Insurance

728x90

ឆេះរថយន្តទូរីសដឹកផលនេសាទ១គ្រឿងបានឆេះឌីសនិងរាលដាលឆេះរថយន្តខ្ទេចទាំងស្រុង ព្រោះតែបើកឡើងពីផ្លូវកំពង់ឃុំឆ្នុកទ្រូរអិលខ្លាំងពេក

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​ទូ​រី​ស ដឹក​ផល​នេសាទ មួយគ្រឿង​ត្រូវបាន​ឆេះ​ឌី​ស បង្ក​អោយ​ភ្លើង​រាលដាល​ឆេះ​រថយន្ត​ខ្ទេច​ទាំងស្រុង ដោយសារតែ​បើកបរ​លើ​ផ្លូវ​រអិល​រោទ៍​ម៉ាស៊ីន​ខ្លាំង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវ​លេខ​៥២ ចុះទៅ​មាត់កំពង់ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ។​

​ម្ចាស់​រថយន្ត​រងគ្រោះ ឈ្មោះ គូ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ បានអោយដឹងថាៈ រថយន្ត​គាត់​ម៉ាក​សាំ​យ៉ុង ពណ៌ សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2A.0906 ។ មុនពេល​កើតហេតុ គាត់​ដឹក​អ្នកដំណើរ ៤​ទៅ​៥​នាក់ ជា​អាជីវក​រដឹក ត្រី អន្ទុង ខ្យង និង​ពស់​ព្រលិត មាន​ទម្ងន់​សរុប ជាង​៧០០​គីឡូក្រាម ដោយ​ចេញពី​មាត់​កំពង់ទឹក​ឆ្នុកទ្រូ ឡើងមក​ផ្សារ​ពន្លៃ ឆ្ពោះទៅ​ក្រុងភ្នំពេញ ដូច​រាល់ថ្ងៃ ។​ប៉ុន្តែ​ពេលមកដល់​កន្លែងកើតហេតុ ដែលជា​ផ្លូវ​ទើប​ចាក់​ថ្មី មាន​សភាព​រអិលខ្លាំង និង​ផុង​ផង​នោះ គាត់​បាន​ប្រឹង​រោទ៍​ម៉ាស៊ីនរថយន្ត​ខ្លាំងៗ បណ្តាលអោយ​ឆេះ​ឌី​ស​រថយន្ត រួច​ក៏​ឆ្លង​ឆេះ​រាល​ដល់ រថយន្ត​ទាំងមូល​តែម្តង ប៉ុន្តែ​នៅក្នុង​ហេតុការណ៍​នេះ មិនមាន​អ្នកណា​រងរបួស​នោះទេ ព្រោះ​ពេល​កើតហេតុ បាននាំគ្នា​ចុះ​ចេញពី​រថយន្ត​អស់ គឺ​ខូចខាត​រថយន្ត​ទូ​រី​ស​១​គ្រឿង និង​ឆេះ ផល​នេសាទ​ក្នុង​រថយន្ត​ទាំងស្រុង​តែម្តង ។

​ដោយឡែក នៅពេល​កើតហេតុ​នេះ​មិនឃើញ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការនគរបាល​ស្រុក​បរិបូណ៌​ទៅ​ជួយ​ពន្លត់​ទេ ព្រោះ​បើ​ទៅ​ក៍​មិនទាន់​ដែរ ហើយ​បញ្ហា​មួយទៀត គឺ​ផ្លូវ​លំបាក​ខ្លាំង ព្រោះ​ផ្លូវ​ទើបតែ​ចាក់ដី​ថ្មី មាន​សភាព​រអិលខ្លាំង និង​ផុង​ផងដែរ ៕ ( ឈៀង ថា​រិ​ទ្ធ )


​ ​


http://ift.tt/2u9RfK3
ឆេះរថយន្តទូរីសដឹកផលនេសាទ១គ្រឿងបានឆេះឌីសនិងរាលដាលឆេះរថយន្តខ្ទេចទាំងស្រុង ព្រោះតែបើកឡើងពីផ្លូវកំពង់ឃុំឆ្នុកទ្រូរអិលខ្លាំងពេក ឆេះរថយន្តទូរីសដឹកផលនេសាទ១គ្រឿងបានឆេះឌីសនិងរាលដាលឆេះរថយន្តខ្ទេចទាំងស្រុង ព្រោះតែបើកឡើងពីផ្លូវកំពង់ឃុំឆ្នុកទ្រូរអិលខ្លាំងពេក Reviewed by yim PH on 5:38 PM Rating: 5

Entertainment

ads
Powered by Blogger.