Insurance

728x90

​ពិតជា​រន្ធត់​! ស្លាប់​២​របួសធ្ងន់​ស្រាល​៣​ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ដី​បុក​រះ​រថយន្ត​និង​ម៉ូតូ​

​ខេត្ត​ព្រះសីហនុ​៖ មនុស្ស​ចំនួន​០២​នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​រន្ធត់​នៅក្នុង​រថយន្ត និង​មនុស្ស​ចំនួន​០៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ កាលពី​វេលា​ម៉ោង​១៩ និង​៤០​នាទី យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំនុច​ចំណោទ​បិត​ត្រាំ​ង ស្ថិតក្នុង​ភូមិ​ពួ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ យោង​ប្រភព​ជំហាន​តំបូង​ពី​លោក វរៈ​សេនី​យ៏​ឯក ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរ​ណ៏​ជើងគោគ​បាន​គូសបញ្ជាក់ថា នៅវេលា​ម៉ោង​១៩​និង​៤០​នាទី យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំនុច​ចំណោទ បិត​ត្រាំ​ង ស្ថិតក្នុង​ភូមិ​ពួ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​កណី​គ្រោះថ្នាក់​ចរាច​ណ៏​មួយ​កើតឡើង ដែល​បង្កឡើង​រវាងរ​ថ​យន្ត​ដឹក​ដី​ម៉ាក​ហ៊ីយ៉ាន់ដាយ ព​ណ៏​ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A 5318 អ្នកបើក​របរ​មិន​ស្គាល់​អត្តសញ្ញាណ បើក​ក្នុងទិសដៅ​ចេញពី​ក្រុងព្រះសីហនុ បាន​រត់គេចខ្លួន​ក្រោយ​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក តូ​យូ​តា​ព្រុស ព​ណ៏​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AP9795 បើកប​ក្នុងទិសដៅ​ចូល​ក្រុងព្រះសីហនុ បើកបរ​ដោយ​ឈ្មោះ យិ​ត យ័រ ភេទ ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​០១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ (​ស្លាប់​គៀប​ក្នុង​រថយន្ត​) រួម​តំណើរ​ជាមួយ​ឈ្មោះ ស្រី សុជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកោះកុង​(​ស្លាប់​ក្នុង​រថយន្ត​) និង​ឈ្មោះ កែវ សៀន ភេទ ប្រុស អាយុ​២០​ឆ្នាំ មាន​មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រងរបួស​ធ្ងន់​។ ហើយ​រថយន្ត​ម៉ាក តូ​យូ​តា​ព្រុស ព​ណ៏​ស​នោះ បាន​ខ្ទាត​ទៅបុក​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥​ព​ណ៏​ខ្មៅ បើកប​ដោយ​ឈ្មោះ ព្រហ្ម សម្បត្តិ ភេទ ប្រុស អាយុ​៣៥​ឆ្នាំ របួសស្រាល​និង​ប្រពន្ធ​ឈ្មោះ យែ​ម ស្រី​យ៉ា រងរបួស​ធ្ងន់ មាន​ទីលំនៅ​ភូមិ ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ជិះ​បើក​ស្រប​ទិស​ពីក្រោយ បាន​បណ្តាលអោយ​រងរ​បួស​ចំនួន​០២​នាក់​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បើ​យោងតាម​សាក្សី​បាន​អះអាងថា នៅមុន​កើតហេតុ​គេ​បានឃើញ​តូ​យូ​តា​ព្រុស ព​ណ៏​ស បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ចូល​ក្រុងព្រះសីហនុ​(​ពី​កើ​តទៅ​លិច​) មកដល់​ចំនុចកើតហេតុ ក៏បាន​វ៉ា​ម៉ូតូ​មួយគ្រឿង​ដែល​ជិះ​គ្នា​២​នាក់ ធ្វើតំណើ​ចូលក្នុង​ក្រុងព្រះសីហនុ​ដូចគ្នា គាប់​ជួន​ពេលនោះ រថយន្ត​ដឹក​ដី​ក៏បាន​មកដល់​ដែរ ហើយ​បាន​បុក​រថយន្ត​ពណ៌​ស​ពេញទំហឹង ខ្ទាត​មក​ត្រូវ​ម៉ូតូ​ដែល​ជិះ​ពីក្រោយ​ប៉ើង​ស្ត្រី​ជា​ប្រពន្ធ​ខ្ទាត​ជាច្រើន​ម៉ែត្រ រងរបួស​ធ្ងន់​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ហេតុការណ៍​ដ៏​ន្ធ​ត់​នេះ សាច់ញាតិ​ជនរងគ្រោះ ក៏ដូចជា​អ្នក​ទៅ​មើល​ហេតុការណ៍ បាន​ខឹងសម្បា​រថយន្ត​គ្លី​និ​ច​ឯកជន​សេ​តេ​យ៉ាងខ្លាំង​ថា ជា​រថយន្ត​សង្គ្រោះ​ខ្វះ​ក្រមសីល៍ធម៌ បើក​ទៅដល់​ហើយ​ពុំ​ព្រម​ដឹក​ជនរងគ្រោះ ដែល​កំពុង​គាស់​ចេញពី​រថយន្ត​ទាំង​មិនទាន់​ដឹងថា​ស្លាប់ ឬ​យ៉ាងណា សុខចិត្ត​បើករថយន្ត​ត្រឡប់​ទៅវិញ ទុកអោយ​ជនរងគ្រោះ​ស្លាប់​យ៉ាង​អាណោច​អាធ​ម​។ បើទោះបីជា​យ៉ាងណា​រថយន្ត​សង្គ្រោះ​គួរ​ណាស់​តែ​ជួយសង្គ្រោះ ៕ ទន់ សុខ​



http://ift.tt/2iA5hRr
​ពិតជា​រន្ធត់​! ស្លាប់​២​របួសធ្ងន់​ស្រាល​៣​ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ដី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ ​ពិតជា​រន្ធត់​! ស្លាប់​២​របួសធ្ងន់​ស្រាល​៣​ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ដី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ Reviewed by yim PH on 8:41 AM Rating: 5

Entertainment

ads
Powered by Blogger.