Insurance

728x90

សមត្ថកិច្ចចាប់បានចោរ៣នាក់ដែលបានបាញ់សម្លាប់អ្នករត់តាក់ស៊ីប្លន់យករថយន្តហាឡិនដ័រនៅកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី១៦ខែកក្កដា

ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២០ ខែកក្កដា​នេះ បាន​ស្រាវជ្រាវ​ចាប់បាន​ក្រុមចោរប្លន់​៣​នាក់​ដែល​បាន​បាញ់សម្លាប់ អ្នករត់​តាក់ស៊ី ឈ្មោះ អៀង ច​ត្រា ហៅ​ចិត្ត អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិសាត់ ខេត្តពោធិសាត់ ដោយ​ប្លន់​យក​រថយន្ត​ម៉ាក​ហាយ​ឡិន​ដ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2J.1125 ១​គ្រឿង​យកទៅ​បាត់ កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែកក្កដា នៅ​ចំណុច​ផ្លូវលំ​ចូល​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ក្បែរផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧០​និង​៧១​។​

​ក្រុមចោរប្លន់​ទាំង​៣​នាក់​នេះ​មាន​៖ ១​ឈ្មោះ ប៉ែន សុខន អាយុ​៣៥​ឆ្នាំ ជា​ជនដៃដល់ រស់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ឬ​ស្សី​កែវ ក្រុងភ្នំពេញ ២​ឈ្មោះ សុវណ្ណ ឧ​ត្ត​ម អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ៣​ឈ្មោះ រ៉ា ឌី​ម៉ា អាយុ​១៩​ឆ្នាំ ជា​អ្នក​ជួល​រថយន្ត រស់នៅ​ភូមិ​ប៉ែន ឃុំ​លាជ ស្រុក​ភ្នំក្រវាញ ខេត្តពោធិសាត់​។​

​ជនល្មើស​បាន​សារភាពថា​៖ នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា គេ​បាន​ទូរ​សព្ទ័​ជួល​រថយន្ត​ជនរងគ្រោះ ក្នុងតម្លៃ​១៤​ម៉ឺន​រៀល ពី​ក្រុងភ្នំពេញ​ទៅ​ខេត្តពោធិសាត់ ។ ពេល​ជិះ​មកដល់​ចំនុចកើតហេតុ គេ​បានអោយ​ម្ចាស់​រថយន្ត​ឈប់​នោម ខណៈនោះ​ឈ្មោះ ប៉ែន សុខន បាន​យក​កាំភ្លើង​រឺ​វ៉ុល​វែ បាញ់​ក្បាល​ជនរងគ្រោះ​កំពុង​ឈរ​នោម ចំ​ពីក្រោយ​ធ្លាយ​ទៅ​ថ្ងាស់​ស្លាប់​នៅ​កន្លែងកើតហេតុ បន្ទាប់មក​ពួកគេ​បាន​ជិះរ​យន្ត​ទៅ​ទីក្រុង​ភ្នំពេញ​វិញ ដោយបាន​ដោះ​ផ្លាកលេខ​រថយន្ត​ទុក ហើយ​បាន​ពាក់​ផ្លាក​អង្គការ N GO ជំនួស​វិញ ដើម្បី​រក​ម៉ូយ​លក់ ហើយ​ដល់​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែកក្កដា ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ទាំង​៣​នាក់​តែម្តង​។​

​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២១ ខែកក្កដា នេះ​សមត្ថកិច្ច​នគរ​គល​បាល​ខេត្តកំពង់ឆ្នាំង បាន​ទទួលយក​ជនល្មើស​ទាំង​៣​នាក់ និង​រថយន្ត​ជា​វត្ថុតាង​មកដល់​ខេត្ត និង​ត្រៀម​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​និតិ​វិធី​៕ ( ឈៀង ថា​រិ​ទ្ធ )



http://ift.tt/2txXAQF
សមត្ថកិច្ចចាប់បានចោរ៣នាក់ដែលបានបាញ់សម្លាប់អ្នករត់តាក់ស៊ីប្លន់យករថយន្តហាឡិនដ័រនៅកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី១៦ខែកក្កដា សមត្ថកិច្ចចាប់បានចោរ៣នាក់ដែលបានបាញ់សម្លាប់អ្នករត់តាក់ស៊ីប្លន់យករថយន្តហាឡិនដ័រនៅកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី១៦ខែកក្កដា Reviewed by yim PH on 8:54 AM Rating: 5

Entertainment

ads
Powered by Blogger.