Insurance

728x90

រថយន្ត៤គ្រឿងបុកបន្តគ្នាបណ្តាលមនុស្សម្នាក់រងរបួសធ្ងន់ និងរថយន្ត២គ្រឿងខូចធ្ងន់

​ខេត្តកំពង់ឆ្នាំង​៖​មនុស្សម្នា​ក់បាន​រងរ​បួស​ធ្ងន់ នៅក្នុង​ករណី​រថយន្ត​៤​គ្រឿង​បាន​បុក​បន្ត​គ្នា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៤​និង​១៥​នាទី​ល្ងាច ថ្ងៃទី​០៩​ខែកក្កដា ឆ្នាំ​២០ ១៧ នៅ​​ផ្លូវជាតិ​លេខ​៥ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥០​និង​៥១ ស្ថិតនៅ​ក្នុងភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដំបូង​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y 59-36 បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង បានមក​បុក​ចំ​ពីក្រោយ​រថយន្ត​ម៉ាក​DEAWOO ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2R 64-05 បុក ហើយ​រថយន្ត​ម៉ាក​DEAWOO​នោះ​ក៏បាន​វិល​ទៅបុក រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C 41-65 ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ហើយ​រថយន្ត​DEAWOO មិនទាន់​អស់​ល្បឿន​ក៏បាន​ទៅបុក​រថយន្ត​ម៉ាក​ហាយ​ឡិន​ដឺ ពណ៌​ទឹកមាស ពាក់​ស្លា ក​លេខ​ភ្នំពេញ​2H 82-10 ដោយមាន​អ្នកបើកបរ​ឈ្មោះ លី លន ភេទ​ប្រុស អាយុ​49​ឆ្នាំ រស់នៅក្នុង​ភូមិ​រំ​ចក​4​សង្កាត់​រត​នះ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​នេះ​បាន​បង្ក​អោយ​រងរបួស​មនុស្សម្នា​ក់ ខូច​រថយន្ត​ចំនួន​០៤​គ្រឿង ក្នុងនោះ​ធ្ងន់​០២​គ្រឿង​។ រថយន្ត​ទាំង​៤​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច កសាង​សំណុំរឿង​តាម​និតិ​វិធី ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ( ឈៀង ថា​រិ​ទ្ធ )



http://ift.tt/2u3WR8Z
រថយន្ត៤គ្រឿងបុកបន្តគ្នាបណ្តាលមនុស្សម្នាក់រងរបួសធ្ងន់ និងរថយន្ត២គ្រឿងខូចធ្ងន់ រថយន្ត៤គ្រឿងបុកបន្តគ្នាបណ្តាលមនុស្សម្នាក់រងរបួសធ្ងន់ និងរថយន្ត២គ្រឿងខូចធ្ងន់ Reviewed by yim PH on 3:52 PM Rating: 5

Entertainment

ads
Powered by Blogger.