លោកយាយម្នាក់ខណៈពេលឆ្លងផ្លូវ ត្រូវម៉ូតូបើកមិនប្រយ័ត្នបុកស្លាប់យ៉ាងអាណោចអាធម
ខេត្តព្រះសីហនុៈ MC. លោកយាយវ័យចំណាស់ម្នាក់អាយុ៧៤ឆ្នាំបានបាត់បង់ជិវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវបានម៉ូតូរបស់យុវជនម្នាក់បុកពេញទំហឹង កាលពីវេលាម៉ោង ១៦ និង៤១នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំនុចផ្លូវចូលកំពុងផែឧកញ្ញ៉ាម៉ុងឬទ្ធី ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមប្រភពសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់អោយដឹងថា នៅវេលាកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង ដោយម៉ូតូ១គ្រឿងជិះក្នុងទិសដៅពីកើតទៅលិច ម៉ាកC១២៥ ពណ៏ខ្មៅ ស្លាក់លេខ កំពត ១H៣៨០៥ សេរី ២០១៤ បើកបរដោយឈ្មោះ ពៅ ផានុណា ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករដូងព្រេង មានទីលំនៅ ភូមិ ស្វាយ ឃុំ តានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(របួសធ្ងន់) ពេលដល់ចំនុចកើតហេតុខាងលើ ខណៈជនរងគ្រោះបំរុងដើរឆ្លងថ្នល់ ស្រាប់ម៉ូតូនេះបានបុកគាត់ពេញទំហឹងបណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្តង ។ លោកយាយរងគ្រោះ ឈ្មោះ ម៉េង ទាប ភេទ ស្រី អាយុ៧៤ឆ្នាំ បុខរបរកសិករ មានទីលំនៅភូមិ តានៃ ឃុំ តានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សពត្រូវបានប្រគល់អោយកូនចៅយកមកធ្វើបុណ្យតាមប្រពៃណី ។ ចំណែក ជនបង្កនិងម៉ូតូត្រូវបានប៉ូលិសចរាចរស្រុកព្រៃនប់យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយជាក្រោយ ៕
http://ift.tt/2sHzFeh