អាជ្ញាធរស្រុកបរិបូណ៌ប្រើវិធានការក្តៅកាត់តូប១កន្លែងរបស់អាជីវករនៅផ្សារពន្លៃ ដែលធ្វើតូបលានលយមកលើផ្លូវសាធារណៈ
ខេត្តកំពង់ឆ្នាំង៖ តូបលក់ដូរមួយកន្លែង នៅខាងកើតឈាងខាងត្បូងផ្សារពន្លៃ ស្រុកបរិបូណ៌ដែលបានធ្វើលានលយរំលោភលើផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចចំរុះស្រុកបរិបូណ៌ ដឹកនាំដោយលោក រ៉ែម ដេត អភិបាលរងស្រុក នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ បានចុះរុះរើនិងកាត់តម្រឹម ព្រោះតែកន្លងមកអាជីវករជាម្ចាស់តូបមិនព្រមអនុវត្តតាមការណែនាំជាច្រើនលើករបស់អាជ្ញាធរស្រុក។
លោក រ៉ែម ដេត អភិបាលរងស្រុកបរិបូណ៌ បានអោយដឹងថា៖ កន្លងមកអាជ្ញាធរស្រុកធ្លាប់បានហៅម្ចាស់តូបមកណែនាំអប់រំចំនួន៣ដងហើយ តែអាជីវកឈ្មោះ ហេង ណារី ជាម្ចាស់តូបខាងលើមិនព្រមស្ដាប់ឡើយ ទើបថ្ងៃនេះសមត្ថកិច្ចចម្រុះ មាននគរបាលស្រុក កងរាជអាវុធហត្ថ មន្ត្រីសុរិយោដី មន្ត្រីសាធារណៈការ និងមន្ត្រីសាលាស្រុក បានចុះមករុះរើនិងកាត់តូបដែលលានលយប្រវែង៤ម៉ែត្រ ចេញពីលើផ្លូវសាធារណៈ។លោកបានបញ្ជាក់ថា៖ តូបដែលលានលយចូលផ្លូវសាធារណៈការពិតមានប្រវែងដល់ទៅ៧មែត្រ តែដោយសារតាមសំណូមពរម្ចាស់តូបដែលសុំទុក៣ម៉ែត្រដែលមានអីវ៉ាន់ពេញសិន ដោយសន្យាថានឹង កាត់ដោយខ្លួនឯងនៅពេលក្រោយ ទើបសមត្ថកិច្ចចំរុះសម្រេចកាត់ត្រឹមតែ៤ម៉ែត្រប៉ុណ្ណោះសិនចុះ។ ក្នុងនាមលោកជាអាជ្ញាធរស្រុក លោកនឹងមានផែនការបន្តធ្វើលើតូបដែលលានលយបែបនេះមួយចំនួនទៀត។
ដោយឡែកអាជីវករឈ្មោះ ហេង ណារី បានសម្ដែងការមិនពេញចិត្តនិងបានលើកឡើងថាៈ បើកាត់តូបសូមកាត់តម្រឹមឱ្យបានស្មើភាពគ្នា បើពុំនោះទេគាត់មិនសុខចិត្តឡើយ។ ផ្ទុយនិងការថ្នាំងថ្នាក់ខាងលើន ប្រជាពលរដ្ផ និងអាជីវករមួយចំនួន បានសប្បាយរីករាយក្នុងចិត្ត ព្រោះបានផ្លូវធ្វើដំណើរស្រួលដោយមិនពិ បាកដើរវាងតូបដូចមុនទៀតនោះឡើយ៕ រឹទ្ធិ ជ័យ
http://ift.tt/2vr0Xsz