Insurance

728x90

មន្ទីរ​កសិកម្ម​ខេត្ត​ផ្តល់​ម៉ូតូ​៣០​គ្រឿង​ដល់​ជំនួយ​ការឃុំ និង​មន្ត្រី​កសិកម្ម​ស្រុក​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ធន់​នឹង​បំរែបំរួល​អាកាសធាតុ​នៅតាម​មូលដ្ឋាន​

​ខេត្តកំពង់ឆ្នាំង​៖ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​នៅ​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ នៅក្នុង​កម្មវិធី​ចែក​ម៉ូតូ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ថា​៖ ម៉ូតូ​ចំនួន​៣០​គ្រឿង​នេះ​គឺជា​ម៉ូតូ​របស់​ក្រសួងកសិកម្ម ដែល​តម្រូវអោយ​មន្ទីរ​ក​សកម្ម​ខេត្ត ចែកជូន​ដល់​ជំនួយ​ការឃុំ និង​មន្ត្រី​កសិកម្ម​ស្រុក​ចំនួន​៦ ដើម្បី​យកទៅ​ប្រើប្រាស់​បង្កើន​សក​ម្ម​ភាព ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ធន់​នឹង​បំរែបំរួល​អាកាសធាតុ​នៅតាម​មូលដ្ឋាន​គោលដៅ អោយ​ប្រជាកសិករ​យល់​ដឹ​អំពី​ការដាំដុះ​ដំណាំ​ស្រូវ បន្លែបង្ការ និង​ការចិញ្ចឹម មាន់ ជ្រូក ទៅតាម​លក្ខណៈ​បច្ចេកទេស​ថ្មី ស្របតាម​អាកាសធាតុ​នាពេល​បច្ចុប្បន្ន​។

​លោក ងិន ហ៊ុន បានអោយដឹងថា​៖ នៅក្នុង​ខេត្តកំពង់ឆ្នាំង កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ធន់​នឹង​បំរែបំរួល​អាកាសធាតុ​នេះ មន្ទីរ​កសិកម្ម​ខេត្ត​បានធ្វើការ​ផ្សព្វផ្សាយ​តាំងពី​ឆ្នាំ​២០ ១៥​មក ដើម្បីអោយ​ប្រជាកសិករ​នៅតាម​មូលដ្ឋាន​ផ្លាស់ប្តូរ​ទម្លាប់​ចាស់ មក​ធ្វើ​ការដាំដុះ​ស្រូវ បន្លែបង្កា ការចិញ្ចឹម​សត្វ​តាម​បច្ចេកទេស​ថ្មី ដែល​ផ្តល់ជូន​ដោយ​ជំនួយ​ការឃុំ និង​មន្ត្រី​ស្រុក​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត​វិញ​។ ចំណែក​ជា​លទ្ធផល​នៃ​ការផ្សព្វផ្សាយ​កន្លងមក គឺ​ប្រជាកសិករ​មួយចំនួនធំ​ទទួលបាន​ជោគជ័យ ក្រោយពី​ការទទួលយក​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ខេត្ត ដោយមាន​ការចំណាយ​ដើមទុន​តិច ក្នុង​ការដាំដុះ​ស្រូវ និង​បន្លែ តែ​ទទួលបាន​ទិន្នផល​ល្អ​ទ្ធេ​រដង ដោយឡែក​ការចិញ្ចឹម​សត្វ​មាន់ និង​ជ្រូក​វិញ​ក៏បាន​ទទួលលទ្ធផល​ល្អ​ផងដែរ​គឺមាន់ និង​ជ្រូក​មាន​សុខភាព​ល្អ ឆាប់​ធំធាត់ និង​ងាយ​លក់បាន​ថ្លៃ​នៅក្នុង​ទីផ្សារ​ទៀតផង​។​
​ ​
​លោក ងិន ហុន បាន​បន្តថា​៖ ចំណែក​ការផ្តល់​ម៉ូតូ​លើក​នេះ គឺជា​លើក​ទី​២​ហើយ ដែល​លើក​ទី​១​គឺ​ផ្តល់ជូន​ជំនួយ​ការឃុំ និង​មន្ត្រី​កសិកម្ម​ស្រុក​ចំនួន​៣០​គ្រឿង​នៅក្នុង​ឆ្នាំ​២០១៦ និង​លើក​ទី​២​នេះ​គឺ​ត្រូវ​ផ្តល់​បន្ថែម​ជូន​ចំនួន​៣០​គ្រឿង​ទៀត ដើម្បី​ជា​មធ្យោបាយ​អោយ​ពួកគាត់​ចុះ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ធន់​នឹង​បំរែបំរួល​អាកាសធាតុ​ជួយ​ដល់​ប្រជាកសិករ​។
​ ​
​ដោយឡែក​មន្ត្រី​កសិកម្ម​ស្រុក និង​ជំនួយ​ការឃុំ នៅពេល​ទទួលបាន​ម៉ូតូ​ថ្មី​នេះ ពួកគាត់​បានអោយដឹង​ថា​៖ ពួកគាត់​មាន​ទឹកចិត្ត​សប្បាយរីករាយ​ណាស់ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម និង​មន្ទីរ​កសិកម្ម​ខេត្ត ដែល​បាន​យកចិត្ត​ជួយផ្តល់​ម៉ូតូ​ទាំងអស់នេះ​ដល់​ពួកគាត់ ដើម្បី​ធ្វើជា​មធ្យោបាយ​ចុះ​ធ្វើ​ការងារ​នៅក្នុង​មូលដ្ឋាន​។ ក្រោយពី​ទទួលបាន​ម៉ូតូ​នេះហើយ ពួកគាត់​នឹង​បង្កើន​ការចុះ​ផ្សព្វផ្សាយ​ប​ច្ចេស​ទេស​កសិកម្ម​ទៅតាម​កម្មវិធី អោយបាន​ញឹកញាប់​បន្ថែមទៀត ដើម្បីអោយ​ប្រជាពលរដ្ឋ​យល់ដឹង និង​ចូលរួម​អនុវត្តន៍​អោយបាន​គ្រប់​ក្រុមគ្រួសារ​កសិករ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ សំដៅ​ជួយ​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​អោយបាន​ធូរធា កាត់បន្ថយ​បាន​ភាពក្រីក្រ​ជា​បន្តបន្ទាប់​នៅក្នុង​មូលដ្ឋាន ៕ រឹទ្ធិ ជ័យ​


​ ​


http://ift.tt/2waa7th
មន្ទីរ​កសិកម្ម​ខេត្ត​ផ្តល់​ម៉ូតូ​៣០​គ្រឿង​ដល់​ជំនួយ​ការឃុំ និង​មន្ត្រី​កសិកម្ម​ស្រុក​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ធន់​នឹង​បំរែបំរួល​អាកាសធាតុ​នៅតាម​មូលដ្ឋាន​ មន្ទីរ​កសិកម្ម​ខេត្ត​ផ្តល់​ម៉ូតូ​៣០​គ្រឿង​ដល់​ជំនួយ​ការឃុំ និង​មន្ត្រី​កសិកម្ម​ស្រុក​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ធន់​នឹង​បំរែបំរួល​អាកាសធាតុ​នៅតាម​មូលដ្ឋាន​ Reviewed by yim PH on 12:46 PM Rating: 5

Entertainment

ads
Powered by Blogger.