោក​លោក លឹម ហ៊ុយ ឡេង​ឈ្នះក្តី​នោះទេ គឺជា សជណ របស់​សាលាខេត្ត ដែល​បាន​អនុ​ញ្ញា​ត្តិ​អោយ​លោក លឹម ហ៊ុយ ឡេង ឈួ​ស​ឆាយដី​ព្រៃ ដែលមាន​ទីតាំង​កន្លែង​ផ្សេង​តែប៉ុណ្ណោះ ដូចនេះ លោក លឹម ហ៊ុយ ឡេង​ពុំទាន់​មាន​សិ​ទ្ឋ​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​ដី​ទំនាស់​នេះ​ទេ​។​

​ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​ក្រុម​ប្រជាពលរដ្ឋ លោក ហិន​ត្រឹង​ហៅ​វណ្ណា តំណាង​លោក លឹម ហ៊ុយ ឡេង បាន​អះអាងថា​អ្វីដែល​លោក​ធ្វើ​នេះ គឺធ្វើឡើង​ទៅតាម​សេចក្តី​ជូន តំណឹង​របស់​សាលាខេត្ត តែប៉ុណ្ណោះ​បើ​ចង់អោយ​លោក​បញ្ឈប់​នៅ​ការ​ឈួ​ស​ឆាយ​នេះ ដរាបណា​មាន សជណ ពី​សាលាខេត្ត​ទើប​លោក​ឈប់ ក្រុម​ប្រជាពលរដ្ឋ​ពុំមាន​សិទ្ធី​ក្នុងការ​ហាមឃាត់​សកម្មភាព​របស់លោក​នោះទេ​៕



http://ift.tt/2t0Y558
​​ល្បិចត្រីងៀតឆ្លៀតពងមិនអាចមានឥទ្ឋិពល ក្នុងការបន្លំភ្នែករាស្ត្របានទៀតទេ ​​ល្បិចត្រីងៀតឆ្លៀតពងមិនអាចមានឥទ្ឋិពល ក្នុងការបន្លំភ្នែករាស្ត្របានទៀតទេ Reviewed by yim PH on 10:10 AM Rating: 5

Entertainment

ads
Powered by Blogger.