Insurance

728x90

ចិនកុម្មុយនីស្ត បង្ខំចិត្តកាត់បន្ថយពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ឆ្លើយតបនឹងទណ្ឌកម្មពី UN ប៉ុន្តែរុស្ស៊ីវិញកំពុងបង្កើនសកម្មភាព​យ៉ាងខ្លាំងក្លា!

​ការនាំចេញ​ប្រេង​របស់​ប្រទេស​រុស្ស៊ី​ទៅកាន់​កូរ៉េខាងជើង ត្រូវបាន​គេ​សង្កេតឃើញថា មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស នៅក្នុង​រយៈពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​នេះ ទោះបីជា​សហគមន៍​អន្តរជាតិ បាននិងកំពុង​ដាក់ទណ្ឌកម្ម ទៅកាន់​រដ្ឋ​កុ​ម្មុយ​និ​ស្ត​ដ៏​ឯកោ​មួយ​នេះ​យ៉ាងណាក្តី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុន​ហ៉ា​ប់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែកក្កដា ឆ្នាំ​២០១៧​។​

​បើតាម​ទិន្នន័យ​ពី​នាយកដ្ឋាន​គយ​របស់​រុស្ស៊ី ប្រទេស​រុស្ស៊ី​បានធ្វើការ​នាំចេញ​ប្រេង​គិត​ជាត​ម្លៃ​ស្មើនឹង ២.៣​លាន​ដុល្លារ​អាមេរិក ទៅកាន់​ប្រទេស​កូរ៉េខាងជើង កាលពី​ចន្លោះ​ខែមករា​និង​ខែមេសា ក្នុង​ឆ្នាំ​២០១៧​នេះ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ដល់​ទៅ​ជាង ២០០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ បន្ថែម​ពីនេះ​អត្រា​ប្រមាណ ៩៦​ភាគរយ នៃ​ប្រេង​ត្រូវបាន​នាំចេញ​ទាំងនោះ គឺជា​ប្រេង​ដែល​ត្រូវបាន​កែច្នៃ និង​ចម្រាញ់​រួច ខណៈ​ផ្សេងៗ​ទៀត​គឺជា​ប្រេង​ឆៅ​។​

​គួរ​បញ្ជាក់ថា ប្រេង​ឆៅ​និង​ផលិតផល​ប្រេង លើកលែងតែ​ប្រេង​ឥន្ទ​នៈ​សម្រាប់​យន្តហោះ គឺ​ពុំ​ត្រូវបាន​ហាមឃាត់​ដោយ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងជើង​នោះឡើយ ខណៈ​របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង ហាក់ដូចជា​កំពុង​ងាក​ទៅរក​ប្រទេស​រុស្ស៊ី សម្រាប់​ការផ្គត់ផ្គង់​ប្រេង ស្រប​ពេលដែល​ខ្លួន​កំពុង​ជួបប្រទះ​ការលំបាក ដោយសារតែ​ទណ្ឌកម្ម​ពី​អន្តរជាតិ ដែល​សូម្បីតែ​ចិន​ក៏​បង្ខំចិត្ត ធ្វើការ​កាត់ផ្តាច់​ជំនួញ​ជាច្រើន ជាមួយ​កូរ៉េខាងជើង​ផងដែរ​៕​


http://ift.tt/eA8V8J
ចិនកុម្មុយនីស្ត បង្ខំចិត្តកាត់បន្ថយពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ឆ្លើយតបនឹងទណ្ឌកម្មពី UN ប៉ុន្តែរុស្ស៊ីវិញកំពុងបង្កើនសកម្មភាព​យ៉ាងខ្លាំងក្លា! ចិនកុម្មុយនីស្ត បង្ខំចិត្តកាត់បន្ថយពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ឆ្លើយតបនឹងទណ្ឌកម្មពី UN ប៉ុន្តែរុស្ស៊ីវិញកំពុងបង្កើនសកម្មភាព​យ៉ាងខ្លាំងក្លា! Reviewed by yim PH on 3:57 PM Rating: 5

Entertainment

ads
Powered by Blogger.