Insurance

728x90

ប្រជាពលរដ្ឋចំនួន២៤គ្រូសារសម្តែងការព្រូយបារម្ភ នឹងចំណាត់ការរបស់សាលាដំបូងខេត្ត ពាក់ព័ន្ធរឿងទំនាស់ដីធ្លីក្នុងភូមិគគី ឃុំបិតត្រាងស្រុកព្រៃនប់ ជាមួយក្រុមហ៊ុន ថៃ ហេងឡុង

ខេត្ត​ព្រះសីហនុៈ​MC. ក្រុម​ប្រជាពលរដ្ឋ​ចំនួន​២៣​គ្រូ​សារ​ផ្សេងទៀត បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ផងដែរ ចំពោះ​សុវត្ថិភាព​របស់​ពួកគេ ក្រោយពីរ​ដឹងថា ពួកគេ​ក៏មាន​បញ្ជីរ​ឈ្មោះ​ស្ថិតក្នុង​ចំណាត់ ការ​ផ្លូវច្បាប់​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផងដែរ ក្នុង​រឿង​ទំនាស់​ដីធ្លី ជាមួយនឹង​ក្រុមហ៊ុន ថៃ​ហេង ឡុង បន្ទាប់ពី​លោក ឈន​ផ្លុំ​ជា​មន្ត្រី​យោធា​មាន​ឋានៈ​ជានា​យ​ឧ​ត្ត​ម សេនីយ៍​ទោ​បំរើការ​ងារ​នៅ​ក្រសួងការពារជាតិ​ត្រូវបាន​ចាប់​ខ្លូន​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ តាម​អំណាច​ដីការ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​រឿង​ទំនាស់​ដីធ្លី​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​គគី ឃុំ បិត​ត្រាង ស្រុង​ព្រៃនប់​ខេត្ត​ព្រះសីហនុ កាលពីរ​ថ្ងៃទី​០៤ កក្កដា​ឆ្នាំ​២០១៧ កន្លងមក​។

​បងស្រី​ឈ្មោះ ហេង ក្នុងចំណោម​ប្រជាពលរដ្ឋ​រងគ្រោះ​ជាច្រើន​ទៀត​បាន​និយាយថា គាត់​បាន មក​រស់នៅ លើ​ទីតាំង​ដី​ខាងលើនេះ ជាង​១០​ឆ្នាំ​មកហើយ មិនដែល​មានប​ញ្ហ​រ​អ្វី​នោះទេ ហើយ​ដី​នេះ មិនមែន​គាត់​បាន​ពី​ការចូល​កាន់កាប់ ឬ​រំលោភបំពាន​យក​នោះទេ គឺ​បានមកពីរ​ទិញ​លក់​ពី​ប្រជាពលរដ្ឋ ក្នុង​តំបន់ តែម្តង ដោយ​ការទិញ​លក់ ក៏មាន​ការ​ទ​ទូល​ស្គាល់ ពី​អាជ្ញាធរ ត្រឹមត្រូវ​ផងដែរ ព្រមទាំង​បាន​សាងសង់​ផ្ទះ​រស់នៅ រហូតមក​មិនដែល មានប​ញ្ហ​រ​អ្វី​ទេ ។​ប៉ុន្តែរ​សំរាប់​ពេលនេះ បែរជា ត្រូវគេ​ចោទថា រស់នៅ​លើដី របស់​ក្រុមហ៊ុន ថៃ ហេង ឡុង​ទៅវិញ ព្រមទាំង​មាន ឈ្មោះ​ក្នុង​បញ្ជីរ ដែល​ត្រូវ​ចាប់​ខ្លូន​របស់​តុលាការ​យ៉ាង​អ​យុ​តិ្ត​ធ​ម៏​ទៀតផង ខណៈពេលដែល​ពូក​គាត់​មិន​ធ្លាប់ ទ​ទូល​បាន បណ្តឹង​អ្វី​ទាំងអស់ ពីមុខ​មក​។​ទង្វើ​បែបនេះ​គឺជា​ការរំលោភបំពាន​សិទ្ធ​សេរីភាព​របស់​ក្រ​ជា​ពលរដ្ឋ​ទាំងស្រុង​ហើយ វា​មិន​យ​ត្តិ​ធ​ម៏​នោះទេ​។ ព្រោះ​ការលក់ដូរ ដី​តំបន់​នេះ​ក៏​ធ្វើឡើង មានការ​ទ​ទូល​ស្គាល់ អាជ្ញាធរ​ផងដែរ ដូចនេះ អ្វីដែល​ក្រុមហ៊ុន ថៃ ហេង ឡុង​អះអាងថា ជា​ដី​កម្មសិទ្ធិ​របស់​ខ្លូន​សូម​ឲ្យ សមត្ថកិច្ច​ពាក់​ព៏​ន្ធ មេត្តា ពិនិត្យ ឡើងវិញ ផង​មុននឹង​សម្រេច ឲ្យ​ក្រុមហ៊ុន មួយ​នេះ ធ្វើការ​ប្តឹងផ្តល់​ប្រជាពលរដ្ឋ ស្លូតត្រង់ ចាប់​ដាក់គុក​ដាក់ច្រវ៉ាក បង្ករ​ភាបស្មុកស្មាញ ដល់​សង្គមជាតិ ។ ប្រភព​ដ៏​ដែល បាន​បន្តទៀតថា ដី​តំបន់ ពយ​ម៉ា​ចូ​វ​នេះ​មួយចំនួន ត្រូវបាន ដាក់ចូល​ក្នុង​ផែនទី​ជា​គំរប​ព្រៃឈើ​ឆ្នាំ​២០០២ ជា​សម្បត្តិ​រដ្ឋអស់ហើយ ដូចនេះ បើ​ក្រុមហ៊ុនមានប​ណ្ណ័​កម្មសិទ្ធិ ក៏បាន​ប​ណ្ណ័​កម្មសិទ្ធិ​នោះ អស់​សុពលភាព​ប្រើប្រាស់ហើយ​ដែរ​ ដូចនេះ​មិនអាច​ប្តឹង​បាន​នោះទេ​។

​ជាមួយគ្នានេះ ក្រុម​ប្រជាពលរដ្ឋ រដ្ឋ​រងគ្រោះ​ខាងលើ​បានធ្វើការ​បញ្ជាក់ថា ពួកគាត់​ក្រៅពី​ពឹងពាក់​មេធាវី​កា​ពារ​ក្តី ពួកគាត់​ក៏បាន​ដាក់ពាក្យ​បណ្តឹង សូម​អន្តរា​គម​ន៏​ផងដែរ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​លទ្ធផល នៅ​ព្រឹកថ្ងៃ​ទិ​១៣​ខែកក្កដា​ឆ្នាំ​២០១៧​នេះ អង្គភាព ប្រឆាំង​អំ​ពោះ​ពុករលួយ បាន យល់​យល់ព្រម​ឲ្យ​តំណាង​ចំនួន​៤​រូប​ចូលធ្វើការ​ឆ្លើយបំភ្លឺ​ហើយ​។​ហើយ អ្វីដែល​ប្រជាពលរដ្ឋ សូម​ណូ​ម​ពរ​ឲ្យអង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ ធ្វើការ​ពិនិត្យ​នោះ​គឺ​ប្លង់ដី​ដែល​ក្រុមហ៊ុន ថែ ហេង​ឡុង​មាន​ដើម្បី​ឲ្យ​ប្រាកដថា វា​មាន​ទីតាំងនៅ​ណា​ឲ្យ​ប្រាកដ (​នៅ​ភូមិ​ចំណោទ​រាម​ឬ​នៅ​ភូមិ​គគី​) ។​ហើយ​អ្វីដែល​គួ​អោយ​ឆ្ងល់​បំផុត​នោះ ក្រោយពី​មេធាវី​របស់​ពួកគាត់​ធ្វើ​ស​ន្និ​សិ​ទ្ឋ​កាសែត គេ​ពុំ​បានឃើញ​ដើមបណ្តឹង​ចេញមក​ប្រតិកម្ម បែ​រជា​ប្រ​ព័​ន្ឋ​តុលាកា​ចេញ​សេចក្តី​ថ្លែង​ការ​ណ៏​ទៅវិញ វា​មិន​ខុស​អី​ឆ្នាំង​ក្តី​បែរ​ជា​ទៅ​ក្តៅ​គម្រប​ទៅវិញ ​គាត់​ពុំ​យល់​សោះ​លើ​បញ្ហា​នេះ តើ​អ្វី​ទៅ​ដែល​ហៅថា​ច្បាប់​សម្រាប់​មនុស្ស​គ្រប់រូប​។​

​ទាក់ទិន​ទៅ​រឿង​ទំនាស់​ដី​នេះ​លោក​ពុធ​ធា​វី​ជា​មេធាវី​ការពារ​ក្តី ឲ្យ​ពលរដ្ឋ​ទាំង​២៤​គ្រួសារ​ដែល​គំ​ពុង​រង​ការចោទប្រកាន់​បាន ឲ្យ​ដឹងថា​វា​ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​កូនក្តី​របស់គាត់ ឈ្មោះ​ឈាន​ផ្លុំ និង​កូនក្តី​២៣​រូប​ទៀត ក្នុង​ហេតុផល​ភស្តុតាង​មិន​ប្រក្រតី​ដី​របស់​ពលរដ្ឋ កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៣ ជា​រៀង​តម​ក ។ តែបើ​ពិនិត្យ​ស្រាវជ្រាវ​ទៅលើ​ប្រវត្តិ​ដី​ឃើញថា​ដី​របស់​ក្រុមហ៊ុន​ចិន​នៅឯ​ចំនោទ​រាម​ឯនោះ​វិញ​ទេ​ហេតុអ្វី​បែ​ជា​មកប្តឹង​ពលរដ្ឋ​នៅ​ភូមិគ​គី​ចំនួន​២៤​គ្រួសារ​រំលោភ​យក​ដី​ទៅវិញ ហើយ​រាល់​ឯកសារ​ចុះហត្ថលេខា​មួយចំនួន​ខុស​ប្រក្រតី​ពិសេស​ជាងនេះទៅទៀត​ដី​ដែល​ក្រុមហ៊ុន​ចិន​បង់ពន្ធ​នៅឯ​ចំនោទ​រាម​ទៀត​ពុំមាន​ឃើញ​ឯកសារ​បង់ពន្ធ​ដី​នៅក្នុង​ភូមិគ​គី​ឃុំ​បិត​ត្រាង​ឡើយ​ហើយ​ស្រាវជ្រាវ​រកឃើញ​ឯកសារ​បង់ពន្ធ​ដី​នៅក្នុង​ភូមិគ​គី​ខុស​ប្រក្រតី​ទៀត​។​លោក​បន្តទៀតថា​ការឃុំខ្លួន​កូនក្តី​របស់លោក​វា​ជា​រឿង​អយុត្តិធម៌ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​រង​ការភិតភ័យ​ព្រួយ​បារ​ម្មណ៍​ពី​ភាពអយុត្តិធម៌​នេះហើយ​លោក​ក៏បាន​រៀបចំ​សំណុំរឿង​ប្តឹង​ជំទាស់​ទៅ​សា​កា​ឧ​ទ្ទ​ផងដែរ ។​

​ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​២៣​គ្រួសារ​នោះ លោក រស់ សា​រាំ ព្រះរាជ អាជ្ញា​រង​អម​សាលាតំបូង​ខេត្ត បាន​អះអាងថា បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ចិន រួចមក សាលាតំបូង​បាន​បង្កើត​ក្រុមការងារ​ចុះ​អង្កេត ដោយមាន​មន្ត្រី​សុរិយោដី និង រដ្ឋបាល​ព្រៃឈើ ចុះទៅ​ជាមួយ ហើយ​ក្រុមមន្ត្រី​ជំនាញ​ទាំងនោះ សុ​ទ្ឋ​តែ​បាន​អះអាង​ដី​តំបន់​នោះ មិន​ស្ថិតក្រោម​គម្រប​បៃតង​ឆ្នាំ​២០០២​នោះទេ ដូចនេះ​អ្វីដែល​សាលាតំបូង​ធ្វើ​នោះ គឺ​អនុវត្ត​ន៏​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​ទាំងស្រុង​។​

​ជាមួយគ្នានេះ​ផងដែរ លោក លឹម ប៊ុន ហេង អ្នកនាំពាក្យ​នៃ​សាលាតំបូង​ខេត្ត​បាន​គូសបញ្ជាក់ថា ក្រោយពី​លោក​ពុធ​ធា​វី​ជា​មេធាវី​ការពារ​ក្តី ធ្វើ​ស​ន្និ​សិ​ទ្ឋ​កាសែត​រួចមក សាលាតំបូង​ខេត្ត​ក៏​បានចេញ​សេចក្តី​ថ្លែង​ការ​ណ៏​មួយ​បដិសេធ​ន៏​ជុំវិញ​ការចោទប្រកាន់​របស់លោក​លោក​ពុធ​ធា​វី​ជា​មេធាវី​ការពារ​ក្តី​រួចហើយ​ដែរ ដោយឡែក​ចំពោះ​ការ​ព្រួយ​បារ​ម្ម​ណ៏​របស់​ប្រជាពលរដ្ឋ​ទាំង​២៣​នាក់​នោះ សូមកុំ​ព្រួយ​បារ​ម្ម​ណ៏​អី ព្រោះ​សាលាតំបូង​នឹងធ្វើ​ទៅតាម​និតិ​វិធី​ច្បាប់ ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​សំអាង​អី​ដា​ក់មក​សាលាតំបូង​ខេត្ត ដើម្បី​ការពារ​ខ្លួន​។​

​លោក ឌី សុ ភី នា​រង​សង្កាត់​រដ្ឋា​ព្រៃឈើ​ខេត្ត​ព្រះសីហនុ បានធ្វើការ​បញជាក់ថា ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ កំពង់​រស់នៅ​តំបន់​ពយ​ម៉ា​ចូ​វ បើ​មើលថា ផែនទី ភាគី​ច្រើន គឺជា​ដី​ស្ថិតក្នុង​គំរប​ព្រៃឈើ​ឆ្នាំ​២០០២ ។​ប៉ុន្តែរ​ជុំវិញ​ប​ញ្ហ​រ​នេះ​បើ​ចង់ ឲ្យ​មាន​ភាពច្បាស់លាស់ ទល់​តែ ចុះទៅ​ធ្វើ​ពិនិត្យ​នឹង​វាស់ ដោយ ម៉ាស៊ីន (GPS) ពីព្រោះ​ចំណុច​និ​មួយៗ សុទ្ធិ​សឹង​មាន​លេខ យាម​និ​កា​ត្រឹមត្រូវ​។

​លោក ឡាក់ គៀន មេឃុំ​បិត​ត្រាង​ដែលមាន​វត្តមាន​ក្នុង​ពិធី​សន្និសីទកាសែត​បាន​ឲ្យ​ដឹងថា​ពលរដ្ឋ​ក្នុងភូមិ​គគី ឃុំ​បិត​ត្រាង​សរុប​ចំនួន​៧៤​គ្រួសារ ហើយ​មាន​ចំនួន​២៤​គ្រួសារ ទទួលរង​កា​ចោទប្រកាន់ ពី​ភាគី​ក្រុមហ៊ុន​ចិន​មាន​លោក​វែង​សម្បត្តិ​ជាដើម​ចោទ​នោះ លោក​អះអាងថា​ពលរដ្ឋ​ទាំងនោះ​បានមក​រស់នៅ​កាន់កាប់ អាស្រ័យ​ផល​មានផ្ទះ​របង​រឹងមាំ​ផ្លូវថ្នល់ តាំងពី​ឆ្នាំ​១៩៩៣​មក​ម្លេះ ទើបតែ​មកដល់​ឆ្នាំ​២០១៥ បែ​ជា​ក្រុមហ៊ុន​ចិន​ប្តឹង​ពលរដ្ឋ​របស់លោក​ថា​រំលោភ​យក​ដី​ក្រុមហ៊ុន​ទៅវិញ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ជា​មេឃុំ​មិនបាន​ដឹង​មិនបាន​ចុះហត្ថលេខា​លើដី​ក្រុមហ៊ុន​ចិន​នោះទេ​ចុះ​ហេតុអ្វី​បានជា​លោក​វែង​សម្បត្តិ​ជាដើម​បណ្តឹង​របស់​ក្រុមហ៊ុន​ចិន​ចេញមុខ​មក​ចោទ​ពលរដ្ឋ​គាត់​ទៅវិញ​ហើយ​ឯកសារ​មួយចំនួន​ខុស​ប្រក្រតី​ដែល​លោក​មិន​បានដឹង ៕



http://ift.tt/2tRSMTc
ប្រជាពលរដ្ឋចំនួន២៤គ្រូសារសម្តែងការព្រូយបារម្ភ នឹងចំណាត់ការរបស់សាលាដំបូងខេត្ត ពាក់ព័ន្ធរឿងទំនាស់ដីធ្លីក្នុងភូមិគគី ឃុំបិតត្រាងស្រុកព្រៃនប់ ជាមួយក្រុមហ៊ុន ថៃ ហេងឡុង ប្រជាពលរដ្ឋចំនួន២៤គ្រូសារសម្តែងការព្រូយបារម្ភ នឹងចំណាត់ការរបស់សាលាដំបូងខេត្ត ពាក់ព័ន្ធរឿងទំនាស់ដីធ្លីក្នុងភូមិគគី ឃុំបិតត្រាងស្រុកព្រៃនប់ ជាមួយក្រុមហ៊ុន ថៃ ហេងឡុង Reviewed by yim PH on 9:10 AM Rating: 5

Entertainment

ads
Powered by Blogger.