ជនជាតិចិនម្នាក់បើករថយន្តធ្លាក់ចូលក្នុងប្រឡាយទឹកលង់ទឹកស្លាប់នៅក្នុងរថយន្ត
ខេត្តកំពង់ឆ្នាំង៖ បុរសជនជាតិចិនម្នាក់បានស្លាប់នៅក្នុងរថយន្ត ដោយសារបើកតែរថយន្តធ្លាក់ចូលក្នុងប្រឡាយទឹកជាតិជាប់ផ្លូវជាតិ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត៤០និង៤១ លើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកធិការនគរបាលស្រុកសាមគ្គីមានជ័យ បានអោយដឹងថា៖ ជនរងគ្រោះជានជាតិចិននេះមានឈ្មោះ ជាង ហួរ អាយុ៤៤ឆ្នាំ ធ្វើការងារក្នុងរោងចក្រត្រីប៉ុស្តិ៏ ដែលមានទីតាំងនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងមានទីលំនៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌ័មានជ័យ ក្រុងភ្នំពេញ ។ មុនពេលកើតហេតុជនរងគ្រោះបានបើករថយន្តម៉ាក កូរ៉ូឡា ពណ៍ស្លែ ពាក់ស្លាកលេខភ្នំពេញH.8614 ធ្វើដំណើរពីស្រុកកំពង់ត្រឡាចទៅលំនៅដ្ឋានក្នុងក្រុងភ្នំពេញ ដោយល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុទំនងជាគេចគេចឧបសគ្គ័អ្វីមួយក៏បានរ៉េចង្កូតធ្លាក់រថយន្តក្នុងប្រឡាយទឹកជាប់ផ្លូវជាតិ បណ្តាលអោយគេលង់ទឹកស្លាប់នៅក្នុងរថយន្តតែម្តង។
ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានជួលរថយន្តស្ទួចមកស្ទួចយករថយន្ត និងសពឡើងមកលើគោក ហើយបានប្រគល់សពជនរងគ្រោះអោយប្រធានរោងចក្រ តំកល់ទុកប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងស្រុកកំណើតរបស់គេ៕ រឹទ្ធិ ជ័យ
http://ift.tt/2vFhTbb