ប្រញ៉ាប់ដឹកស្រាបៀរយកអោយថៅកែ ជិះបញ្ជ្រាស់ទៅបុកម៉ូតូផ្សេងរងរបួសធ្ងន់
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចរាចរបានគួសបញ្ជាក់ថា បច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៏ភាគច្រើននៅលើដងផ្លូវ គឺបង្កឡើងដោយសារការមិនគោរពច្បាប់ចរាចរណ៏ ដូចជាជិះហួសល្បឿនកំណត់វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាពិសេសការជិះបញ្ជ្រាស់ទិសចរាចរណ៏ ជាក់ស្តែងដូចជាករណីគ្រោះថ្នាក់នាយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំនុចមុខមន្ទីពេទ្យចំការ ស្ថិតក្នុងភូមិ០៤សង្កាត់លេខ៤ក្រុងព្រះសីហនុ នេះជាដើម។
ការថ្លែងបញ្ជាក់ដដែលៗបែបនេះ ត្រូវបានសមត្ថកិច្ចចរាចរណ៏ឆ្លើយប្រាប់បណ្តាញពត៏មាននាយប់ថ្ងៃទី២៤ កក្កដា ខណៈពេលចុះមកវាស់ករណីគ្រោះថ្នាក់ចរាចរណ៏មួយនៅចំនុចមុខមន្ទីពេទ្យចំការ ស្ថិតក្នុងភូមិ០៤សង្កាត់លេខ៤ក្រុងព្រះសីហនុ កាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃ ដែលករណីនេះបណ្តាលអោយយុវជនម្នាក់រងរបួសមធ្យម និងយុវជនម្នាក់ទៀតរងរបួសស្រាលបានរត់គេចខ្លួនក្រោយកើតហេតុ។
ប្រភពពីសមត្ថកិច្ចដដែលបានថ្លែងបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះ បើយោងតាមការសន្និដ្ឋានជំហ៊ានតំបូងបានអោយដឹងថា វាបង្កឡើងដោយម៉ូតូម៉ាកវេវពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1K 7198 បើកបរដោយយុវជនម្នាក់ឈ្មោះ អូន ភេទ ប្រុស អាយុ២៥ឆ្នាំជាបុគ្គលិក អាហារដ្ឋាន សុរិយាល្អ ជិះបញ្ជ្រាស់ពីចរាចរណ៏ ពីលិចទៅកើត ដោយមានស៊ីញ៉ូ ដោយបានដឹកបៀរយ៉ាកម្ពុជាដបចំនួន០២កេះសំដៅទៅហាង ប៉ុន្តែគ្រាន់តែចេញពីកន្លែងស្រាបៀរបានប្រហែលជិត១០០ម៉ែត្រ បានបុកជាមួយគ្រឿងផ្សេងទៀត ម៉ាក ហុងដា សេ១២៥ពណ៏ខ្មៅសេរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DQ 8389 បើកបរដោយឈ្មោះ ស៊ឹម ជឿត ភេទ ប្រុស អាយុ២១ឆ្នាំ មានមុខរបរជារត់ម៉ូតូឌុប បើកបរស្របទិសចរាចណ៏ ពីកើតទៅលិចយ៉ាងពេញទំហឹង បណ្តាលអោយភាគីហុងដាសេ១២៥ពណ៏ខ្មៅ រងរបួសមធ្យម ឯភាគីម៉ូតូវេវពណ៏ក្រហមរងរបួសស្រាល គេចខ្លួន ក្រោយកើតហេតុភ្លាមៗ បន្ទាប់ពីដឹងថាខ្លួនជិះបញ្ជ្រាស់ចរាចរណ៏។
ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចរាចរណ៏យកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ រង់ចាំការដោះស្រាយនោះពេលបន្ទាប់៕
http://ift.tt/2gYtv77