Insurance

728x90

​រដ្ឋបាលខេត្ត​ព្រះសីហនុ ធ្វើ​ពិធី​លែងពូជ​ត្រី​រាជ ចូលទៅក្នុង​អាងទឹក​នៅ​តំបន់​ទឹកសាប​ក្បាលឆាយ

​ខេត្ត​ព្រះសីហនុ​៖ នៅ​អាង​ទឹកសាប​តំបន់​ក្បាលឆាយ នា​រសៀល​ថ្ងៃទី ២០​ខែសីហា​ឆ្នាំ​២០១៧ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រារព្វ​ធ្វើ​ពិធី​លែង​ពូជ​ត្រី​រាជ​ចំនួន ២០០​ក្បាល ចូលទៅក្នុង​អាងទឹក​តំបន់​ទឹកសាប​ក្បាលឆាយ​ស្ថិត នៅក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ អោយដឹងថា ការធ្វើ​ពិធី​លែង​ពូជ ត្រី​រាជ ចូលទៅក្នុង​អាងទឹក​សាប​តំបន់​ក្បាលឆាយ នេះ គឺធ្វើឡើង​ដោយមាន​ការជួយ​ឧបត្ថម​គាំទ្រ​ពី​មន្ត្រី រាជការ តាម​បណ្ដា​ស្ថា​ប័​ន្ធ​រដ្ឋ និង​ឯកជន ក្នុង​ខេត្ត ព្រះសីហនុ ដើម្បី​បង្កើន​ផលិត​ពូជ​ត្រី នៅក្នុង​បឹង​ធម្មជាតិ​ក្នុង​គោលបំណង​លើកស្ទួយ​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ និង​ចូលរួម​ថែរក្សា​ធនធាន​ជល ផល ដើម្បី​បង្កើន​ផល​ត្រី​ក្នុង​ធម្មជាតិ អោយ​កើនឡើង សម្រាប់​តម្រូវការ​រប​ស់​ប្រជាពលរដ្ឋ​។ ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ បាន​ចាត់ទុកថា ការលែង​ត្រី ពូជ​ទៅក្នុង​បឹង​ទឹកសាប​តំបន់​ក្បាលឆាយ​នាពេលនេះ គឺជា​កម្មវិធី​ការងារ​ដ៍​សំខាន់ ដែល​រាជ​ដ្ឋា​ភិ​បាល​បាន​កំ ណ​ត់​ឡើង សម្រាប់​ជំរុញ​អោយ​ចលនា​ការពារ​មច្ឆា ជាតិ ត្រូវបាន​លើកកម្ពស់ ហើយ​ការលែង​ត្រី​ពូជ​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ប្រើប្រាស់​ដើមទុន​តិច មាន​សា​រះ​សំខាន់​ក្នុងការ​ថែរក្សា​ពូជ​ត្រី​ក្នុងស្រុក​មួយចំនួន អោយបាន​គង់វង្ស សម្រាប់​ផ្ដល់​ជា​ចំណីអាហារ ជូន ប្រជាពលរដ្ឋ ។ ការលែង​ពូជ​ត្រី​រាជ ថ្ងៃនេះ ក៍​ជា​វេទិការ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរ​ដ្ខ កម្ពុជា គ្រប់​មូលដ្ឋាន ក្នុង​កាត​ជួយ​ថែរក្សា​ការពារ​ធនធាន ជលផល​គង់វង្ស​។ ឯកឧត្តម យន្ត មីន បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកនេសាទ​កុំ​អោយប្រើ ប្រាស់​ឧបករណ៍ នេសាទ​ខុសច្បាប់ ដូចជា​ឧបករណ៍ ឆក់​ត្រី ស្បៃ​មុង និង​ការបូមទឹក​យក​ត្រី ដែលជា​ប្រការ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រភពធនធាន​មច្ឆា​ជាតិ​។ ស្ថិតក្នុង​ឪ​កាស​ប្រកបដោយ​បរិយាកាស​រីករាយ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ព្រះសីហនុ បាន​លែង​ពូជ​ត្រី​រាជ​ចំនួន​.២០០​ក្បាល ក្នុងន័យ បំផុស​ចលនា​ទូទៅ​អោយ​ប្រជាពលរដ្ឋ រួមគ្នា ទប់ស្កាត់ ការបំផ្លាញ​មច្ឆា​ជាតិ តាមរយៈ​ការនេសាទ ខុសច្បាប់​និង​បាន​បំផុស​ចលនា ចិញ្ចឹម​ត្រី តាម​សហគមន៍ ដើម្បី​បង្កើន​សេដ្ឋ​កិ​ច្វ​គ្រួសារ​ប្រជា ពលរដ្ឋ អោយមាន​ការវិវត្តន៍​កាត់បន្ថយ​ភាពក្រីក្រ​៕ ទន់ សុខ​



http://ift.tt/2vfPsAx
​រដ្ឋបាលខេត្ត​ព្រះសីហនុ ធ្វើ​ពិធី​លែងពូជ​ត្រី​រាជ ចូលទៅក្នុង​អាងទឹក​នៅ​តំបន់​ទឹកសាប​ក្បាលឆាយ ​រដ្ឋបាលខេត្ត​ព្រះសីហនុ ធ្វើ​ពិធី​លែងពូជ​ត្រី​រាជ ចូលទៅក្នុង​អាងទឹក​នៅ​តំបន់​ទឹកសាប​ក្បាលឆាយ Reviewed by yim PH on 8:44 AM Rating: 5

Entertainment

ads
Powered by Blogger.