Insurance

728x90

បុគ្គលិក​កាស៊ីណូ​ម្នាក់​ស្លាប់​បាន​ស្លាប់​នៅ​ឆ្នេរ​អូ​ឈើទាល ខណៈពេល​ឈប់សំរាក​ទៅ​ងូតទឹក​កំសាន្ត​

​ខេត្ត​ព្រះសីហនុ​៖ ជនជាតិ​ចិន​ជា​បុគ្គលិក​កាស៊ីណូ​ម្នាក់ ត្រូវបាន​បាត់បង់​ជិវិត ខណៈពេល​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ចំការ បន្ទាប់ពី​បាន​លង់ទឹក​នៅ​ចំនុច​ឆ្នេរ​អូ​ឈើទាល មុខ​តូប​២២២​ស្ថិតក្នុង​ក្រុមទី​១៧​ភូមិ​០៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១៧ និង ៣៥ នាទី ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៧ ។​

​ជុំវិញ​ករណី​លង់ទឹក​នេះ យោងតាម​ប្រភព​សមត្ថកិច្ច​ប្រចាំការ​តាម​បណ្តោយ​ឆ្នេរ​អូ​ឈើទាល បានអោយដឹងថា នៅវេលា​ម៉ោង ១៧ និង​៣៥​នាទី មាន​ករណី​ជនជាតិ​ចិន​លង់ទឹក​ស្លាប់​នៅ​ចំណុច​ឆ្នេ​អូ​ឈើទាល (​មុខ​ហាង​222) ស្ថិត​ក្រុម​1៧ ភូមិ​4 សង្កាត់​4 ក្រុង​+​ខេត្ត​ព្រះសីហនុ​។ ជនរងគ្រោះ​ឈ្មោះ CHEN QUi HE អាយុ ៣៣​ឆ្នាំ ភេទ​ប្រុស កាន់​លិខិតឆ្លងដែន​លេខ E96006218 សុពលភាព​16/02/2017 លេខ​ទិដ្ឋាការ​Ei01140871 សុពលភាព​15/04/2018​។ មុខរប​បុ​គ្គិ​លិ​ក​កា​សី​ណូ​អន​ឡាញ​ប៉ាវ​ទូ ស្ថិតនៅ​ភូមិ​3​សង្កាត់​2​ក្រុង​+​ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន​ស្នាក់​នៅមុខ​មន្ទីរ​កសិក​ម្ម ស្ថិត​ក្រុម​32 ភូមិ​5 សង្កាត់​4 ក្រុង​+​ខេត្ត​ព្រះសីហនុ​។​

​ដោយឡែក​យោងតាម​ប្រភពពី​សាក្សី​បានអោយដឹងថា នៅមុន​កើតហេតុ​គេ​ឃើញ ជន​ជាតិចិន​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់ បានមក​អង្គុយ​ហូប​អី​នៅលើ​ឆ្នេរ​ខ្សាច់​មុខ​តូប​២២២ ស្ថិត​តាម​បណ្តោយ​ឆ្នេរ​អូ​ឈើទាល ដោយមាន​អ្នកខ្លះ​អង្គុយ​មាន​អ្នកខ្លះ​ចុះ​ងូតទឹក រហូតដល់​ម៉ោង​កើតហេតុ វេលា​ម៉ោង​១៧​និង​៣៥​នាទី ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល ដោយ​ក្រុម​មិត្តភក្តិ​ជនរងគ្រោះ​បាន​ស្រែក​អោយជួយ​មិត្តភក្តិ​របស់ខ្លួន​ដែល​បាន​លង់ទឹក​នៅ​ចម្ងាយ​ប្រមាណ​៤០​ម៉ែត្រ​ពី​ឆ្នេរ ប៉ុន្តែ​ពុំមាន​ឧ​បករ​ណ៏​អ្វី​ជួយ​ទាន់ពេលវេលា​នោះទេ ដោយ​ខណៈ​ពេលនោះ ក្រុម​ល្បាត និង​ក្រុម​ម៉ូតូ​ទឹក បាន​សំរាក​អស់​ទៅហើយ មានតែ​អ្នកឃើញ​ហេតុការណ៍ និង​ភ្ញៀវទេសចរ​ក្បែរ​នោះ បាន​ហែល​ទៅ​ជួយ​ស្រង់​មកដល់​ដីគោក​បាន រួច​បញ្ជូន​មកកាន់​មន្ទី​ពេទ្យ ។ ប៉ុន្តែ ជា​អកុសល ជនរងគ្រោះ​បាន​ដាច់​ខ្ស​ល់​ស្លាប់​នៅតាម​ផ្លូវ បើទោះបីជា​មិត្តភក្តិ និង​ក្រុម​គ្រួ​ពេទ្យ​ខិតខំ​ជួយសង្គ្រោះ​គ្រប់​វិធីសាស្ត្រ​យ៉ាងណាក្តី​។​

​បច្ចុប្បន្ន សាក​ព​ជនរងគ្រោះ​ត្រូវបាន​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក​ខេត្ត​រងចាំ​សម្រេច​ពី​ស្ថានទូត ៕ ទន់ សុខ


http://ift.tt/2ulYcED
បុគ្គលិក​កាស៊ីណូ​ម្នាក់​ស្លាប់​បាន​ស្លាប់​នៅ​ឆ្នេរ​អូ​ឈើទាល ខណៈពេល​ឈប់សំរាក​ទៅ​ងូតទឹក​កំសាន្ត​ បុគ្គលិក​កាស៊ីណូ​ម្នាក់​ស្លាប់​បាន​ស្លាប់​នៅ​ឆ្នេរ​អូ​ឈើទាល ខណៈពេល​ឈប់សំរាក​ទៅ​ងូតទឹក​កំសាន្ត​ Reviewed by yim PH on 8:27 AM Rating: 5

Entertainment

ads
Powered by Blogger.